​ធ្លាប់​កូនក្តៅស្បូន​ម្តង​ហើយ អាច​នឹង​ធម្មតា​វិញ​ទេ នៅពេល​ផ្ទៃពោះ​លើក​ក្រោយ​?

​ធ្លាប់​កូនក្តៅស្បូន​ម្តង​ហើយ អាច​នឹង​ធម្មតា​វិញ​ទេ នៅពេល​ផ្ទៃពោះ​លើក​ក្រោយ​?

​បើសិន​ជា​អ្នក​គិតថា អ្នក​មាន​ផ្ទៃពោះ ហើយ​ធ្លាប់​ធ្លាក់​ឈាម​តាម​ទ្វារមាស និង​ឈឺ​នៅក្នុង​ពោះ​ផ្នែក​ខាងក្រោម ឬ​ក្នុង​អាង​ត្រគាក ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ដំបូង អ្នក​អាច​នឹង​មាន​ជំងឺ​កូនក្រៅស្បូន​ហើយ​។

​គ្រូពេទ្យ​អាច​នឹង​ធ្វើ​ការពិនិត្យ​ក្នុង​អាង​ត្រគាក ដើម្បី​ពិនិត្យ​រក​មើល​ជំងឺ​កូនក្រៅស្បូន​នោះ តែ​រោគវិនិច្ឆ័យ ច្រើន​តែ​បញ្ជាក់​ច្បាស់ ជាមួយនឹង​ការ​ធ្វើ​តេស្ត និង​ការថត​អេកូ​បន្ថែមទៀត​។ យ៉ាងណាមិញ ពេលខ្លះ វា​ក៏​អាច​រកបាន​ដែរ តាមរយៈ​ការថត​អេកូ​ដែរ​។ ករណីខ្លះ គ្រូពេទ្យ​អាច​នឹង​ត្រូវ​ការតាមដាន ស្ថានភាព​កូន​ជាមួយ​នឹង​ការ​ធ្វើតេស្ត​ឈាម រហូត​ដល់​បញ្ជាក់​រោគ​វិនិច្ឆ័យ​ច្បាស់ និង​ត្រូវការ​ស៊ី​ពេល​ចាប់​ពី ៤ ទៅ ៥ សប្តាហ៍ ក្រោយពី​មាន​ផ្ទៃពោះ​ឯណោះ​។

បើសិនជា​កូនក្រៅស្បូន រក​ឃើញ​ទាន់​ពេល ការចាក់​ថ្នាំ​ប្រភេទ Methotrexate អាច​បញ្ចប់​ការលូតលាស់​កោសិកា និង​រំលាយ​កោសិកា​អំប្រ៊ីយ៉ុង​នោះ​បាន​។ ករណី​ខ្លះទៀត វា​អាច​នឹង​ត្រូវ​ការព្យាបាល ដោយ​ការវះកាត់​ដោយ​ថត​ឆ្លុះ​។

យ៉ាងណាមិញ បើសិនជា​ការ​កូនក្រៅស្បូន បណ្តាលឲ្យ​ធ្លាក់​ឈាម​ក្នុង​ពោះ​ខ្លាំង ឬ​ដៃ​ស្បូន​បែក​ទៀត​នោះ ការវះកាត់​បន្ទាន់ ប្រហែល​ជា​ត្រូវការ​កាត់​ដៃ​ស្បូន​ចោល​ផង​។ កាលណា​ដៃ​ស្បូន​ម្ខាង​កាត់ចោល​ហើយ វា​អាច​នឹង​ប៉ះពាល់ ដល់​ការ​មាន​ផ្ទៃពោះ នាពេល​អនាគត​ហើយ ឬ​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​នឹង​ថយ​ចុះ​ពាក់ ៥០ ភាគរយ ដោយសារ​តែ​នៅសល់​ដៃ​ស្បូន​ម្ខាង​ទៀត​។

បើសិនជា​ការព្យាបាល ជំងឺ​កូនក្រៅស្បូន​ត្រូវបាន​ព្យាបាល ដោយ​មិន​មាន​ការ​កាត់​ដៃ​ស្បូន​ទេ កាត់ចោល​ម្ខាង ហើយ​ម្ខាង​ទៀត​នៅ​ល្អ ស្ត្រី​នៅ​តែ​អាច​មាន​ផ្ទៃពោះ​ទៀត ដោយ​ជោគជ័យ​អញ្ចឹង​។

យ៉ាងណាមិញ ស្ត្រី​ម្នាក់​ដែល​មាន​កូនក្រៅស្បូន​ហើយ គឺ​ប្រឈមមុខ​នឹង​មាន​បញ្ហា​នេះ​ទៀត​ខ្ពស់​បន្តិច នៅពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ​។ ដូច្នេះហើយ យក​ល្អ គួរតែ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ខាង​រោគ​ស្ត្រី អំពី​ការ​ប្រឈម​នឹង​ការ​មាន​ជំងឺ​កូនក្រៅស្បូន​នេះ និង​វាយតម្លៃឲ្យ​បាន​លឿន​បន្តិច សម្រាប់​ការ​មាន​ផ្ទៃពោះ​លើក​ក្រោយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។