ឡុង សុវណ្ណឌឿន មិនខ្វល់ថាដៃគូនៅវគ្គផ្តាច់ព្រ័ត្រជា ពេជ្រ សីហា ឬ សរ រាជសីហ៍(មានវិដេអូ)

អ្នកប្រដាល់ ឡុង សុវណ្ណឌឿន កំពុងមានទំនុកចិត្តកាន់តែខ្លាំង ក្នុងការឆ្ពោះទៅរកការឈ្នះខ្សែក្រវាត់ ក្នុងព្រឹត្តិការណ៍សមរភូមិកំពូលអ្នកប្រយុទ្ធទម្ងន់៦៩គីឡូក្រាម នៅលើសង្វៀន PNN បន្ទាប់ពីរូបគេបានយកឈ្នះកីឡាករជើងចាស់ ឡេះ តើក នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

mm1

តាមការប្រកួត កាលពីយប់ថ្ងៃអាទិត្យនោះសិស្សគណក្លិបសាលវ័ន្តកីឡា ឡុង សុវណ្ណឌឿន អាចនឹងមានឱកាសផ្តួលឲ្យ ឡេះ តើក សន្លប់បាន បន្ទាប់ពីរូបគេបានម៉ាត់ជាច្រើនដៃ និងបានដួលសង្កត់ពីលើថែម បណ្តាលឲ្យ ឡេះ តើក ដេកស្នូកស្តឹង រហូតអាជ្ញាកណ្តាលរាប់នៅចុងទឹកទី៣នោះ។

mm2

ប៉ុន្តែការមានមនោសញ្ចេតនា ដោយគិតថាជាខ្មែរដូចគ្នានោះគឺ សុវណ្ណឌឿន បានវាយសម្រុកតែមួយប្រាវៗ ដើម្បីបន្ទន់ការជម្នះចូលវាយលុករបស់ ឡេះ តើក នៅក្នុងទឹកទី៤ និងទី៥ តែប៉ុណ្ណោះ។

mm3

ការយកឈ្នះលើ ឡេះ តើក នេះបានជួយឲ្យ ឡុង សុវណ្ណឌឿន ឡើងទៅអង្គុយចាំ ពេជ្រ សីហា ឬ សរ រាជសីហ៍ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈអ្នកទាំង២នេះ នឹងត្រូវប្រកួតគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយអ្នកឈ្នះត្រូវឡើងទៅដណ្តើមខ្សែក្រវាត់អមដោយទឹកប្រាក់៥ពាន់ដុល្លារជាមួយ ឡុង សុវណ្ណឌឿន។

mm4

នៅពេលសួរបញ្ជាក់ពីសមាសភាពគូប្រជែងដែលអាចជា ពេជ្រ សីហា ឬ សរ រាជសីហ៍ នោះ ឡុង សុវណ្ណឌឿន បាននិយាយ៖«ខ្ញុំមិនខ្វល់ថា ពេជ្រ សីហា ឬ សរ រាជសីហ៍ ជាអ្នកឈ្នះ ហើយឡើងមកជួបខ្ញុំនោះទេ ប៉ុន្តែសំខាន់ខ្លួនខ្ញុំផ្ទាល់ នៅតែមានសង្ឃឹម និងជឿជាក់ខ្លួនឯង១០០ភាគរយ»។

mm5

សុវណ្ណឌឿន បានបញ្ជាក់ថា៖«ការឈ្នះ៣លើកជាប់ៗគ្នា គឺការផ្តួលថៃឲ្យសន្លប់ទាំង២នាក់ និងការឈ្នះ ឡេះ តើក លើកនេះ វាបញ្ជាក់ឲ្យថា អ្វីៗបានកើតឡើងតាមការប្តេជ្ញាចិត្ត និងការប្រឹងប្រែងរបស់ខ្ញុំមែន។ ហេតុនេះហើយខ្ញុំនឹងបង្កើនការហ្វឹកហាត់ឲ្យបានកាន់តែខ្លាំង ដើម្បីឈ្នះខ្សែក្រវាត់មួយនេះឲ្យបាន ព្រោះការដណ្តើមខ្សែក្រវាត់នេះ ជាចំណុចសំខាន់ទី២ក្នុងឆាកជីវិតជាអ្នកប្រដាល់របស់ខ្ញុំ គឺបន្ទាប់ពីការដណ្តើមខ្សែក្រវាត់ជាមួយ កែវ រំចង់ នៅសង្វៀនបាយ័ន កន្លងមក»៕

mm6

មានវិដេអូរបស់ ឡុង សុវណ្ណឌឿន វាយជា ឡេះ តើក

The post ឡុង សុវណ្ណឌឿន មិនខ្វល់ថាដៃគូនៅវគ្គផ្តាច់ព្រ័ត្រជា ពេជ្រ សីហា ឬ សរ រាជសីហ៍(មានវិដេអូ) appeared first on CamboSport.