ភ្ញាក់ផ្អើល! លោកតាវ័យ ១៤៥ឆ្នាំ ចាស់ជាងគេបំផុតលើពិភពលោក…! តើរូបមន្តអ្វីអាចឲ្យគាត់រស់បានយូរ?

ឥណ្ឌូនេស៊ី៖ កាលពីពេលថ្មីៗនេះ លោកតាចំណាស់អាយុរយឆ្នាំ ជនជាតិឥណ្ឌូនេស៊ីម្នាក់ បានចេញមុខអះអាងថា ខ្លួនគាត់គឺជាមនុស្សតែម្នាក់គត់ ដែលមានអាយុចាស់ជាងគេបំផុត ក្នុងពិភពលោក និងបានអះអាងប្រាប់ទៀតថា រូបគាត់ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីលាចាកលោកនេះផងដែរ។

លោកតា Mbah Gotho មានអាយុ ១៤៥ឆ្នាំ មានអត្តញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធ ដែលទទួលស្គាល់ដោយប្រទេសឥណ្ឌូនេស៊ី បង្ហាញថាគាត់កើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៨៧០ រហូតមកទល់ពេលនេះ អាយុ១៤៥ឆ្នាំ  ប្រាដកមែន។

ប្រភពបានឲ្យដឹង លោកតា Mbath Gotho មានបងប្អូនប្រុសស្រីចំនួន ១០នាក់ តែពួកគេបានស្លាប់អស់ហើយ បូករួមទាំងចៅៗជាច្រើននាក់ទៀត។ លើសពីនេះ លោកតា Mbath ធ្លាប់មានប្រពន្ធរហូតដល់ទៅ ៤នាក់ ហើយប្រពន្ធចុងក្រោយស្លាប់តាំងពីក្នុងអំឡុងឆ្នាំ១៩៨៨ មកម៉្លេះ។ បច្ចុប្បន្នលោកតា រស់នៅជាមួយនឹងចៅទួត ចៅលួត ចៅលា ស្ថិតក្រោមការមើលថែ យ៉ាងយកចិត្តទុកដាក់ជាទីបំផុតផងដែរ។

ដោយឡែក គួររំលឹកផងដែរថា បើផ្នែកតាមការផ្ទៀតផ្ទាត់បញ្ជីឈ្មោះអ្នកដែលមានអាយុចាស់ជាងគេក្នុងពិភពលោក គឺបានទៅលើស្រ្តីជនជាតិបារាំងម្នាក់ ឈ្មោះ Jeanne Calment អាយុ ១២២ឆ្នាំ តែនេះមិនទាន់ច្បាស់ថាត្រឹមត្រូវនៅឡើយនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមរយៈកំណត់ត្រាពិភលោក ក៏នៅមានអ្នកដែលមានអាយុច្រើនជាងនេះ រហូតដល់ទៅ ១៧១ឆ្នាំ ឈ្មោះ James Lolfintuyi រស់នៅក្នុងប្រទេសនីហ្សេរីយ៉ា និងម្នាក់ទៀតមានឈ្មោះថា Dhaqabo Ebba រស់នៅក្នុងប្រទេស អេត្យូពី ដែលមានអាយុ ១៦៣ឆ្នាំ ផងដែរ ។

យ៉ាងណាមិញ តាមរយៈកិច្ចសម្ភាសន៍លោកតា Mbath ផ្ទាល់ជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍ Liputan 6 ប្រចាំប្រទេសឥណ្ឌូនេស៊ី លោកតាបាននិយាយថា «អ្វីដែលខ្ញុំចង់បានពេលនេះ គឺខ្ញុំចង់ស្លាប់ណាស់ ព្រោះខ្ញុំមិនចង់ឲ្យមានការលំបាកច្រើន ឬពឹងពាក់ចៅៗ របស់ខ្ញុំទេ»

ជាមួយគ្នានេះដែរ បើតាមការឲ្យដឹង ពីចៅប្រុសរបស់គាត់ម្នាក់ឈ្មោះ Suryanto និយាយថា លោកតារបស់គេ ចង់ស្លាប់តាំងពីគាត់មានអាយុ ១២២ឆ្នាំមកម៉្លេះ ប៉ុន្តែវាមិនអាចទៅរួចសម្រាប់គាត់។ ចៅប្រុសរូបនេះបន្តថា «ពួកយើងបានសាងសង់ផ្នូរមួយទុកសម្រាប់គាត់រួចជាស្រេចធ្វើពីថ្ម ដែលមានទីតាំងក្បែរផ្នូរ កូនចៅរបស់គាត់មុនៗ តាំងពីអំឡុងឆ្នាំ ១៩៩២ ហើយទល់ពេលនេះ វាកន្លងទៅអស់រយៈពេល ២៤ឆ្នាំទៅហើយ តែលោកតានៅតែមិនទាន់ស្លាប់ទៀត»

បច្ចុប្បន្ន លោកតា Mbath ចំណាយពេលវេលារបស់គាត់ច្រើន បានត្រឹមតែអង្គុយស្តាប់វិទ្យុតែប៉ុណ្ណោះ ព្រោះដោយសារតែភ្នែករបស់គាត់ បានចុះអន់ខ្សោយខ្លាំង មើលអ្វីមិនច្បាស់ដូចមុននោះទេ។

ទន្ទឹមនឹងនោះផងដែរ នៅពេលដែលមានសំណួរជាច្រើន បានលើកឡើងសួរលោកតា Mbath ថាតើមានរូបមន្តសម្ងាត់អ្វី ទើបអាចធ្វើឲ្យរូបគាត់ មានអាយុច្រើនរស់នៅបានយូរយ៉ាងដូច្នេះ លោកតាក៏បានឆ្លើយតប យ៉ាងខ្លីវិញថា «រូបមន្តនោះគឺគ្រាន់តែមានការអត់ធ្មត់ ក្នុងជីវិតតែប៉ុណ្ណោះ» ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ្ញាក់ផ្អើល! លោកតាវ័យ ១៤៥ឆ្នាំ ចាស់ជាងគេបំផុតលើពិភពលោក...! តើរូបមន្តអ្វីអាចឲ្យគាត់រស់បានយូរ?

ភ្ញាក់ផ្អើល! លោកតាវ័យ ១៤៥ឆ្នាំ ចាស់ជាងគេបំផុតលើពិភពលោក...! តើរូបមន្តអ្វីអាចឲ្យគាត់រស់បានយូរ?