ព្រឹកនេះ​ សម្តេចតេជោ​ ហ៊ុន សែន ​កំពុងពិនិត្យ​សុខភាពនៅសិង្ហបុរី

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បាននិងកំពុងស្ថិត​នៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសសិង្ហបុរី​ដើម្បី​ពិនិត្យសុខភាព ​តាមកាលកំណត់របស់​វេជ្ជបណ្ឌិតខ្មែរ​និងសិង្ហបុរី ។

នេះបើយោងតាមសម្តេចតេជោនាយករដ្ឋមន្រ្តី​ ដែលសរសេរនៅលើបណ្តាញ​ទំនាក់ទំនងសង្គម​ បង្ហោះនៅព្រឹកថ្ងៃទី៣០ សីហា ២០១៦ ។ ​យ៉ាងណាក៍ដោយ​ បើតាមសម្តេចតេជោ ​ហ៊ុន សែន​ សុខភាពរបស់សម្តេច​ពុំមានអ្វីគួរបារម្ភនោះទេ ៕