ឆាយ សុវណ្ណារី មិនហ៊ានឡើងឆាក

6 Videos


ឆាយ សុវណ្ណារី គឺជាតារាចម្រៀងវ័យក្មេងនៅក្នុងផលិតកម្មសាន់ដេ ហើយនាងក៏ជាប្អូនស្រីបង្កើតរបស់លោក ឆាយ វីរៈយុទ្ធ មួយរយៈពេលកន្លងមកនេះ បាត់មុខនាងឈឹងពីវិស័យចម្រៀង រហូតមានលេចលឺពត៌មានថា នាងបានបោះបង់អាជីពសិល្បៈដើម្បីត្រៀមខ្លួនធ្វើជាកូនក្រមុំ ។

ឆាយ សុវណ្ណារី មិនហ៊ានឡើងឆាក

ឆាយ សុវណ្ណារី ចាប់ផ្តើមល្បីឈ្មោះក្រោយពីមានការជួយជំរុញពីបងប្រុសរបស់ខ្លួនគឺលោក ឆាយ វីរៈយុទ្ធ កន្លងមកអ្នកទាំងពីរតែងតែបណ្តើរគ្នា ឡើងឆាកច្រៀងរួមគ្នាជានិច្ច ។ តាមសម្តីលោក ឆាយ វីរៈយុទ្ធ បានឲ្យដឹងថា សុវណ្ណារី មិនទាន់ឈប់ពីសិល្បៈនៅឡើយទេ មូលហេតុដែលពុំឃើញវត្តមាននាងនៅលើឆាកប្រគុំតន្ត្រីនោះ ដោយសារនាងមិនទាន់មានបទចម្រៀងថ្មីៗដើម្បីបង្ហាញទស្សនិកជន ប៉ុន្តែក្នុងពេលឆាប់ៗខាងមុខ នាងនឹងមានវត្តមានឡើងវិញហើយ ។

ឆាយ សុវណ្ណារី មិនហ៊ានឡើងឆាក

កន្លងមក ឆាយ សុវណ្ណារី ក៏ធ្លាប់ប្រាប់ផងដែរថា នាងមិនឡើងឆាកញឹកញាប់នោះទេ ដរាបណាពុំទាន់មានបទចម្រៀងថ្មីៗដើម្បីបង្ហាញទស្សនិកជន ។ ឆាយ សុវណ្ណារី ត្រៀមខ្លួននឹងបង្ហាញវត្តមាននៅក្នុងវិស័យចម្រៀងឡើងវិញ ក្រោយពីបទចម្រៀងថ្មីៗរបស់នាងត្រៀមនឹងដាក់លក់នៅលើទីផ្សារ ។

ឆាយ សុវណ្ណារី មិនហ៊ានឡើងឆាក

ឆាយ សុវណ្ណារី នៅពុំទាន់មានគម្រោងរៀបការឬចាកចេញពីសិល្បៈនោះទេ ចំពោះពត៌មានខាងលើគ្រាន់តែជាពត៌មានចចាមអារាមតែប៉ុណ្ណោះ ៕ អាលីណា

ឆាយ សុវណ្ណារី មិនហ៊ានឡើងឆាកឆាយ សុវណ្ណារី មិនហ៊ានឡើងឆាកឆាយ សុវណ្ណារី មិនហ៊ានឡើងឆាក