ផ្អើល​វត្ត​បារាយណ៍ ព្រះសង្ឃ​និង​កូនសិស្ស​៣៧​អង្គ​/​នាក់​ពុល​ចង្ហាន់

ខេត្តកំពង់ចាម ៖ ព្រះសង្ឃ និង​កូនសិស្ស​ចំនួន​៣៧​អង្គ​/​នាក់ បាន​ពុល​ចំណីអាហារ បណ្តាល​ឲ្យ​ចុកពោះ ក្អួតចង្អោរ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រី​សន្ធរ និង​ខ្លះ​ទៀត​កំពុង​តែ​សម្រាក​ នៅ​មណ្ឌល​សុខភាព ។

ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោងជាង​ ៤​រសៀល​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ នៅ​វត្ត​បារាយណ៍ ស្ថិត​ក្នុងភូមិ​បារាយណ៍ ឃុំ​បារាយណ៍​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ហើយ​រហូត​មក​ដល់​ព្រឹក​ ថ្ងៃ​ទី​៣០​សីហា​នេះ បាន​ធូរស្រាល​ហើយ និង​ត្រៀម​និមន្ត​ត្រឡប់​ទៅ​វត្ត​វិញ​ផង​ដែរ ។

លោក​វរសេនីយ៍ទោ ហេង វ​ណ្ណា អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​បាន​យក​បាញ់ហយ​មក​ប្រគេន​ព្រះសង្ឃ​ម្តង​រួច​មក​ហើយ លុះដល់​ព្រឹក​ថ្ងៃ​ទី​២៩​សីហា ក៏​បាន​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ឆាន់​ម្តងទៀត ក្រោយមក​ស្រាប់តែ​មាន​អាកា​រៈ​ចុកពោះ និង​ក្អួតចង្អោរ​ជា​បន្ត​បន្តបន្ទាប់ រហូត​ដល់​ទៅ​៣៧​អង្គ​/​នាក់ ក្នុង​នោះ​មានកូន​សិស្ស​២​នាក់​ផង​ដែរ ។

លោក​អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ ប្រាប់​បន្ត​ទៀត​ថា ចំពោះ​ព្រះសង្ឃ​ដែល​ពុល​មាន​លក្ខណៈ​ធ្ងន់​ត្រូវ​បាន​ដឹក​តាម​រថយន្ត​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រី​សន្ធរ ចំណែក​ព្រះសង្ឃ​ផ្សេង​ៗ​ទៀត​មិន​បាន​មក​ដោយសារ​តែ​មាន​លក្ខណៈ​ស្រាល ត្រូវ​ក្រុម​គ្រូពេទ្យ​ជា​ច្រើន​នាក់​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​បារាយណ៍ គឺ​បាន​ប្រឹងប្រែង​សង្គ្រោះ​ដោយ​បន្តោង​សេរ៉ូម​ដើម្បី​បន្សាប​ជាតិពុល ។

ចំពោះ​ការ​ពុល​ចង្ហាន់​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា​មក​ពី​សម្ល​ស្ងោរ​ស្ពៃជ្រក់ ដែល​គេ​ដាំ​ហើយ​បាញ់ថ្នាំ នៅ​ពេល​ដែល​ពលរដ្ឋ​យក​មក​ស្ល​មិន​បាន​លាង​ឲ្យ​ស្អាត​ល្អ ទើប​ជា​ហេតុ​បង្ក​ឲ្យ​មាន​បាតុភាព​ពុល​ក្អួតចង្អោរ​ដល់​ព្រះសង្ឃ​ជា​ច្រើន​អង្គ តែ​សំណាង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​ទាន់​ពេល ។ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​សីហា​នេះ ព្រះសង្ឃ​ដែល​ពុល​ចង្ហាន់​ទាំងនោះ​បាន​ធូរស្រាល​ច្រើន​ហើយ និង​ត្រៀម​វិល​ត្រឡប់​មក​គង់នៅ​វត្ត​វិញ​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា តាម​ការ​ដែល​មន្ត្រី​ជំនាញ​សុខាភិបាល​ស្រុក​ស្រី​សន្ធរ​ចុះ​ទៅ​ពិនិត្យ​នោះ​ឃើញ​ថា ការ​ពុល​បណ្តាល​មក​ពី​ស្ងោរ​ស្ពៃជ្រក់ បញ្ហា​ទាំងនេះ​ត្រូវ​បាន​ដោះស្រាយ​ទាន់​ពេលវេលា គឺ​គ្រូពេទ្យ​ដាក់​សេរ៉ូម​ឲ្យ​ព្រះសង្ឃ​រួច​ហើយ​ក៏​មាន​កម្លាំង​ឡើង​វិញ និង​មិន​មាន​ក្តី​កង្វល់​ទៀត​ទេ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត សេចក្តីរាយការណ៍ពីភ្នាក់ងារខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ  នៅក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីពុលដំឡូងមីស្លាប់នេះ ឈ្មោះ រ៉ា ស្រីលក្ខ័ មានឪពុកឈ្មោះ ជា រ៉ា អាយុ៥៣ឆ្នាំ និងមានម្តាយឈ្មោះ នួន សារ៉ន អាយុ៥០ឆ្នាំ ពួកគាត់មានកូន២នាក់ ប្រុសម្នាក់ និងម្នាក់ទៀត ជាជនរងគ្រោះ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រួសារនេះតែងតែស្ងោដំឡូងមីហូបរៀងរាល់២-៣ថ្ងៃម្តង មិនដែលពុលទេ ទើបតែយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ កុមារីរងគ្រោះ ហូបរួចក៏ក្អូតចេញដំឡូងមីមកវិញអស់ ហើយគ្រួសារស្មានថាមិនអី ក៏ឲ្យផឹកទឹកឃ្មុំហើយនាំគ្នាដេកទៅ លុះដល់ម៉ោង១ រំលងអាធ្រាត្រថ្ងៃទី១៤ ខែសីហា ទើបដឹងថា កូនស្រីបានស្លាប់បាត់ទៅហើយ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ផ្អើល​វត្ត​បារាយណ៍ ព្រះសង្ឃ​និង​កូនសិស្ស​៣៧​អង្គ​/​នាក់​ពុល​ចង្ហាន់

ផ្អើល​វត្ត​បារាយណ៍ ព្រះសង្ឃ​និង​កូនសិស្ស​៣៧​អង្គ​/​នាក់​ពុល​ចង្ហាន់

ផ្អើល​វត្ត​បារាយណ៍ ព្រះសង្ឃ​និង​កូនសិស្ស​៣៧​អង្គ​/​នាក់​ពុល​ចង្ហាន់

ផ្អើល​វត្ត​បារាយណ៍ ព្រះសង្ឃ​និង​កូនសិស្ស​៣៧​អង្គ​/​នាក់​ពុល​ចង្ហាន់

ផ្អើល​វត្ត​បារាយណ៍ ព្រះសង្ឃ​និង​កូនសិស្ស​៣៧​អង្គ​/​នាក់​ពុល​ចង្ហាន់

ផ្អើល​វត្ត​បារាយណ៍ ព្រះសង្ឃ​និង​កូនសិស្ស​៣៧​អង្គ​/​នាក់​ពុល​ចង្ហាន់