ចង់ឱ្យញើសមានក្លិន “ក្រអូប” ចូរហូបបន្លែឱ្យបានច្រើន

បើសិនអ្នកជាបុរសដែលកំពុងតែចង់ទាក់ទាញនារីណាម្នាក់ដោយក្លិនខ្លួន សូមហូបបន្លែផ្លែឈើឱ្យបានច្រើន។ក្លិនរបស់រាងកាយមានតួនាទីសំខាន់ចំពោះដំណាក់កាលស្វែងរកគូស្នេហ៍។ ច្រមុះរបស់មនុស្ស មានលទ្ធភាពដឹងបានថា អ្នកណាមានមតិដូចខ្លួន ហើយក្លិនរបស់រាងកាយ ក៏ថែមទាំងទាក់ទឹននឹងទំនាក់ទំនងក្នុងសង្គមផងដែរ។

ចង់ឱ្យញើសមានក្លិន “ក្រអូប” ចូរហូបបន្លែឱ្យបានច្រើន

ក្រុមអ្នកសិក្សាស្រាវជ្រាវ បានពិនិត្យមើលឱ្យដឹងថា តើអាហារដែលសម្បូរដោយ carotene អាចជួយឱ្យរាងកាយមនុស្សមានក្លឹនទាក់ទាញដែរឬអត់។ ការសិក្សាស្រាវជ្រាវខាងលើ ត្រូវបានធ្វើឡើងដោយឱ្យស្ដ្រីស្រោបក្លិនញើសរបស់បុរស ដើម្បីវាយតម្លៃ។ លទ្ធផលដែលត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Evolution and Human Behavior ឱ្យដឹងថា ៖ បុរសដែលហូបបន្លែ ផ្លែឈើច្រើនប្រភេទសាច់ ស៊ុត និងសណ្ដែក នៅក្នុងកម្រិតសមល្មម នោះរាងកាយរបស់ពួកគេមានក្លិនល្អជាងអ្នកដែលហូបជាតិស្ករច្រើន។ របបអាហារដែលមានជាតិម៉្សៅតិច ធ្វើឱ្យញើសមានក្លិនធម្មជាតិ និង “ក្រអូប” ជាង ខណៈដែលរបបអាហារដែលមានជាតិស្ករ និងម៉្សៅច្រើន បង្កើតបានជាញើសដែលមានក្លិនពិបាកទ្រាំ។

ស្ដ្រីវាយតម្លៃខ្ពស់ទៅលើកម្រិតនៃភាពទាក់ទាញដោយក្លិនខ្លួន ច្រើនជាងបុរស។ បុរសក៏មានក្លិនញើសជាងស្ដ្រី ហើយស្ដ្រីយកឈ្នះបុរសនៅក្នុងកិច្ចការមួយចំនួនទាក់ទឹននឹងក្លិនខ្លួន។មេរៀននៅទីនេះគឺ ៖ បើសិនអ្នកជាបុរសដែលកំពុងស្វែងរកដៃគូស្នេហា ចូរហូបបន្លែសាឡាត់ឱ្យបានច្រើន ហើយចូរបោះចោលនំភីហ្សាចុះ។

ប្រភព ៖ camnews

  • ចង់ឱ្យញើសមានក្លិន “ក្រអូប” ចូរហូបបន្លែឱ្យបានច្រើន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:សុខភាព
Tags: