ស្តាប់ ទឹម រដ្ឋា និយាយអ្វីខ្លះ ពីប្អូនស្រីដែលច្រៀងបទ «​​ម៉ែ» កាលពីយប់មិញ

បេក្ខនារី នាង គន្ធា គឺក្មេងស្រីម្នាក់ដែលមានអាយុទើបតែ ១៦ ឆ្នាំប៉ុណ្ណោះ នាងបានចូលប្រឡងក្នុងកម្មវិធី Cambodian Idol រដូវកាលទី ២ ដោយលើកយកបទ «ម៉ែ» មកច្រៀង ។ តាមរយៈការបញ្ចេញសមត្ថភាពរបស់ប្អូនស្រីកាលពីយប់មិញនេះ ឃើញថាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ក៏ដូចជា Judge ទាំងបួនរូបដោយសារតែបទចម្រៀង «ម៉ែ» របស់នាង បានចាក់ដោតដួងចិត្តមហាជនឱ្យអួលដើម-ក និង ស្រក់ទឹកភ្នែកគ្រប់គ្នា សូម្បីតែតារាសម្តែងលំដាប់ជួរមុខ ទឹម រដ្ឋា ក៏បានព្រលយសារនិយាយពីនាងតូចម្នាក់នេះដែរ ។

តារាសម្តែង និង ម៉ូដែល ទឹម រដ្ឋា បានសរសេររំលេចជាភាសារអង់គ្លេសថា «I really proud of her even she is just 16 year old but The way she was sing this song it really touch my heart very deep and i would wish her dream come true» ដែលមានន័យជាភាសាខ្មេរថា «ខ្ញុំពិតជាមានមោទកភាពណាស់ចំពោះប្អូនស្រីទោះបីជាប្អូនស្រីមានវ័យទើបតែ ១៦ ឆ្នាំក្តី ប៉ុន្តែចម្រៀងមួយបទរបស់ប្អូនស្រីនេះពិតជាចាក់ដោតដល់បេះដូងខ្ញុំយ៉ាងជ្រៅហើយខ្ញុំក៏សូមជូនពរឱ្យប្អូនស្រីសម្រេចដូចបំណងប្រាថ្នា» ។

សឹងតែមិនគួរជឿឡើយដែលបេក្ខនារីវ័យ ១៦ ឆ្នាំ នាង គន្ធា បង្ហាញសមត្ថភាពច្រៀងកាលពីយប់មិញ ព្រោះមិនថាJudgeទាំងបួនទេ សូម្បីមហាជនដែលទស្សនានៅតាមគេហដ្ឋាន ក៏កោតសរសើរចំពោះសមត្ថភាព និង ទេពកោសល្យដាក់មនោសញ្ចេតនាដល់ខ្លឹមសារបទចម្រៀង រហូតធ្វើឱ្យគេស្រក់ទឹកភ្នែក ក្នុងនោះក៏មានតារាសម្តែង និង ម៉ូដែល ទឹម រដ្ឋា ផងដែរ ។ សម្រាប់លទ្ធផល បេក្ខនារីវ័យ ១៦ ឆ្នាំរូបនេះបានបន្តទៅវគ្គក្រោយទៀតដោយទទួលបានការឆ្លើយ «Yes» ដល់ទៅបួនពី Judge ៕

ប្រភព៖ pmhotnews


ស្តាប់ ទឹម រដ្ឋា និយាយអ្វីខ្លះ ពីប្អូនស្រីដែលច្រៀងបទ «​​ម៉ែ» កាលពីយប់មិញ

​គូស្វាមីភរិយា គង់ សុជាតិ និង ជា វិបុល រៀបការជិត៤ឆ្នាំទៅពិនិត្យនៅបរទេស២ដង អត់មានកូន តែមកមានកូនដូចបំណង ក្រោយជួបគ្រូពេទ្យកម្ពុជា

ស្តាប់ ទឹម រដ្ឋា និយាយអ្វីខ្លះ ពីប្អូនស្រីដែលច្រៀងបទ «​​ម៉ែ» កាលពីយប់មិញ

មិនធម្មតាមែន! សូម្បីសម្រេចតេជោក៏សរសើរប្អូនស្រី ចន ដាវណ្ណ ដែរថា…