ក្តីសុបិនរបស់អូសាម៉ាប៊ីនឡាឌិនក្នុងការបង្កើតអាណាចក្រអ៊ិស្លាមមិនអាចក្លាយជាការពិត

ក្តីសុបិនរបស់អូសាម៉ាប៊ីនឡាឌិនក្នុងការបង្កើតអាណាចក្រអ៊ិស្លាមមិនអាចក្លាយជាការពិត

ជាមួយនឹងការបរាជ័យជាបន្តបន្ទាប់របស់ ក្រុមអ៊ិស្លាមបង្កើតរដ្ឋធ្វើឲ្យក្រុមនេះត្រូវបាត់ បង់ទឹកដីជាបន្តបន្ទាប់ដោយក្នុងរយៈពេលខ្លីក្រុមISបានបាត់បង់ទីកន្លែងដែលខ្លួនធ្លាប់ គ្រប់គ្រងរហូតដល់ទៅ៤០ភាគរយ។ ការបរាជ័យនោះធ្វើឲ្យក្រុមនេះមិនអាចជួយ សម្រេចគោលបំណងក្នុងការបង្កើតអាណា ចក្រអ៊ិស្លាម ដូចការចង់បានរបស់អតីតមេដឹកនាំភេរវកម្មអាល់កៃដា អូសាម៉ា ប៊ីនឡា ឌិនឡើយ។

រយៈពេលជាង៤ឆ្នាំក្រោយការស្លាប់ របស់មេដឹកនាំភេរវកម្មអាល់កៃដាលោក អូសាម៉ា ប៊ីនឡាឌិន ត្រូវកម្លាំងទាហានអាមេរិកសម្លាប់នៅក្នុងប្រទេសប៉ាគីស្ថាន។ មកទល់ពេលនេះពិភពលោកមិនទាន់ទទួល បានសុខសន្ដិភាពពេញលេញនៅឡើយគឺ តែងតែរងការគំរាមកំហែងឥតឈប់ឈរពីក្រុមភេរវករ។

ព័ត៌មានស្ដីពីអ្នកណាដែលបាញ់សម្លាប់ មេដឹកនាំអាល់កៃដា អូសាម៉ា ប៊ីនឡាឌិន ស្ថិតនៅជាអាថ៌កំបាំងដដែល។ ពេលកន្លង មកថ្មីៗព័ត៌មានពីអតីតកម្លាំងជើងទឹក ពិសេសរបស់អាមេរិក រ៉ូប៊ើត អូណែល អាយុ ៣៨ឆ្នាំ បាននិយាយទៅកាន់សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ដិ៍ថាលោកជាអ្នកបាញ់មួយគ្រាប់ចុងក្រោយផ្ដាច់អាយុជីវិត អូសាម៉ា ប៊ីនឡាឌិន។ ព័ត៌មានខាងលើធ្វើឱ្យកក្រើក ទូទាំងអាមេរិកនៅពេលដែលមេដឹកនាំជុំវិញ ពិភពលោកចង់ឱ្យចាប់ អូសាម៉ា ប៊ីនឡាឌិន ទាំងរស់មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។

ការដែលក្រុមអ៊ិស្លាមបង្កើតរដ្ឋIS បានបង្កើតទៅជាប្រទេសអ៊ិស្លាមឯករាជ្យ គឺស្ថិតនៅក្នុងក្ដីសុបិនរបស់មេដឹកនាំ អូសាម៉ា ប៊ីន ឡាឌិន។ ក្រុមISនៅក្នុងប្រទេសស៊ីរី និង អីុរ៉ាក់បានខិតខំពង្រីកនិងពង្រឹងក្រុមរបស់ខ្លួនតាមរយៈទៅវាយប្រហារដណ្ដើមទីតាំង គ្រប់គ្រងជាច្រើននៅប្រទេសទាំងពីរខាងលើ ក្នុងគោលដៅបង្កើតទៅជាចក្រភពអ៊ិស្លាមដ៏រឹងមាំ។ ក្រុមISបានគ្រប់គ្រងទីក្រុងធំៗជាច្រើន ហើយថែមទាំងឆ្លងចូលព្រំដែន ប្រទេសហ្ស៊កដង់ទៀតផង។ ក្រុមISបាន បង្កើតធនាគារបើកការិយាល័យរដ្ឋាភិបាល និងបង្កើតបណ្ដាញគ្រប់គ្រងនយោបាយប្រកបដោយប្រសិទ្ធភាព។
ក្តីសុបិនរបស់អូសាម៉ាប៊ីនឡាឌិនក្នុងការបង្កើតអាណាចក្រអ៊ិស្លាមមិនអាចក្លាយជាការពិត
ប្រទេសអ៊ិស្លាមជាឈ្មោះថ្មីប្រើប្រាស់ ផ្លូវការរបស់ក្រុមISត្រូវបានក្រុមនេះប្រកាស ជាផ្លូវការនៅលើបណ្ដាញសង្គម។ មេដឹក នាំISលោក Abu Bakr al Bag hadadi ពេល នេះបានក្លាយជាអ្នកស្នងតំណែងព្រះអាទិ ទេពឈ្មោះ មូហាម៉េដ និងជាអ្នកដឹកនាំ សាសនាអ៊ិស្លាមនៅគ្រប់ទិសទីជុំវិញពិភពលោក។ កាលពីឆ្នាំ១២៥៨ កម្លាំងទាហានម៉ុងហ្គោលីបានបំផ្លាញទីក្រុងបាដាដ (ជា អតីតរដ្ឋធានីអ៊ិស្លាម) បញ្ចប់ការគ្រប់គ្រង របស់អាណាចក្រ Abbasid Caliphate ។

ការដែលបង្កើតឡើងវិញ Caliphate នៅមជ្ឈិមបូព៌ាជាមហិច្ឆតានយោបាយ សំខាន់បំផុតក្នុងឆាកជីវិតរបស់អតីតមេដឹក នាំ អូសាម៉ា ប៊ីនឡាឌិន។ មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំអាល់កៃដាបច្ចុប្បន្នលោក Ayman al Zawahiri ធ្លាប់បានប្រកាសថា គម្រោង បង្កើតទៅជាអាណា ចក្រ Caliphate ជា ជំហានវិជ្ជមានថ្មីក្នុងប្រវត្ដិសាស្ដ្រក្នុងការប្រឆាំងនឹងមហាអំណាចអាមេរិក និងអីុ ស្រាអែល ។

កាលពីឆ្នាំ២០០៥ អ្នកសារព័ត៌មានជន ជាតិហ្ស៊កដង់បានចេញផ្សាយនូវសៀវភៅអំពីជំនាន់ទីពីររបស់ក្រុមអាល់កៃដាដែល មានគម្រោងសំខាន់ៗចំនួន៧ដំណាក់កាល ចាប់ផ្ដើមឡើងពីការភ្ញាក់រលឹកទស្សនៈ អ៊ិស្លាមតាមរយៈការវាយប្រហារភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ តាមការកត់សម្គាល់សកម្មភាពខាងលើក្នុងគោលដៅធ្វើឱ្យច្បាស់នូវគម្រោងបែងចែកស៊ីរី លីបង់ និងហ្ស៊កដង់ជាប្រទេសតូចដែល សម្រេចជោគវាសនាក្នុងតំបន់ទាំងមូល។ ក្នុង ដំណាក់កាលទី៤គឺអំឡុងឆ្នាំ២០១០- ២០១៣ រដ្ឋាភិបាលដែលមានភាពចាស់ ជរាក្នុងពិភពអារ៉ាប់កាន់សាសនាអ៊ិស្លាមត្រូវដួលរលំតាមរយៈការបំផុសបំផុលឱ្យមានបដិវត្ដន៍ផ្កាម្លិះឬហៅថា បដិវត្ដន៍អារ៉ាប់ និទាឃរដូវក្នុងគោលដៅផ្ដួលរំលំមេដឹកនាំដែលកាន់អំណាចយូរឆ្នាំនៅតាមបណ្ដា ប្រទេសកាន់សាសនាច្រើន។ ក្រោយមកក៏ មានការប្រកាសស្ដីពីការបង្កើតអាណា ចក្រ Caliphate ឬហៅថា ប្រទេសអ៊ិស្លាមនឹងត្រូវបានអនុវត្ដក្នុងដំណាក់កាលទី៥គឺអំឡុងឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦។ មិនទាន់មានអ្នកឯកទេសឬអ្នកវិភាគណាមួយចាប់អារម្មណ៍ពីបញ្ហាខាងលើនោះឡើយដោយរយៈពេលមួយទសវត្សរ៍កន្លងមកអ្វីដែលបានកើតឡើងគឺតាមរបៀបរៀបរយតាមដំណាក់កាលដូចការគ្រោងទុករបស់ក្រុមអាល់កៃដាក្នុងការបង្កើតប្រទេស អ៊ិស្លាមឡើងវិញ ។

តើក្រុមISមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញក្ដីសុបិនរបស់អូសាម៉ា ប៊ីនឡា ឌិនដែរឬទេ?
វិលត្រឡប់មកកាន់ក្រុមISវិញគឺក្រុម នេះមានឃ្លាំងអាវុធមហាសាល រួមជាមួយទ្រព្យសម្បត្ដិមាសប្រាក់យ៉ាងច្រើនអនេក។ អ្នកឯកទេសជាច្រើនបានវាយតម្លៃថា ក្រុម ISជាក្រុមភេរវកម្មដែលមានទ្រព្យសម្បត្ដិច្រើនជាងគេបំផុតនិងគ្រោះថ្នាក់បំផុតនៅលើពិភពលោក។ មកទល់ពេលនេះមាន របាយការណ៍មិនស៊ីចង្វាក់នឹងគ្នាស្ដីពីការគ្រប់គ្រងរោងចក្រចម្រាញ់ប្រេងនៅអីុរ៉ាក់ពីក្រុមIS។ ជាមួយនឹងប្រាក់ចំណូលពីការលក់ថាមពលប្រេង ការយកពន្ធជួយដល់ក្រុមនេះមានប្រាក់គ្រប់គ្រាន់មិនចាំបាច់ត្រូវ ការជំនួយពីណាផ្សេងទៀតឡើយ។

សង្គ្រាមវាយប្រហាររបស់សម្ពន្ធមិត្ដលោកខាងលិចដឹកនាំដោយអាមេរិកទៅ លើក្រុមISហាក់ដូចជាគ្មានភាពច្បាស់ លាស់ទាល់តែសោះ។ ទីក្រុងវ៉ាស៊ីនតោននៅតែមិនទាន់មានយុទ្ធសាស្ដ្រណាមួយជួយ ដល់ទីក្រុងបាដាដគេចផុតពីការគំរាម កំហែងរបស់ក្រុមISនោះឡើយ។ កាលពីសបា្ដហ៍កន្លងទៅប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា បានរំឭកឡើងវិញជាច្រើនលើកច្រើនសាពីការចាំបាច់ក្នុងការកែទម្រង់គោលនយោបាយនៅអីុរ៉ាក់ក៏ដូចជាទស្សនៈស្ទាក់ស្ទើររបស់អាមេរិកក្នុងការប្ដេជ្ញាជួយដល់អីុរ៉ាក់។

ទាំងនោះជាសំណួរមួយពិបាករកចម្លើយ ហើយអ្វីដែលអុីរ៉ាក់ត្រូវតែធ្វើដំណើរការពារ ខ្លួននោះគឺត្រូវសាមគ្គីជាតិសាសន៍អំពាវនាវ ឱ្យពលរដ្ឋក្រោកឈរឡើងប្រឆាំងក្រុមIS។ Caliphate ជាប្រទេសអ៊ិស្លាមត្រូវបានដឹកនាំដោយមេដឹកនាំសាសនា និងនយោបាយ ដែលមានឥទ្ធិពលបំផុតក្នុងសាសនាអ៊ិស្លាម មានឈ្មោះថា Caliph (មានន័យថា អ្នក ស្នងតំណែងព្រះអាទិទេពមូហាម៉េដ) និង ជាមេដឹកនាំកំពូលរបស់អ្នកកាន់សាសនាអ៊ិស្លាមនៅគ្រប់ទិសទីជុំវិញពិភពលោក។ ក្រោយការដួលរលំនៃរបប Caliphate ធ្វើ ឱ្យអាណាចក្រអ៊ិស្លាមបាត់បង់នៅលើពិភព លោក។ ដូច្នេះក្រុមISមានមហិច្ឆតាចង់ បង្កើតប្រទេសនេះជាថ្មីឡើងវិញ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ក្តីសុបិនរបស់អូសាម៉ាប៊ីនឡាឌិនក្នុងការបង្កើតអាណាចក្រអ៊ិស្លាមមិនអាចក្លាយជាការពិត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:កំសាន្ត
Tags: