កែវ​ រំចង់​​ លេច​មុខ​ប្រកួត​លក្ខណៈ​ពិភព​លោក​នៅ​​បារីស ប្រទេស​បារាំង?

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ កែវ​ រំចង់ ​​នឹង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​លក្ខណៈ​ពិភព​លោក​ឈ្មោះ​ Best of Siam នៅ​​ទី​ក្រុង​បារីស ប្រទេស​បារាំង​នា​​ថ្ងៃ​ទី​២៩​ ខែ​តុលា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

 

កែវ​ រំចង់​​ លេច​មុខ​ប្រកួត​លក្ខណៈ​ពិភព​លោក​នៅ​​បារីស ប្រទេស​បារាំង?

រូបភាព កែវ រំចង់ ដែល The Best of Siam បង្ហោះ

 

តាម Page របស់​កម្មវិធី The Best of Siam បានបង្ហោះរូបភាព​ និង​សរសេរថា អ្នកប្រដាល់​ កែវ រំចង់ របស់កម្ពុជា​នឹង​តំណាងឲ្យកម្ពុជា​ចូល​រួម​ប្រកួត​ប្រដាល់​សេរី​​លក្ខណៈ​ពិភពលោក​ The Best of Siam ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩​ ខែ​តុលា ឆ្នាំ​២០១៦​ខាង​មុខ​នេះ​នៅ​ Halle Carpentier ក្នុង​ទី​ក្រុង​បារីស ប្រទេស​បារាំង។​

 

ទោះជាយ៉ាងណា ដំណឹងនេះមិនទាន់ច្បាស់នោះទេ ដោយ​ Sabay បានទាក់ទងទៅសាមី​ខ្លួន​ផ្ទាល់​គឺ​ កែវ រំចង់ ប៉ុន្តែទូរសព្ទមិនអាច​ខលចូល ប៉ុន្តែ​​លោក កែវ សំអាង ជាឪពុក និង​ជាគ្រូបង្វឹករបស់ កែវ រំចង់​បាន​ប្រាប់​ថា លោក​មិនបាន​ដឹង​​រឿង​នេះ​ទេ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​