Beyonce លេង​មែន​ទែន ដាក់​មួយ​ដំបង​បែក​កាមេរ៉ា​ខ្ទេច​ពេល​សម្ដែង​នៅ VMAs

ហាក់​ដូច​អ្នក​រៀបចំ​កម្មវិធី​ប្រគល់ពាន​​រង្វាន់​ចម្រៀង Video Music Awards ត្រូវ​ត្រៀម​កាមេរ៉ា​ដែល​មាន​លក្ខណៈ​មាំ​ជាង​ឆ្នាំ​នេះ​បើ​ចង់​អញ្ជើញ​កំពូល​តារា​ចម្រៀង Beyonce ចូល​សម្ដែង​នៅ​ឆ្នាំ​ក្រោយ បើ​មិន​ដូច្នេះ​ទេ​នឹង​បែក​ខ្ទេច​ទៀត​ជា​មិន​ខាន។

 

Beyonce លេង​មែន​ទែន ដាក់​មួយ​ដំបង​បែក​កាមេរ៉ា​ខ្ទេច​ពេល​សម្ដែង​នៅ VMAs

 

កាល​ពី​ថ្ងៃ​ទី​២៩​ខែ​សីហា​កន្លង​ទៅ​នេះ កម្មវិធី​ប្រគល់​រង្វាន់​ចម្រៀង​ដ៏​ធំ​​ប្រចាំ​ឆ្នាំ Video Music Awards ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង New York ក្រោម​ការ​ចូល​រួម​របស់​កំពូល​តារា​ចម្រៀង​ជា​ច្រើន​រូប។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ តារា​ចម្រៀង​ស្រី Beyonce ដោយ​សិល្ប​ការិនី​រូប​នេះ​បាន​មាន​ពេល​សម្ដែង​រហូត​ទៅ​ដល់​១៥​នាទី។ ម្ចាស់​បទ “Single Lady” បាន​សម្ដែង​គ្រប់​បទ​ទាំង​អស់​នៅ​ក្នុង​អាល់ប៊ុម “Lemonade” របស់​ខ្លួន។

 

ចំណុច​មួយ​គួរ​ឲ្យ​អស់​សំណើច​និង​ទាក់​ទាញ​អារម្មណ៍​នោះ​គឺ ក្នុង​ពេល​កំពុង​ច្រៀង​នៅ​លើ​ឆាក តារា​វ័យ​៣៤​ឆ្នាំ​បាន​កាន់​ដំបង​វាយ​ទៅ​លើ​កញ្ចក់​កាមេរ៉ា បណ្ដាល​ឲ្យ​វា​ប្រេះ​ស្រាំ។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​និយាយ​លេង​ថា អ្នក​រៀបចំ​កម្មវិធី VMAs ត្រូវ​ត្រៀម​កាមេរ៉ា​ដែល​មាំ​ជាង​នេះ​នៅ​ឆ្នាំ​ក្រោយ បើ​ចង់​អញ្ជើញ​អ្នក​ម្ដាយ​កូន​១​នេះ​មក​សម្ដែង​ទៀត បើ​មិន​ដូច្នេះ​ទេ VMAs នឹង​ត្រូវ​បាត់បង់​កាមេរ៉ា​មួយ​ទៀត៕

 

 

Beyonce លេង​មែន​ទែន ដាក់​មួយ​ដំបង​បែក​កាមេរ៉ា​ខ្ទេច​ពេល​សម្ដែង​នៅ VMAs

 

Beyonce លេង​មែន​ទែន ដាក់​មួយ​ដំបង​បែក​កាមេរ៉ា​ខ្ទេច​ពេល​សម្ដែង​នៅ VMAs

 

Beyonce លេង​មែន​ទែន ដាក់​មួយ​ដំបង​បែក​កាមេរ៉ា​ខ្ទេច​ពេល​សម្ដែង​នៅ VMAs

 

Beyonce លេង​មែន​ទែន ដាក់​មួយ​ដំបង​បែក​កាមេរ៉ា​ខ្ទេច​ពេល​សម្ដែង​នៅ VMAs

 

ចុចអាន៖VMAs ឆ្នាំ​នេះ​តារា​ស្រី​ល្បី​ៗ​ស្លៀក​​បង្ហាញ​ដើមទ្រូង​អស់​ស្ទះ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖tvnz