ខ្សែប្រយុទ្ធ Okaka ចូលរួមជាមួយនឹង Watford ពីក្លិប Anderlecht

ខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលី Stefano Okaka បានចូលរួមជាមួយនឹងក្លិប Watford ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំពីក្លិប Anderlecht។

Stefano-Okaka17

ក្រុមរបស់ក្របខ័ណ្ឌ Premier League មួយនេះ បានប្រកាសពីការចុះហត្ថលេខាជាមួយនឹង Okaka នៅលើគេហទំព័ររបស់ពួកគេ (www.watfordfc.com) កាលពីថ្ងៃចន្ទ ប៉ុន្តែ មិនបានផ្តល់សេចក្តីលម្អិតនៃការផ្ទេរនេះឡើយ។

Okaka វ័យ២៧ឆ្នាំ បានជួយឲ្យក្រុម Anderlecht បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតក្របខ័ណ្ឌលីកកាលពីរដូវកាលមុន តាមរយៈការស៊ុតបាល់បញ្ចូលទី១៧គ្រាប់ ប៉ុន្តែ បានប៉ះទង្គិចជាមួយនឹងគ្រូបង្វឹកថ្មីលោក Rene Weiler។

នេះបើយោងទៅតាមបណ្តាញសារព័ត៌មានរបស់បែលហ្ស៊ិក។ ខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលីរូបនេះ ធ្លាប់បានលេងក្នុងក្របខ័ណ្ឌ Premier League កាលពីមុនមកដែរ ដោយបានចំណាយពេលមួយផ្នែកនៃរដូវកាលឆ្នាំ២០១០ នៅឯក្លិប Fulham ក្នុងនាមជាកីឡាករកម្ចីពីក្លិប AS Roma។

ក្លិប Watford បានរងបរាជ័យ២លើក និងស្មើ១លើកក្នុងចំណោមការប្រកួតក្របខ័ណ្ឌលីកចំនួន៣ប្រកួតនៅរដូវកាលនេះ និងកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១៨ ក្នុងចំណោមក្រុមចំនួន២០៕

មានវិេអូ Highlight របស់ Stefano Okaka

ប្រភពព័ត៌មាន៖ Channel News Asia

The post ខ្សែប្រយុទ្ធ Okaka ចូលរួមជាមួយនឹង Watford ពីក្លិប Anderlecht appeared first on CamboSport.