អ្នក​ប្រើ​ Note 7 មួយ​ចំនួន ជួប​បញ្ហា​គាំង​ដោយ​គ្មាន​មូលហេតុ​

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ការ​ដាក់​លក់​ជា​ផ្លូវ​ការ​នៃ​ Galaxy Note 7 មាន​អ្នក​ប្រើ​ប្រាស់​មួយចំនួន​​បាន​ត្អូញត្អែរ​ពី​​ការ​គាំង​, Bootloop (Restart រហូត) និង​ប្រើ​ការ​មិន​កើត​ជា​ដើម សូម្បី​តែ​ក្រុម​ការងារ​វិបសាយ​ទូរសព្ទ​ PhoneArena ក៏​ជួប​ប្រទះ​បញ្ហា​នេះ​ដែរ។

 

អ្នក​ប្រើ​ Note 7 មួយ​ចំនួន ជួប​បញ្ហា​គាំង​ដោយ​គ្មាន​មូលហេតុ​

 

​បញ្ហា​នេះ​កើត​មាន​ឡើង​ ក្រោយ​ពី​​ការ​ប្រើ​ប្រាស់​តាម​បែប​ធម្មតា​បាន​ ២-៣ ថ្ងៃ​។ ​វា​ហាក់​ដូច​ជា​​កើត​ឡើង​ដោយ​គ្មាន​មូលហេតុ​អ្វី​សោះ។

 

បញ្ហា​ដែល​គេ​ជួប​ប្រទះ​ដំបូង​គឺ​ Bootloop បន្ទាប់​មក​អ្នក​ប្រើ​ប្រាស់​ព្យាយាម​ដាក់​ទូរសព្ទ​ជា​ Safe Mode ដោយ​គិត​ថា​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ ប៉ុន្តែ​តាម​ពិត​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​អាក្រក់​ទៅ។

 

បញ្ហា​មួយ​ទៀត​គឺ​គាំង​ នៅ​ពេល​កំពុង​បំពេញ​ប្រតិបត្តិការ​ ដែល​បណ្ដាល​ឲ្យ​ទូរសព្ទ​ប្រើ​ការ​លែង​កើត។ ដំណោះ​ស្រាយ​ដូច​ជា​ Factory reset, សម្អាត​ cache ឬ​ វិធីសាស្ត្រ​ផ្សេង​ទៀត ​គឺ​​គ្មាន​ប្រសិទ្ធភាព​ឡើយ​ ហេតុ​នេះ​គេ​សង្ស័យ​ថា​វា​ជា​បញ្ហា​លើ​ Hardware។ អ្នក​ប្រើ​ប្រាស់​ខ្លះ​បាន​ឲ្យ​ដឹង​ថា ​សូម្បី​ហាង​ផ្លូវ​ការ​របស់​ Samsung ក៏​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដែរ ហើយ​ដំណោះ​ស្រាយ​ដែល​គេ​ទទួល​បាន​ គឺ​ប្ដូរ​ទូរសព្ទ​ថ្មី។

 

អ្នក​ប្រើ​ Note 7 មួយ​ចំនួន ជួប​បញ្ហា​គាំង​ដោយ​គ្មាន​មូលហេតុ​

 

វិបសាយ​ PhoneArena បាន​សន្និដ្ឋាន​ថា ​បញ្ហា​នេះ​ប្រហែល​កើត​មាន​តែ​នៅ​លើ​ Galaxy Note 7 បំពាក់​បន្ទះ​ Chip Exynos តែ​ប៉ុណ្ណោះ។ មក​ទល់​ពេល​នេះ​​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន Samsung ទាក់​ទង​នឹង​បញ្ហា​នេះ​នៅ​ឡើយ៕

 

ចុច​អាន៖ Note 7 ខ្លាំង! ដាក់​បង្កក​ហើយ​បោះ​ទម្លាក់​ពី​កម្ពស់​ ៣០ ម៉ែត្រ​ នៅ​តែ​​អត់​អី

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​