សម្រស់​បេ​ក្ខ​នារី​បវរកញ្ញា​ឡាវរំពឹង​នឹង​បាន​គ្រង​មកុដ​វគ្គ​ផ្តាច់ព្រ័ត្រ

សារព័ត៌មាន​ប្រទេស​ឡាវ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កញ្ញា​បុស្បា សែង​ប៉ាន ជា​បេ​ក្ខ​នារី​ប្រកួត​បវរកញ្ញា​ឡាវ ឆ្នាំ​២០១៦ ដែល​នៅ​លេចធ្លោ​ជាងគេ ។ មានការ​រំពឹង​ថា កញ្ញា​បុស្បា សែង​ប៉ាន នឹង​បាន​គ្រង​មកុដ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ។

សារព័ត៌​មានបាន​យក​រូបភាព​របស់​កញ្ញា​បុស្បា សែង​ប៉ាន ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​ផ្សេង​ៗ​គ្នា ក្នុង​នោះ​មាន​ឈុត​ក្រណាត់​សូត្រ​ប្រចាំ​ជាតិ និង​ឈុត​ដ៏​ស្រស់​ស្អាត​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​បង្ហាញ​ទស្សនិកជន​។ កញ្ញា​បុស្បា សែង​ប៉ាន មាន​សម្រស់​ផូរផង់​គាប់​ភ្នែក ៕