ភូមិ​រុន​តា​ឯក​សង្ឃឹម​ទាក់ទាញ​ទេសចរ​ច្រើន​ក្រោយ​គម្រោង​សួន​សហគមន៍​ចេញ​ជា​រូបរាង​ និពន្ធដោយ : អ៊ីសា រ៉ហានី       August-30-2016, 10:17 am         33

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ភូមិ​រុន​តា​ឯក​សង្ឃឹម​ទាក់ទាញ​ទេសចរ​ច្រើន​ក្រោយ​គម្រោង​សួន​សហគមន៍​ចេញ​ជា​រូបរាង​«បឹងជាលាធំ ដែលគ្រោងរៀបចំសួនសហគមន៍»​សៀមរាប​៖ ជា​ផ្នែក​មួយ​ដើម្បី​លើកកម្ពស់​ជីវភាព​រប​ស់​អ្នកភូមិ គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក គ្រោង​នឹង​រៀបចំ​សួន​សហគមន៍​មួយកន្លែង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។ គម្រោង​នេះ នឹង​រៀបចំ​នៅជាប់​បឹង​ជាលា ដែលជា​ទីតាំង​អំណោយផល​នៅក្នុង​សហគមន៍​ស្រាប់​។​

​សួន​សហគមន៍​ជាលា​ធំ ស្ថិតនៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​។ គម្រោង​រៀបចំ​សួន​នេះ បើតាម​ការបញ្ជា​ក់រប​ស់​អ្នកគ្រប់គ្រង គឺ​គ្រោង​រៀបចំ​លើ​ផ្ទៃដី​ចំនួន ២​ហិកតា ដែល​ស្ថិតនៅ​ប៉ែក​ខាងត្បូង​បឹង​ជាលា​តែម្តង​។​

​លោក ឈី​វ ណាំ អនុប្រធាននាយកដ្ឋាន​អភិវឌ្ឍន៍​កសិកម្ម និង​សហគមន៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា គម្រោង​សួន​សហគមន៍​កំពុងដំណើរការ​រៀបចំ ហើយ​អាច​នឹង​រៀបចំ​ហើយ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។ លោក ណាំ បញ្ជាក់ថា ក្នុង​សួន​សហគមន៍​នេះ នឹងមាន​ដាំ​ដំណាំ​ហូប​ផ្លែ បន្លែ រួម​និង​រោង​អង្គុយលេង ដែល​ភ្ញៀវ​អាច​អង្គុយ ទស្សនា​សួន​បន្លែ និង​ដំណាំ​ហូប​ផ្លែ​របស់​អ្នកភូមិ​ជាដើម​។​ល​។​

​កន្លង​មាន​ទេសចរ​មួយចំនួន បាន​ចូលមក​ទស្សនា និង​ស្នាក់​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក​។ ក្នុង​គម្រោង​អភិវឌ្ឍន៍​សួន​សហគមន៍​ជាលា​ធំ​នេះ លោក ណាំ ដែលជា​អ្នករៀបចំ​រំពឹង​ខ្ពស់​ថា នឹងធ្វើ​ឲ្យ​ទេសចរ​ច្រើន​ទៀត ងាក​មក​ចាប់អារម្មណ៍​ភូមិ​រុន​តា​ឯក​។ លោក​បញ្ជាក់ថា​៖« ភាគច្រើន​ទេសចរ​ដែល​មក​ស្នាក់នៅ និង​បាន​មកលេង​ភូមិ​រុន​តា​ឯក គឺ​ទេសចរ​បរទេស​។ ពួកគេ​ចាប់អារម្មណ៍​លើ​កសិកម្ម​ធម្មជាតិ ហើយ​ខ្លះ​សុំ​បណ្តាក់​ទុក​វិនិយោគ​ផងដែរ ក្នុងនោះ​មាន​ជនជាតិ​កូរ៉េ និង​ចិន​»​។​

ភូមិ​រុន​តា​ឯក​សង្ឃឹម​ទាក់ទាញ​ទេសចរ​ច្រើន​ក្រោយ​គម្រោង​សួន​សហគមន៍​ចេញ​ជា​រូបរាង​ និពន្ធដោយ : អ៊ីសា រ៉ហានី       August-30-2016,  10:17 am         33

​នៅក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​២៦ សីហា​កន្លងទៅ លោក ណាំ ពន្យល់ថា ជា​ជំហាន​ដំបូង គម្រោង​រៀបចំ​សួន​សហគមន៍ កំពុង​រៀបចំ​ធ្វើ​ផ្លូវ​ក្នុង​សួន ហើយ​ជា​បន្តបន្ទាប់ វា​នឹងមាន​ដំណាំ​ហូប​ផ្លែ និង​បន្លែ​របស់​ប្រជាជន​ក្នុងភូមិ ដែល​សុទ្ធសឹង​ជា​បន្លែ​ធម្មជាតិ​។ លោក​បន្ថែមថា​៖« ក្រៅពី​ដាំ​ដុះ​ក្នុង​ដី​ផ្ទះ ដី​ផ្ទាល់ខ្លួន​ដែល​យើង​ចែក​ឲ្យ ពួកគេ (​អ្នកភូមិ​) ក៏​អាច​ដាំ​ក្នុង​សួន​សហគមន៍​របស់​យើង​នេះ​ផងដែរ​»​។​

​បច្ចុប្បន្ននេះ បន្លែ និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន ត្រូវបាន​ដាំ​ក្នុង​បរិវេណ​ផ្ទះ​គំរូ ដែលជា​ការតាំង​បង្ហាញ​ឲ្យ​ប្រជាជន ដែល​កំពុង​រស់នៅក្នុង​ភូមិ​អភិវឌ្ឍន៍​រុន​តា​ឯក ចាប់អារម្មណ៍ និង​ងាក​មក​ដាំ​ដុះ​លើដី ដែល​ត្រូវបាន​ចែកជូន​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។ ប្រជាជន​ទាំងនោះ បាន​ចូលមក​រស់នៅ​ក្នុងភូមិ​រុន​តា​ឯក ដោយ​ការដាក់​ពាក្យ ហើយ​ពួកគេ​សុទ្ធសឹង​ជា​កូនចៅ​របស់​អ្នកស្រុក​អង្គរ​។ នេះ​ជា​គម្រោង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មិន​ចង់​ឲ្យ​មាន​កំណើន​លំនៅដ្ឋាន ក្នុង​បុព្វហេតុ​អភិរក្ស​រមណីយដ្ឋាន​អង្គរ ជាពិសេស​ដើម្បី​លើកកម្ពស់​ជីវភាព​រប​ស់​អ្នកស្រុក​អង្គរ​។​

​គួររម្លឹកថា ភូមិ​ធម្មជាតិ​រុន​តា​ឯក​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៤​។ ភូមិ​នេះ​មាន​ផ្ទៃក្រឡា​សរុប​ចំនួន ១០១២ ហិកតា ដោយ​១៦០​ហិកតា​សម្រាប់​សង់ផ្ទះ និង​ហេដ្ឋារចនាសម្ព័ន្ធ ហើយ ៨៥២​ហិកតា ជា​ដីឡូត៍​កសិកម្ម​។ ភូមិ​ជាលា​ធំ  ជា​ភូមិ​ទី​១ ដែល​ត្រូវ​បានរៀបចំ​មុនគេ ដែល​អាច​ទទួល​ប្រជាពលរដ្ឋ​ឲ្យ​ស្នាក់​នៅបាន​ចំនួន ២០០​គ្រួសារ​។ គម្រោង​ដែល​រៀបចំ​ភូមិ​ធម្មជាតិ​រុន​តា​ឯក គឺមាន​ចំនួន ៦​ភូមិ និង​ដែល​អាច​ទទួល​ឲ្យ​ប្រជាជន​ស្នាក់​នៅបាន​ចំនួន ៨៥០​គ្រួសារ ស្មើនឹង ៥០០០​នាក់​៕