និស្សិតស្រី PPIU ម្នាក់ ប្តូរខ្លួនឯងពីរាងដូច «កញ្ចាញ់ចេក» មកជាស្រីស្អាតត្រឹមពេល ១ ខែ

ខ្ញុំឈ្មោះ លីន អាយុ ២០ ឆ្នាំ ជានិស្សិតឆ្នាំទី ២ នៅសកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ផ្នែកអក្សរសាស្ត្រអង់គ្លេស គ្រួសារខ្ញុំ ជាអាជីវករលក់មាសនៅផ្សារថ្មី។ មុខមាត់ខ្ញុំស្អាតគួរសម កម្ពស់ ១.៦៥ m តែទម្ងន់ត្រឹមតែ ៤២ kg ដែលជាហេតុធ្វើឲ្យមិត្តភក្តិរួមថ្នាក់ ចូលចិត្តបង្អាប់ខ្ញុំថាដូចដើមត្នោត មិនអញ្ចឹងទេក៍ថាខ្ញុំដូចជាទង់ព្រលឹងដែរ។

ខ្ញុំមិនដែរខឹងសម្បារពួកគេទេ ព្រោះរូបរាងខ្ញុំដូចពួកគេនិយាយមែន ណាមួយសុទ្ធតែអ្នករៀនជាមួយគ្នាទៀត ទើបមិនចង់ឈ្លោះ។ ខ្ញុំបានទាក់ទងជាមួយបុរសម្នាក់ជិត ៥ ខែ ពួកយើងរៀនបន្ទប់ជាប់គ្នា មានតែមិត្តភក្តិជិតស្និទ្ធ ២ នាក់ទេដែលដឹង ពួកយើងមិនចង់បង្ហាញឲ្យគេដឹងច្រើនពេក ណាមួយគាត់ចង់ឲ្យស្ងាត់ៗរៀបការ ប្រសើរជាងល្អូកល្អើនចុងក្រោយបែកគ្នា។ អញ្ចឹងហើយបានខ្ញុំតែងសួរគាត់ “បើមានស្រីផ្សេង គេស្អាត កាលីបជាងអូនបងគិតម៉េច?” គាត់ឈ្លីក្បាលខ្ញុំលេងហើយសើច “បងមិនស្រលាញ់អ្នកផ្សេងទេកុំគិតច្រើន”។

ក្រោយប្រលងបញ្ចប់ឆ្នាំទី ២ រួចខ្ញុំនិងមិត្តភក្តិឯទៀតនាំគ្នាទៅលេងសមុទ្រ ហើយខ្ញុំក៍បានបបួលគាត់ និងមិត្តភក្តិរួមថ្នាក់គាត់ទៅជាមួយដែរ។ គ្រាន់តែទៅដល់មើលឃើញសមុទ្រភ្លាមម្នាក់ៗបាត់ហត់អស់ ពួកយើងបាននាំគ្នាផ្លាស់ខោអាវលេងទឹកតែម្តង ព្រោះល្ងាចត្រូវត្រលប់ទៅវិញ ខ្លាចខាតពេល។

មិត្តភក្តិស្រីៗរៀនថ្នាក់ជាមួយគាត់ភាគច្រើនសុទ្ធតែស្រីស្អាត ពួកគេស្លៀកឈុតហែលទឹក បញ្ចេញសាច់ស ស្រលូនមើលទៅសមណាស់ ឃើញគេហើយសម្លឹងខ្លួនឯង មានអារម្មណ៍ថាដូចម៉េចមិនដឹង យាយទៅអត់ដឹងយាយថាម៉េច ស្លៀកខោអាវវាលអញ្ចឹងទៅឃើញតែឆ្អឹង។

ខ្ញុំយកកន្សែងបង់កមករុំពីក្រៅ ហើយដើរចេញទៅរកគាត់ ស្រាប់តែឮមិត្តភក្តិគាត់ម្នាក់និយាយដើមខ្ញុំ “ខ្វះមនុស្សស្រីមែនហា៎ ទៅស្រលាញ់កញ្ចាញ់ចេក យាយត្រង់កុំតែមុខស្អាតទេ បើរាងចប់ ដើមត្នោតជាគ្នាហើយ” គាត់និយាយត ទៅមិត្តភក្តិគាត់ថា “ចេះតែទ្រាំទៅស្វិតចឹងៗ កុំតែគ្រួសារគេមាន កុំអីគ្នាមិនយកទេ ខ្មាស់គេគួរសមអី បណ្តើរគ្នាម្តងៗដូចយកអ៊ុំដើរជាមួយអញ្ចឹង ស្លៀកខោអាវថ្លៃម៉េចក៍មើលទៅចាស់ដែរ កែលែងឡើងហើយ”។ 

ឮសម្តីមនុស្សខ្លួនឯងស្រលាញ់និយាយហើយ មានអារម្មណ៍ថាដូចស្លាប់ទាំងរស់អញ្ចឹង តែខ្ញុំជាមនុស្សចិត្តរឹងតាំងចិត្តខ្លួនឯងមិនឲ្យយំ ហើយដើរកាត់មុខពួកគេទៅញញឹមដាក់យ៉ាងធម្មតា។ ពួកគេទម្លាក់មុខចុះមិនហ៊ានមើលមុខខ្ញុំចំទេ ជាពិសេសប្រុសម្នាក់នោះ។

ខ្ញុំគ្មានអារម្មណ៍លេងទឹកទៀតទេ សូម្បីតែគ្រឿងសមុទ្រស្រស់ៗក៍លែងឃ្លានដែរ រហូតដល់ល្ងាចត្រលប់មកផ្ទះវិញខ្ញុំយកអាវគ្របមុខគេងតាមឡានរហូត។ គ្រាន់តែមកដល់ផ្ទះភ្លាម ខ្ញុំរត់ឡើងទៅបន្ទប់ដេក ចាក់សោរទ្វារ ហើយទាញភួយមកគ្របស្រែកយំខ្លាំងៗតែម្តង ខ្ញុំយំរហូតដល់ដេកលក់។

ព្រឹកឡើងខ្ញុំក៍ខលប្រាប់រឿងទាំងអស់ឲ្យមិត្តភក្តិ ២ នាក់នោះបានដឹង។ ពួកគេខឹងជំនួសខ្ញុំខ្លាំងណាស់ ហើយក៍បានណែនាំឲ្យខ្ញុំហ្នឹងរកទិញផលិតផលឡើងគីឡូប្រើទៅ ព្រោះរាល់ថ្ងៃឃើញញុំាច្រើនដែរតែមិនឃើញឡើងអីសោះ។ ខ្ញុំមិនដឹងថាត្រូវប្រើផលិតផលអីល្អទេ ពួកគេប្រាប់ឲ្យខ្ញុំស្វែងរកតាមអ៊ីនធឺណែត មើលទៅថាផលិតផលណាល្អ ហើយមានទីតាំងច្បាស់លាស់ ចាំទិញប្រើ យ៉ាងណាប្រសើរជាងមិនធ្វើអីសោះ ហើយមកដេកកើតទុក្ខ។

ស្វែងរកចុះឡើងៗ ខ្ញុំក៍ឃើញគេហទ័ព័រ  មួយផុសអំពីរឿងរ៉ាវកើនទម្ងន់ជោគជ័យរបស់មនុស្សប្រុសស្រីជាច្រើននាក់ ដោយប្រើផលិតផល  ក្នុងពេលមួយខែអ្នកខ្លះកើន ៣ kg ៤ kg ឬអាចដល់ ៥ kg អាស្រ័យលើរាងកាយ។ 

ខ្ញុំបានខលទៅលេខទូរស័ព្ទលើវេបសាយ ដើម្បីសួរអំពីទីតាំងក្រុមហ៊ុន និង ពត៏មានបន្ថែមពីផលិតផលនេះ។ បុគ្គលិកក្រុមហ៊ុនបានណែនាំខ្ញុំបន្ថែមថា  ជាអាហារបំប៉នជំនួយការកើនទម្ងន់ របស់ក្រុមហ៊ុនអាមេរិក ផលិតចេញពីធម្មជាតិសុទ្ធ ១០០% ហើយមិនបាច់បារម្មណ៍ពេលឈប់ប្រើទៅនិងប៉ះពាល់ដល់សុខភាព ឬក៍ធ្វើឲ្យស្រកគីឡូវិញនោះទេ។ ខ្ញុំបានទៅដល់ក្រុមហ៊ុន  ផ្ទាល់ ហើយក៍សំរេចចិត្តទិញផលិតផល  យកមកប្រើសាកល្បង។

ពិតជាមិនគួឲ្យជឿមែនត្រឹមតែ ១ ខែប៉ុណ្ណោះ ខ្ញុំឡើងបាន ៤ kg ។ ពេលមានសាច់អញ្ចឹងទៅ ស្បែកមើលទៅស្រស់ថ្លាតឹងណែន មិនយារដូចពីមុនទេ ហើយមិនថាខ្ញុំស្លៀករ៉ូបវាលអត់ដៃ ក៍មើលទៅស្អាតមិនឃើញតែឆ្អឹង និងឆ្អឹងដងកាំបិតដូចពីមុនដែរ។

ពេលចូលឆ្នាំទី ៣ វិញ មិត្តភក្តិរួមថ្នាក់មានការភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះខ្ញុំបានផ្លាស់ប្តូរខ្លួនឯងទាំងស្រុងមិនថា ខោអាវ កាបូប ស្បែកជើង ម៉ូតសក់ ជាពិសេសគឺរូបរាងមានសាច់នេះតែម្តង ហើយជាពិសេសពេលដើរកាត់បន្ទប់រៀនប្រុសម្នាក់នោះ ខ្ញុំបានឮមិត្តភក្តិដដែលរបស់គេនិយាយទៅកាន់សង្សារចាស់ខ្ញុំថា “កញ្ចាញ់ចេកមែនហា៎??? ដល់មានសាច់អញ្ចឹងទៅ ស្អាតម៉េស ដូចតារា!” ។ បានប៉ុន្មានថ្ងៃប្រុសម្នាក់នោះបានប្រាប់មិត្តភក្តិស្រីខ្ញុំថា គេចង់មកសូមទោស ហើយចង់ត្រូវគ្នាជាមួយខ្ញុំវិញ។ គ្មានថ្ងៃនោះទេ ឥលូវមិនខ្វះអ្នកតាមស្រលាញ់ខ្ញុំឡើយ។ ជាចុងក្រោយខ្ញុំចង់ផ្តាំផ្ញើរដល់អ្នកដែលមានរូបរាងស្គមៗទាំងអស់ ត្រូវចេះស្រលាញ់ខ្លួនឯងឲ្យបានច្រើន បើញុំាហើយមិនធាត់ទេ អាចសាកល្បងប្រើ  ដូចខ្ញុំក៍បាន មិនប៉ះពាល់ដល់សុខភាពទេ៕ 

លោកអ្នកអាចរកទិញបាននៅក្រុមហ៊ុន  តាមរយៈគេហទំព័រ  ឬតាមអាស័យដ្ឋានក្រុមហ៊ុនផ្ទាល់, ផ្លូវលេខ 271, ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ និងទំនាក់ទំនងតាមលេខទូរស័ព្ទទាំង 3 ខ្សែ : 088 2424 888 , 098242888 ,011808189 ។ល។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

និស្សិតស្រី PPIU ម្នាក់ ប្តូរខ្លួនឯងពីរាងដូច «កញ្ចាញ់ចេក» មកជាស្រីស្អាតត្រឹមពេល ១ ខែ

និស្សិតស្រី PPIU ម្នាក់ ប្តូរខ្លួនឯងពីរាងដូច «កញ្ចាញ់ចេក» មកជាស្រីស្អាតត្រឹមពេល ១ ខែ

និស្សិតស្រី PPIU ម្នាក់ ប្តូរខ្លួនឯងពីរាងដូច «កញ្ចាញ់ចេក» មកជាស្រីស្អាតត្រឹមពេល ១ ខែ

និស្សិតស្រី PPIU ម្នាក់ ប្តូរខ្លួនឯងពីរាងដូច «កញ្ចាញ់ចេក» មកជាស្រីស្អាតត្រឹមពេល ១ ខែ