ស្តាប់ ពេជ្រ សោភា ទម្លាយរឿងឆាកជីវិតឈឺចាប់ ពិតជាមិនអាចទប់ទឹកភ្នែក (មានវីដេអូ)

6 Videos


វត្តមានរបស់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាម្នាក់គឺអ្នកនាង ពេជ្រ សោភា នៅលើឆាកនៃកម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍ PNN កាលពីរាត្រីថ្ងៃទី ២៩ ខែសីហា នេះពិតជាធ្វើឱ្យមហាជនរំជួលចិត្តខ្លាំងណាស់ ។ ក្រោមបរិយាកាសនៃពន្លឺភ្លើងពណ៌ស្វាយ តារាចម្រៀង ពេជ្រ សោភា បានទម្លាយរឿងក្នុងចិត្តជាច្រើន ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ នាងបានសម្រក់ទឹកភ្នែកមិនឈប់ ក្រោយពេលពិធីករឱ្យទស្សនាវីដេអូមួយ ។

ស្តាប់ ពេជ្រ សោភា ទម្លាយរឿងឆាកជីវិតឈឺចាប់ ពិតជាមិនអាចទប់ទឹកភ្នែក (មានវីដេអូ)

ក្នុងកម្មវិធីខាងលើនេះ អ្នកនាង ពេជ្រ សោភា បានទម្លាយនូវអារម្មណ៍សោកសៅជាច្រើន ដែលបង្ហាញពីជីវិតពិត និង ជីវិតឈរលើវិថីសិល្បៈរបស់នាង ។ តារាចម្រៀង ពេជ្រ សោភា បានប្រាប់ថា នាងស្ទើរអស់កម្លាំងចិត្តទៅហើយ ក្រោយពេលជីវិតលើវិថីសិល្បៈរបស់នាងជួបភាពបរាជ័យជាបន្តបន្ទាប់ ហើយអ្វីដែលធ្វើឱ្យនាងកាន់អស់ជំនឿ និង រឹតតែបាក់ទឹកចិត្តថែមទៀតនោះ គឺនៅពេលឪពុករបស់នាងបានលាចាកលោកចោលនាង ។

ស្តាប់ ពេជ្រ សោភា ទម្លាយរឿងឆាកជីវិតឈឺចាប់ ពិតជាមិនអាចទប់ទឹកភ្នែក (មានវីដេអូ)

ពេជ្រ សោភា ក៏បានប្រាប់ឱ្យដឹងដែរថា ទម្រាំតែនាងអាចងើបឈរ និង មានក្តីសង្ឃឹមឡើងវិញបានរហូតមកដល់ពេលនេះ គឺដោយសារមានប្រិយមិត្តអ្នកគាំទ្រ និង មហាជនបានផ្តល់កម្លាំងចិត្ត និង ក្តីស្រឡាញ់ឱ្យនាង ។ នាងក៏បានព្រលយប្រាប់ពីស្ថានភាពជំងឺរបស់នាងដែរថា នាងមិនបានទទួលយកការព្យាបាលដោយការវះកាត់នោះទេ ព្រោះអាចមានបញ្ហាប្រឈមច្រើន ប៉ុន្តែនាងត្រូវលេបថ្នាំជាប់ជាប្រចាំ ហើយពេលនេះអាការរបស់នាងបានល្អប្រសើរជាងមុនបន្តិចហើយ ។

ស្តាប់ ពេជ្រ សោភា ទម្លាយរឿងឆាកជីវិតឈឺចាប់ ពិតជាមិនអាចទប់ទឹកភ្នែក (មានវីដេអូ)

អ្វីដែលជាទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍ខ្លាំងតាមរយៈបទសម្ភាសនោះ គឺនៅពេលបានឃើញវីដេអូមួយដែលលោក ប៉ែន ចំរុង ជាពិធីករឱ្យនាងមើលក្នុងវីដេអូនោះបានបង្ហាញពីកន្លែងបញ្ចុះសពឪពុករបស់នាង ។ក្រោយពីបានមើល ពេជ្រ សោភា បានបង្ហាញឱ្យឃើញពីអារម្មណ៍ក្តុកក្តួល អួលដើមកនិយាយស្ទើរតែមិនចេញ ព្រោះរំជួលចិត្តខ្លាំងពេក គឺមានតែទឹកភ្នែកតែប៉ុណ្ណោះក្នុងគ្រានោះ ។ សាកល

ស្តាប់ ពេជ្រ សោភា ទម្លាយរឿងឆាកជីវិតឈឺចាប់ ពិតជាមិនអាចទប់ទឹកភ្នែក (មានវីដេអូ)

**ចង់ដឹងច្បាស់ថាទិដ្ឋភាពនោះមានអ្វីកើតឡើងខ្លះ? សូមទស្សនាវីដេអូខាងក្រោមនេះ ៖

ស្តាប់ ពេជ្រ សោភា ទម្លាយរឿងឆាកជីវិតឈឺចាប់ ពិតជាមិនអាចទប់ទឹកភ្នែក (មានវីដេអូ)ស្តាប់ ពេជ្រ សោភា ទម្លាយរឿងឆាកជីវិតឈឺចាប់ ពិតជាមិនអាចទប់ទឹកភ្នែក (មានវីដេអូ)ស្តាប់ ពេជ្រ សោភា ទម្លាយរឿងឆាកជីវិតឈឺចាប់ ពិតជាមិនអាចទប់ទឹកភ្នែក (មានវីដេអូ)ស្តាប់ ពេជ្រ សោភា ទម្លាយរឿងឆាកជីវិតឈឺចាប់ ពិតជាមិនអាចទប់ទឹកភ្នែក (មានវីដេអូ)ស្តាប់ ពេជ្រ សោភា ទម្លាយរឿងឆាកជីវិតឈឺចាប់ ពិតជាមិនអាចទប់ទឹកភ្នែក (មានវីដេអូ)ស្តាប់ ពេជ្រ សោភា ទម្លាយរឿងឆាកជីវិតឈឺចាប់ ពិតជាមិនអាចទប់ទឹកភ្នែក (មានវីដេអូ)