នគរបាលបន្តតាមចាប់បុរសម្នាក់ដែលលួចរត់បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទរំលោភអនីតិជន

មន្ត្រីតុលាការ និងនគរបាលបាននិយាយកាលពីម្សិលមិញថា បុរសម្នាក់ដែលបានរត់ចេញពីតុលាការខេត្តកំពតកាលពីថ្ងៃអាទិត្យបន្ទាប់ពីត្រូវបានចោទប្រកាន់បណ្តោះអាសន្នពីបទរំលោភមានស្ថានទម្ងន់ទោសជុំវិញការរំលោភក្មេងស្រីអាយុ១៥ឆ្នាំម្នាក់នោះ កំពុងត្រូវបានតាមស្វែងរកនៅឡើយកាលពីយប់មិញ។ លោក ណុប ចាន់ភាព អធិការរងនគរបាលស្រុកបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា សិទ្ធិ សារ៉េន អាយុ២៧ឆ្នាំបានសារភាពកាលពីថ្ងៃសៅរ៍ថា បានរំលោភក្មេងស្រីរូបនេះខណៈពេលនាងកំពុងជិះកង់ក្នុងព្រៃក្នុងស្រុកទឹកឈូ ខេត្តកំពតកាលពីព្រឹកថ្ងៃសុក្រ។ លោក ប៉ាវ សាមឿន ដែលជានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានមានប្រសាសន៍ថា មន្ត្រីមួយក្រុមប្រហែល២០នាក់បានស្វែងរក សិទ្ធិ សារ៉េន នេះពេញមួយថ្ងៃកាលពីម្សិលមិញ បន្ទាប់ពីការតាមប្រមាញ់មិនបានជោគជ័យកាលពីថ្ងៃអាទិត្យ។ លោកបានបន្ថែមថា “យើងបានដាក់កម្លាំងយាមនៅក្បែរផ្ទះជននេះ ប៉ុន្តែជននេះមិនបានត្រឡប់មកផ្ទះវិញទេ”។ លោក សាមឿន បានមានប្រសាសន៍ថា សិទ្ធិ សារ៉េន ដែលបានគេចខ្លួននៅពេលត្រូវបានបញ្ជូនទៅតុលាការដើម្បីធ្វើការសាកសួរនៅម៉ោងប្រហែល២រសៀលនោះត្រូវបានដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលពីលោក សូ ផែន នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់។ លោកបានថ្លែងថា “ស្នងការនគរបាលខេត្តនឹងចាត់វិធានការដើម្បីដាក់ទណ្ឌកម្មដល់មន្ត្រីរូបនេះដែលបាននាំជនសង្ស័យទៅតុលាការ”។ លោក សាមឿន បានថ្លែងថា លោក សូ ផែន ប្រហែលជាត្រូវព្យួរ ឬបណ្តេញចេញពីការងារ ឬបើមិនដូច្នោះទេ ត្រូវបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសអាស្រ័យលើលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាវិន័យ។ លោក ណុប ចាន់ភាព អធិការរងនគរបាលស្រុកបានមានប្រសាសន៍ថា […]

The post នគរបាលបន្តតាមចាប់បុរសម្នាក់ដែលលួចរត់បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទរំលោភអនីតិជន appeared first on The Cambodia Daily.