ដឹង​មូលហេតុ​ហើយ​ !! រឿង​ស្ត្រី​​លេបថ្នាំ​ប៉ង​សម្លាប់​ខ្លួនប្រកាស​តាម​រលក​វិទ្យុABC

ដឹង​មូលហេតុ​ហើយ​ !! រឿង​ស្ត្រី​​លេបថ្នាំ​ប៉ង​សម្លាប់​ខ្លួនប្រកាស​តាម​រលក​វិទ្យុABC
ខេត្តកណ្ដាល៖  បើយោងតាមការអះអាងរបស់ស្ត្រីរងគ្រោះបានដឹងថា គាត់និងប្ដីបានលែងលះគ្នាជាមួយ អស់រយៈពេល៧ឆ្នាំកន្លងមកហើយ ប៉ុន្តែបុរសជាអតីតប្ដីនោះបានតាមរំខានយាយីរូបនាងរហូត ដែលជាហេតុធ្វើឲ្យនាងជួបវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ហើយគិតខ្លីលែងចង់រស់ ក៏បានសម្រេចចិត្តធ្វើអត្តឃាត ដោយការលេបថ្នាំ ដើម្បីបញ្ចប់ជីវិតនិងទុក្ខសោកទាំងឡាយ ។ នេះជាការអះអាងរបស់ស្ត្រីរូបនេះ ។

ប៉ុន្តែការព្យាយាមសម្លាប់ខ្លួនតាមវិធីខាងលើនោះ មិនបានសម្រេចតាមបំណងឡើយ ដោយសារតែក្រោយពេលលេបថ្នាំរួច នាងបានទូរស័ព្ទទៅកាន់វិទ្យុនៅក្នុងស្រុកមួយ រៀបរាប់ពីទុក្ខសោក និងវិបត្តិនៅក្នុងគ្រួសារ ព្រមទាំងធ្វើការផ្ដែផ្ដាំទៅអតីតប្ដីរបស់នាង ដែលតែងតែតាមរករឿងនាងមិនចេះចប់មិនចេះហើយ ឲ្យឈប់យាយីនាងទៀតទៅ ព្រមទាំងបានលាក្រុមគ្រួសារនាងជាលើកចុងក្រោយផងដែរ ។

ដំណឹងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ហើយនគរបាលស្រុកអង្គស្នួល បានចេញធ្វើការស្រាវជ្រាវរហូតរកទីតាំងឃើញ និងនាំស្ត្រីដែលប៉ងធ្វើអត្តឃាតទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។ នគរបាលបានឲ្យដឹងថា ហេតុការណ៍នោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៩ ខែសីហា នៅបន្ទប់លេខ១ផ្ទះជួល ស្ថិតក្នុងភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ប៉ុន្តែនៅមិនទាន់បានស្គាល់អត្តសញ្ញាណស្ត្រីរូបនេះនៅឡើយទេ ។ ស្ត្រីរូបនេះមានអាយុប្រហែលជាង២០ឆ្នាំ ហើយអ្វីដែលមានការភ្ញាក់ផ្អើលនោះ គឺនាងបានទូរស័ព្ទចូលទៅក្នុងវិទ្យុក្នុងស្រុកមួយ ដោយនិយាយថា នាងបានលេបថ្នាំសម្លាប់ខ្លួនអស់ជាង៤០គ្រាប់រួចទៅហើយ ។

ដឹង​មូលហេតុ​ហើយ​ !! រឿង​ស្ត្រី​​លេបថ្នាំ​ប៉ង​សម្លាប់​ខ្លួនប្រកាស​តាម​រលក​វិទ្យុABC

មន្ត្រីនគរបាលបន្តថា មិនតែប៉ុណ្ណោះនាងបាននិយាយថា នាងនិងស្វាមីបានលែងលះគ្នាអស់រយៈពេល៧ឆ្នាំមកហើយ ប៉ុន្តែអតីតស្វាមីនោះនៅតែតាមរករឿងនាងរហូត មិនឲ្យនាងរស់នៅបានសុខទេ ទោះបីជាការលែងលះនោះ នាងសុខចិត្តនៅទំនេរមិនយកប្ដីថ្មីក្ដី ទើបពេលនាងលេបថ្នាំប៉ងធ្វើអត្តឃាតរួចក៏បានផ្ដាំផ្ញើទៅកាន់អតីតស្វាមីរបស់នាងម្នាក់នោះ ឱ្យឈប់តាមចងកម្មពៀរនាងទៀត ហើយនាងក៏លាក្រុមគ្រួសារសាច់ញាតិរបស់នាងជាលើកចុងក្រោយដែរ ។

ការនិយាយទូរស័ព្ទជាមួយបុគ្គលិកវិទ្យុនោះ គឺមានសំឡេងខ្សោយបន្តិចម្ដងៗ ហើយបន្តិចក្រោយមកទូរស័ព្ទក៏បានដាច់ការទាក់ទង ទើបពេលនោះបុគ្គលិកវិទ្យុខាងលើបានធ្វើទំនាក់ទំនងទៅកាន់នគរបាលស្រុកអង្គស្នួល ឲ្យជួយតាមស្វែងរកទីតាំងកើតហេតុ រហូតដល់ឃើញ គឺនាងស្នាក់នៅក្នុងបន្ទប់លេខ១ផ្ទះជួល ស្ថិតក្នុងភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ។ នាងបានបិទទ្វារ ដោយខ្ទាស់គន្លឹះពីខាងក្នុងជាប់ ។ បន្ទាប់មក កម្លាំងសមត្ថកិច្ចក៏បានគាស់ទ្វារចូលទៅ រួចហៅរថយន្តពេទ្យដឹកនាងទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យនោះបន្តិច ក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ទៀត។

នគរបាលបានឲ្យដឹងទៀតថា កម្លាំងនគរបាលមិនទាន់បានដឹងពីអត្តសញ្ញាណស្ត្រីនោះ និងអតីតប្ដីរបស់នាងនៅឡើយទេ គ្រាន់តែដឹងថា នាងជាអ្នកស្រុកស្អាង ខេត្តកណ្ដាល ។ នាងកំពុងត្រូវបានក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យព្រះកុសុមៈ ជួយធ្វើការសង្គ្រោះ ហើយបើតាមគ្រូពេទ្យប្រាប់ថា ថ្នាំដែលនាងលេបនោះជាប្រភេទថ្នាំប៉ារ៉ាសេតាម៉ុល និងថ្នាំងងុយដេក ប៉ុន្តែនាងលេបអស់មិនដល់៤០គ្រាប់នោះទេ អស់តែប៉ុន្មានគ្រាប់ប៉ុណ្ណោះ ហើយសំខាន់គឺនាងបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ និងអាចបានចេញទៅផ្ទះវិញក្នុងពេលឆាប់ៗនេះផងដែរ ។

ដឹង​មូលហេតុ​ហើយ​ !! រឿង​ស្ត្រី​​លេបថ្នាំ​ប៉ង​សម្លាប់​ខ្លួនប្រកាស​តាម​រលក​វិទ្យុABC

តាមព័ត៌មានចុងក្រោយឱ្យដឹងថា ការបន្ទោសទៅអតីតប្ដីដើមរបស់នាងនោះ ហាក់ដូចជាមិនត្រឹមត្រូវទេ ដោយសារប្ដីនោះគេមានប្រពន្ធនិងកូនរួចទៅហើយ ។ នាងក៏មានកូនប្រុសស្រី២នាក់ជាមួយប្ដីរូបនោះដែរ តែមិនដឹងជាកូនទាំង២នាក់របស់នាងនៅឯណាទេ។ ប្រភពព័ត៌មានឱ្យដឹងថា នាងឈ្មោះ យ៉ុម សុខាន់ អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ១១០ ផ្លូវលេខ២១ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង។ ក្រោយការលែងលះជាមួយប្ដី នាងមានទំនាក់ទំនងជាមួយដង្ខៅគោបានជាង១ឆ្នាំហើយ តែក៏ឧស្សាហ៍ទាស់គ្នាដែរ ។

ប្រភពដដែលបន្តថា នាងក៏បានទាក់ទងជាមួយយុវជនស្ទាវម្នាក់ តែមិនដឹងថាជាការទាក់ទងបែបណាទេ ហើយនៅមុនថ្ងៃកើតហេតុ បុរសជាដង្ខៅគោនោះបានផ្ទុះភ្លើងប្រចណ្ឌជាមួយក្មេងស្ទាវនោះ ក៏បានវាយនាងរហូតដល់សន្លប់ និងមានជម្លោះជាមួយអ្នកជិតខាងដែរ ព្រោះតែរំខានគេឯងដែលជួលបន្ទប់ក្បែរគ្នា ៕

ប្រភព៖ VD7

  • ដឹង​មូលហេតុ​ហើយ​ !! រឿង​ស្ត្រី​​លេបថ្នាំ​ប៉ង​សម្លាប់​ខ្លួនប្រកាស​តាម​រលក​វិទ្យុABC已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:ជីវិតនិងសង្គម
Tags: