ចម្លែកមែន! សុនកឈ្មោះ Duke ជាប់ឆ្នោតជាចៅហ្វាយស្រុក ៣អាណតិជាប់ៗគ្នា

សូមទស្សនាវីដេអូ ៖ 

Duke ប្រហែលជាបុរសរដ្ឋដែលល្បីឈ្មោះបំផុតនៅអាមេរិក ព្រោះថាសុនកនេះមិនត្រឹមតែមានជើងបួន និងរោម ស នោះទេ ប៉ុន្តែ គាត់ក៏បានឈ្នះឆ្នោត ឡើងកាន់តំណែងជាចៅហ្វាយស្រុក ក្នុង៣អាណតិបន្តបន្ទាប់។

ចម្លែកមែន! សុនកឈ្មោះ Duke ជាប់ឆ្នោតជាចៅហ្វាយស្រុក ៣អាណតិជាប់ៗគ្នា

នៅក្នុងការបោះឆ្នោតរបស់ទីរួមស្រុក Cormorant នៃរដ្ឋ Minnesota ដែលទើបត្រូវបានធ្វើឡើងទន្ទឹមនឹងពិធីបុណ្យ Cormorant Daze ប្រចាំឆ្នាំ សុនកអាយុ ៩ឆ្នាំ ជាពូជសុនក Pyrenees បានបន្តជាប់ឆ្នោតជាចៅហ្វាយស្រុក អាណតិទីបី។ អ្នកបោះឆ្នោត ត្រូវចំណាយប្រាក់ ១ដុល្លារក្នុងម្នាក់ ដើម្បីអាចបោះឆ្នោតបាន។David Rick ដែលជាម្ចាស់របស់សុនក Duke ថ្លែងថា ៖ “អ្នកណាក៏បានបោះឆ្នោតឱ្យ Duke លើកលែងតែលោក Lassie ប៉ុណ្ណោះ ដែលបានបោះឆ្នោតឱ្យមិត្តស្រីរបស់ខ្លួន”។

ក្នុងតំណែងជាចៅហ្វាយស្រុក Duke មានតួនាទីថតរូប ដាក់លើផ្ទាំងប៉ាណូធំៗ នៅក្បែរផ្លូវ ដើម្បីឃោសនាឱ្យទីរួមស្រុក។បើទោះជាតួនាទីរបស់ Duke មានភាពចម្លែក ប៉ុន្តែ Duke មិនមែនជាសត្វដំបូងដែលបានជាប់ឆ្នោតជាបុរសរដ្ឋនៅអាមេរិកនោះទេ។

ទីរួមស្រុក Lajitas នៅ Texas ក៏ធ្លាប់បានបោះឆ្នោតជ្រើសរើសពពែមួយក្បាលដែលចូលចិត្តផឹកស្រាបៀរ ឱ្យធ្វើជាចៅហ្វាយស្រុកផងដែរ។ ចំណែកទីរួមស្រុក Talkeetna នៅ Alaska ក៏បានបោះឆ្នោតជ្រើសរើសឆ្មា Stubbs ។ រីឯគោឈ្មោះ April ក៏ទទួលបានសម្លេងគាំទ្រច្រើន ហើយបានកាន់តំណែងជាចៅហ្វាយស្រុកនៅ Eastsound ក្រុង Washington។

ប្រភព ៖ camnews

  • ចម្លែកមែន! សុនកឈ្មោះ Duke ជាប់ឆ្នោតជាចៅហ្វាយស្រុក ៣អាណតិជាប់ៗគ្នា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:ជីវិតនិងសង្គម
Tags: