មន្ត្រី​អាដហុក​ម្នាក់​ដែល​ជាប់​ចោទ​ក្នុង​រឿង​ស្រី​មុំ​ដួល​សន្លប់​ក្នុង​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍

មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) មួយ​រូប​ក្នុង​ចំណោម​៤​រូប ដែល​ជាប់ចោទ​ពី​បទ​សូកប៉ាន់សាក្សី លើ​អ្នកនាង ខុម ចាន់តារាទី គឺ​លោក ណៃ វ៉ង់ដា បាន​ដួល​សន្លប់ ខណៈ​លោក​កំពុង​ស្ថិត​ក្នុង​សវនាការ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ សីហា។

ក្រោយ​សន្លប់​ភ្លាមៗ​លោក ណៃ វ៉ង់ដា ត្រូវ​បាន​បញ្ជូន​មក​កាន់​បន្ទប់​ដាច់​ដោយ​ឡែក​មួយ ដើម្បី​សម្រួល​សរសៃ និង​ចលនា។

សវនាការ​នា​ពេល​នេះ មេធាវី​ការពារ​ឲ្យ​មន្ត្រី​អាដហុក​ទាំង​៤​រូប ស្នើ​មក​កាន់​សាលាឧទ្ធរណ៍ ដើម្បី​មោឃភាព​នីតិវិធី​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដោយ​មេធាវី​ហៅ​ការ​ឃុំ​ខ្លួន​អ្នក​ទាំង​៤​នេះ ជា​ការ​ខុស​នីតិវិធី​ច្បាប់។

មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ទាំង​៤​រូប គឺ​លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី លោក នី សុខា និង​លោក យី សុខសាន្ត ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ ជុំវិញ​ការ​​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែល​គេ​សង្ស័យ​ថា ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។