Subaru ទីផ្សារ​លក់​រថយន្ត​ជា​អាណិកជន និង​ជនបរទេស​

ក្រុមហ៊ុន​រថយន្ត Subaru ​អតិថិជន​ជា​អាណិកជន​និង​ជន​បរទេស​ជា​ទីផ្សារ​ទិញ​រថយន្ត​របស់​ខ្លួន ក្នុង​ពេល​ម៉ាក​យីហោ​រថយន្ត​ដែល​មាន​មូលដ្ឋាន​ផលិត​នៅ​ជប៉ុន​នេះ ហាក់​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​​ពី​អតិថិជន​ក្នុង​ស្រុក។

 

Subaru ទីផ្សារ​លក់​រថយន្ត​ជា​អាណិកជន និង​ជនបរទេស​

 

លោក ហុង វណ្ណថេត ប្រធាន​ផ្នែក​លក់​និង​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Motorimage ដែល​នាំ​ចូល​រថយន្ត Subaru នៅ​ទីផ្សារ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា អតិថិជន​ក្នុង​ស្រុក​ភាគច្រើន​នៅ​មិន​ទាន់​ស្គាល់​ម៉ាក​រថយន្ត Subaru ប៉ុន្តែ​អាណិកជន​មក​ពី​ក្រៅ​ប្រទេស ឬ​ជន​បរទេស​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ពួកគេ​ដឹង​ពី​សមត្ថភាព​រថយន្ត​នេះ ដែល​ផ្តោត​សំខាន់​លើ​កម្លាំង​និង​សុវត្ថិភាព។

 

លោក​ថា Subaru មាន​ការ​ទទួល​ស្គាល់​ជុំវិញ​ពិភពលោក​លើ​ការ​កម្លាំង​ម៉ាស៊ីន និង​សុវត្ថិភាព​ខ្ពស់​សម្រាប់​ការ​បើកបរ។

 

ទោះបី Subaru ជា​រថយន្ត​លំដាប់​កំពូល​មួយ​របស់​ពិភពលោក ប៉ុន្តែ​អ្នក​គ្រប់គ្រង​រូប​នេះ​ទទួល​ស្គាល់ថា ចំណែក​ទីផ្សារ​រថយន្ត​របស់​ជប៉ុន​នេះ​​​នៅ​កម្ពុជា​មាន​ចំនួន​​តិចតួច​ ក្នុង​ពេល​​មាន​ការ​ប្រកួតប្រជែង​គ្នា​និង​ជោរជន់​ម៉ាក​រថយន្ត​ផ្សេងៗ​កាន់​តែ​ច្រើន។

 

លោក ហុង វណ្ណថេត បន្ត​ថា ក្នុង​មួយ​ខែ​ក្រុមហ៊ុន​អាច​លក់​រថយន្ត​បាន ១ ទៅ ២ គ្រឿង ប៉ុន្តែ​នៅ​ពេល​ខាង​មុខ លោក​រំពឹង​ថា​ការ​លក់​អាច​មាន​ការ​កើន​ឡើង នៅ​ពេល​ពលរដ្ឋ​បាន​ស្វែងយល់​និង​ដឹង​ពី​គុណភាព​​រថយន្ត Subaru សម្រាប់​ការ​ជ្រើសរើស​យក​ទៅ​ប្រើប្រាស់៕

 

ចុចអាន៖ រថយន្ត​ SUV របស់​ Lamborghini ​មាន​តម្លៃ​ចាប់​ពី​ ២០ ម៉ឺន​ដុល្លារ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា