Joe Hart ​ទៅ​ចូល​រួម​ជា​មួយ​ Torino នៃ​ក្របខ័ណ្ឌ​ Serie A

Joe Hart នឹង​ទៅ​ធ្វើ​តេស្ត​សុខភាព​ជាមួយ​ក្រុម​ Torino នៃ​ក្របខ័ណ្ឌ Serie A នៅ​ថ្ងៃ​នេះ​ដើម្បី​ទៅ​លេង​នៅ​ទីនោះ​ក្នុង​លក្ខណៈ​ខ្ចី​ជើង។

 

Joe Hart ​ទៅ​ចូល​រួម​ជា​មួយ​ Torino នៃ​ក្របខ័ណ្ឌ​ Serie AJoe Hart

 

សហព័ន្ធ​បាល់ទាត់​អង់គ្លេស​បាន​អនុញ្ញាត​ឲ្យ​កីឡាករ​វ័យ​២៩​ឆ្នាំ​ ចាក​ចេញ​ពី​ជំរំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ​ ដើម្បី​អាច​ឲ្យ​រូប​គេ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីតាលី​មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ត្រូវ​បិទ​ជា​ស្ថាពរ។

 

ការ​ចុះ​ហត្ថលេខា​រវាង​ Joe Hart និង Torino អាច​នឹង​ចប់​សព្វគ្រប់​នៅ​ថ្ងៃ​៣១ ខែ​សីហា ស្អែក​នេះ​ ហើយ​ អតីត​អ្នក​ចាំ​ទី​ដៃ​ទី​១ Manchester City នឹង​ត្រឡប់​មក​ហ្វឹក​ហាត់​ជាមួយ​ជម្រើស​ជាតិ​វិញ ត្រៀម​ប៉ះ ស្លូវ៉ាគី នៅ​វគ្គ​ជម្រុះ​ពាន​រង្វាន់​ពិភពលោក។

 

លោក Guardiola ពេល​មក​កាន់​ទឹកដី​ Etihad បាន​ចុះ​ហត្ថលេខា​យក​ Claudio Bravo វ័យ​៣៣​ឆ្នាំ ពី​ Barcelona ហើយ​បាន​ប្រាប់​ Joe Hart ថា​រូប​គេ​មាន​សិទ្ធ​ក្នុង​ការ​ស្វែង​រក​ក្លឹប​ថ្មី​ដើម្បី​តំណែង​ជម្រើស​ដំបូង៕

 

Joe Hart ​ទៅ​ចូល​រួម​ជា​មួយ​ Torino នៃ​ក្របខ័ណ្ឌ​ Serie AJoe Hart និង លោក Guardiola 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC