“ហេតុ​អ្វី​អូន​ទៅ” អារម្មណ៍​គេ​ចាក​​ចេញ​គ្មាន​ហេតុផល​ពី​ Ting Tong

Ting Tong តារា​ចម្រៀង​ពន្លក​ថ្មី​ស្ថិត​នៅ​ក្នុង​ Songkites Season of Love ថ្មីៗ​នេះ​ បាន​ចេញ​ស្នាដៃ​ចម្រៀង​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា “ហេតុ​អ្វី​អូន​ទៅ” ក្នុង​ទម្រង់​ចង្វាក់​បែប Pop។

 

“ហេតុ​អ្វី​អូន​ទៅ” អារម្មណ៍​គេ​ចាក​​ចេញ​គ្មាន​ហេតុផល​ពី​ Ting Tong

បទ “ហេតុ​អ្វី​អូន​ទៅ” Ting Tong បាន​លើក​ឡើង​ថា ​ខ្លឹម​សារ​​នៅ​ក្នុង​បទ​ចម្រៀង​​មួយ​នេះ​ គឺ​ចង់​និយាយ​​ពី​​​សង្សារ​មួយ​គូ​ដែល​​មុន​ដំបូង​ដែល​ឈាន​មក​ដល់​ការ​ស្រលាញ់គ្នា ​ពួក​គេ​មាន​កិច្ច​សន្យា​ថា​នឹង​នៅ​ក្បែរ​គ្នា​ តែ​នៅ​សុខ​ៗ​មាន​​ម្នាក់​ត្រូវ​ចាក​ចេញ​​ដោយ​គ្មាន​ហេតុផល។ លោក​បញ្ជាក់​ថា​ ​​នេះ​គឺ​ជា​ Version ទី​១​  ហើយ​ក៏​មាន​គម្រោង​ចេញ​ Version ទី​២​ក្នុង​ពេល​ខាង​មុខ​ទៀត​ដែរ។

​​​​​
Ting Tong បាន​​បន្ថែម​ថា “​Version ដំបូង​ហ្នឹង​វា​ជា​ Pop Version តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ វា​មិន​ទាន់​ដល់​អារម្មណ៍​​​ដែល​ខ្ញុំ​ចង់​បាន​នៅ​ឡើយ​ ព្រោះ​ថា​អារម្មណ៍​នៅ​ក្នុង​បទ​ចម្រៀង​មួយ​នេះ ​វា​អាច​ធ្វើឲ្យ​ល្អ​ជាង​នេះ​ ដូច្នេះ​ទើប​​ខ្ញុំ​សម្រេច​ចិត្ត​​ចេញ​ Version ទី​២​  តែមិន​ទាន់​អាច​កំណត់​ពេល​នៅ​ឡើយ​ទេ”៕

ទៅ​ស្ដាប់​បទ “ហេតុ​អ្វី​អូន​ទៅ” Pop Version ទាំង​អស់​គ្នា៖

 

 

អត្ថបទ៖ SAMEDY​​