ហេតុអ្វី​សាលារៀន​ត្រូវ​មាន​កន្លែង​លេង​កីឡារ​សម្រាប់​សិស្ស

ហេតុអ្វី​សាលារៀន​ត្រូវ​មាន​កន្លែង​លេង​កីឡារ​សម្រាប់​សិស្ស

 

សាលារៀន​ និង​មហា​វិទ្យាល័យ​ទាំង​រដ្ឋ​ និង​ឯកជន​មាន​យ៉ាង​ព្រោងព្រាត​នៅ​ទីក្រុង​ភ្នំពេញ។ ប៉ុន្តែ​មានការ​កត់​សម្គាល់ថា​ សាលារៀនមួយចំនួន​មានកន្លែងលេងកីឡាតែមិនគ្រប់លក្ខណ្ឌ ហើយក៏មានសាលារៀនខ្លះ​មិន​មាន​កន្លែង​លេង​កីឡា​សម្រាប់​សិស្ស​ និង​និស្សិត​នៅឡើយ។

 

ហេតុអ្វី​សាលារៀន​ត្រូវ​មាន​កន្លែង​លេង​កីឡារ​សម្រាប់​សិស្ស

 

ការ​លេង​កីឡា​ជា​ផ្នែក​ដ៏​សំខាន់​មួយ​សម្រាប់​ការលូតលាស់​របស់​សិស្ស​ និង​និស្សិត​ទាំង​ផ្នែក​រាងកាយ​ និង​ស្មារតី។ សិស្ស ​និង​និស្សិត​ដែល​លេង​កីឡា​នឹង​មាន​រាងកាយ​មាំ​មួន​ហើយ​មាន​ស្មារតី​​ល្អ​ និង​មាន​ប្រាជ្ញា​ភ្លឺ​ថ្លា។ កីឡា​ក៏​ធ្វើ​អោយ​យុវជន ​និង​យុវតី​មាន​សុខ​ភាព​ល្អ​ និង​មិនសូវ​ឈឺ​ផងដែរ។
 

ក្រៅពី​លក្ខណ:ជីវសាស្ត្រ​ទាំង​អស់នេះ កីឡា​ក៏​ធ្វើ​អោយ​សិស្ស​ និង​និស្សិត​មាន​ការស្និទ្ធស្នាល​នឹង​គ្នា​ផងដែរ​តាម​រយ:​ការ​លេង​កីឡា​ជាមួយគ្នា។ កីឡា​ក៏​ផ្ដល់​ការកម្សាន្ត​ជា​ក្រុម​សម្រាប់​យុវជន ​និង​យុវតី​ផងដែរ។ ដូច្នេះ វា​អាច​ជួយ​ពួកគេ​អោយ​ឃ្លាតឆ្ងាយ​ចេញពី​កា​រ​កម្សាន្ត​តាម​មធ្យោបាយ​ផ្សេង​ ដែល​នាំ​ដល់​គ្រោះថ្នាក់។ ដូចជា​ការ​ផឹកស៊ី​ស្រវឹង​ជោកជាំ​ និង​ការប្រើប្រាស់​គ្រឿងញៀន​ដ៏​គ្រោះថ្នាក់​ផងដែរ។
 

ជាមួយ​នឹង​សារសំខាន់​ដ៏​ច្រើន​បែបនេះ​នៃ​កីឡា​នោះ សាលារៀន​ និង​មហាវិទ្យាល័យ​នានា​គួរ​ចាប់ផ្ដើម​បង្កើត​កន្លែង​លេង​កីឡា​អោយ​បាន​ច្រើន​សម្រាប់​សិស្ស​ និង​និស្សិត​ដូចជា​អាង​ហែល​ទឹក ទីលាន​បាល់ទាត់ ទីលាន​បាល់ទះ ​និង​តារាង​វាយ​ប៉េង​ប៉ុង​ជាដើម។

 

ហេតុអ្វី​សាលារៀន​ត្រូវ​មាន​កន្លែង​លេង​កីឡារ​សម្រាប់​សិស្ស

 

ចំណែក​ក្រសួង​អប់រំ​ក៏​ចាំបាច់​ត្រូវ​គិតគូរ​ដល់​ការ​ដាក់​លក្ខខណ្ឌ​អោយ​មាន​កន្លែង​លេង​កីឡា​នៅ​តាម​សាលារៀន​ និង​មហាវិទ្យាល័យ មុន​ពេល​ដែល​សម្រេច​អោយ​មាន​ការ​បង្កើត​សាលារៀន ​ឬ​មហាវិទ្យាល័យ​ណាមួយ។ ការ​បង្កើត​កន្លែង​លេង​កីឡា​ គឺ​ដើម្បី​អោយ​សិស្ស​ និង ​និស្សិត​អាច​ទទួល​បាន​ទាំង​ការអប់រំ​ និង​ការ​លេង​កីឡា​ដើម្បី​ភាព​រឹងមាំ​លើ​គ្រប់​ទិដ្ឋភាព​រាងកាយ និង​ប្រាជ្ញា៕

 

ទស្សនៈ​របស់​ក្លិប​អ្នក​កាសែត