នារី​ខ្ពស់​បំផុត​នៅ​ថៃ ស្លាប់​ទាំង​វ័យ​ក្មេង ដោយ​សារ​គាំង​បេះដូង

នារី​ដែល​មាន​កម្ពស់​ខ្ពស់​បំផុត​ក្នុង​ប្រទេស​ថៃ និង​ធ្លាប់​ទទួល​ស្គាល់​ដោយ​កំណត់​ត្រា​ពិភព​លោក «Guinness World Records» ថា​ជា​នារី​ខ្ពស់​បំផុត​លើ​ពិភព​លោក បាន​ស្លាប់​ទាំង​វ័យ​ក្មេង នៅ​អាយុ​២៤​ឆ្នាំ កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​សីហា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ។

 

នារី​ខ្ពស់​បំផុត​នៅ​ថៃ ស្លាប់​ទាំង​វ័យ​ក្មេង ដោយ​សារ​គាំង​បេះដូង

 

នារី​ថៃ​កម្ពស់ ២,១២​ម៉ែត្រ នាង Malee Duangdee បាន​ស្លាប់​ដោយ​សារ​តែ​ជំងឺ​គាំង​បេះដូង កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ឯ​មន្ទីរពេទ្យ ក្នុង​ស្រុក​កំណើត ខេត្ត Trat ប្រទេស​ថៃ។ គ្រូពេទ្យ​បាន​និយាយ​ថា ការ​ស្លាប់​របស់​នាង​បណ្តាល​មក​ពី​ជំងឺ​រ៉ាំរ៉ៃ រួម​មាន​ដូច​ជា សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជំងឺ​បេះដូង និង ដុំ​សាច់​ក្នុង​ខួរ​ក្បាល។ នាង Malee ជួប​ការ​លំបាក​ដោយ​សារ​តែ​សុខភាព​របស់​នាង ចាប់​តាំង​ពី​នាង​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​រក​ឃើញ ដុំ​សាច់​ក្នុង​ខួរ​ក្បាល នៅ​អាយុ​៩​ឆ្នាំ​មក​ម្ល៉េះ។ មុន​ពេល​ដែល​នាង​ស្លាប់ នាង​បាន​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ នៅ​ឯ​ស្រុក BO Rai និង​ធ្វើ​ការ​នៅ​ចម្ការ​កៅស៊ូ។

 

នារី​ខ្ពស់​បំផុត​នៅ​ថៃ ស្លាប់​ទាំង​វ័យ​ក្មេង ដោយ​សារ​គាំង​បេះដូង

 

គួរ​រំលឹក​ថា បុរស​ដែល​មាន​កម្ពស់​ខ្ពស់​បំផុត​ក្នុង​ប្រទេស​ថៃ លោក Pornchai Saosri (២,៥៧​ម៉ែត្រ) បាន​ស្លាប់​នៅ​អាយុ ២៦​ឆ្នាំ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ។ លោក Pornchai និង នាង Malee ធ្លាប់​បាន​ជួប​គ្នា​ម្តង នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៣ នៅ​ពេល​ដែល​ពួក​គេ​ទាំង​២​នាក់ ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ អំពី​ជំងឺ​របស់​ពួក​គេ នៅ​ឯ​មន្ទីរពេទ្យ Ramathibodi Hospital ក្នុង​ទីក្រុង​បាងកក៕

 

នារី​ខ្ពស់​បំផុត​នៅ​ថៃ ស្លាប់​ទាំង​វ័យ​ក្មេង ដោយ​សារ​គាំង​បេះដូង

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ bangkokcoconuts