បុរស​ម្នាក់នេះ​តស៊ូ​ប្រយុទ្ធ​ជាមួយ​ជំងឺមហារីក​រហូត​ជាសះស្បើយ​! លោកអ្នក​ដែល​កើត​មហារីក​ប្រហែលជា​ចង់​សាកល្បង​តាម​គាត់​ដែរ ពេល​ស្តាប់​ដំណើររឿង​របស់គាត់​

    ​អ្នកនឹង​មិនអាច​វាយ​តម្លៃ​តាមរយៈ​រូបភាព​នេះ​បានទេ ប៉ុន្តែ​បុរស​ពោរពេញ​ទៅដោយ​សាច់ដុំ​នេះ​មាន​វ័យ ៥៩ ឆ្នាំ​ហើយៗ​គាត់​បាន​ចំណាយពេល ២០ ឆ្នាំ​ដើម្បី​តស៊ូ​ជាមួយ​ជំងឺមហារីក​។​

​    ​លោក Wu Qihang មក​ទីក្រុង​គួ​យ​យ៉ាង ខេត្ត​គួ​យ​ចូ​វ ប្រទេស​ចិន បានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺមហារីក​ប្លោកនោម​កាលពី​ឆ្នាំ ១៩៩៦​។ បន្ទាប់មក កាលពី​ប្រាំមួយ​ឆ្នាំមុន គាត់​បានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺមហារីក​សួត​ផងដែរ​។ ជាង ២០ ឆ្នាំនេះ គាត់​បានធ្វើ​ការវះកាត់​ចំនួន ១៧ ដង ហើយ​គ្រូពេទ្យ​បាន​ជូនដំណឹង​ដល់​គាត់​ថា គាត់​នឹង​ស្លាប់​ឆាប់ៗ​។ ប៉ុន្តែ មូលហេតុ​ទាំងនេះ​មិន​ធ្វើឱ្យ​គាត់​ភ័យខ្លាច​នោះទេ​។ គាត់​បាន​បន្តទៅ​ក្លឹប​ហាត់ប្រាណ​រៀងរាល់ថ្ងៃ ដោយ​កាច់​បំបាក់​ជំងឺមហារីក​ដូចជា​អ្នក​ប្រដាល់​ម្នាក់​បំបាក់​គូប្រកួត​អ៊ីចឹង​។​

បុរស​ម្នាក់នេះ​តស៊ូ​ប្រយុទ្ធ​ជាមួយ​ជំងឺមហារីក​រហូត​ជាសះស្បើយ​! លោកអ្នក​ដែល​កើត​មហារីក​ប្រហែលជា​ចង់​សាកល្បង​តាម​គាត់​ដែរ ពេល​ស្តាប់​ដំណើររឿង​របស់គាត់​

​    ​គាត់​កើត​ជំងឺមហារីក​ប្លោកនោម​នៅពេល​កូនស្រី​របស់គាត់​រៀន​នៅ​សាលា​បឋម​។ អស់​រយៈពេល​ដ៏​យូរ​មក គាត់​បានគិត​អំពី​ការសម្លាប់​ខ្លួន ប៉ុន្តែ​គាត់​បានសម្រេច​ចិត្ត​ទទួលយក​ការព្យាបាល​ដោយសារ​ធាតុគីមី និង​ការវះកាត់​។ ផលប៉ះពាល់​នៃ​ការព្យាបាល​នេះ​ធ្វើឱ្យ​គាត់​ឈឺចាប់​ខ្លាំងណាស់​។ វា​ធ្វើឱ្យ​លោក Wu ខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ​របស់គាត់ ដោយ​ធ្វើឱ្យ​គាត់​ផ្តាសាយ និង​ភ្លាមៗ​វា​ប្រែ​ក្លាយទៅជា​ស្ថានភាព​អាក្រក់​មិនអាច​នឹកស្មាន​ដល់​។ លោក​ក៏បាន​ជ្រុះ​សក់ ហើយ​នៅពេលនោះ​ក៏មាន​អារម្មណ៍​ថា គាត់​បាត់បង់​រាងកាយ​របស់គាត់​ពីមុន​ដែរ​។​

បុរស​ម្នាក់នេះ​តស៊ូ​ប្រយុទ្ធ​ជាមួយ​ជំងឺមហារីក​រហូត​ជាសះស្បើយ​! លោកអ្នក​ដែល​កើត​មហារីក​ប្រហែលជា​ចង់​សាកល្បង​តាម​គាត់​ដែរ ពេល​ស្តាប់​ដំណើររឿង​របស់គាត់​

​    ​ក្រោយមក គាត់​បានដឹងខ្លួន​ថា គាត់​ត្រូវតែ​ស្តារ​ខ្លួន​គាត់​ឡើងវិញ​ជាមួយ​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺមហារីក​របស់គាត់​។ គាត់​នាំ​ឆ្កែ និង​វេច​តង់​របស់គាត់ ហើយ​ចាប់​ផ្តើមឡើង​ភ្នំ​។ ជាមួយ​សំឡេង​ធម្មជាតិ ស្របពេល​ឆ្កែ​គាត់​ជា​អ្នក​នាំ​ផ្លូវ បានធ្វើឱ្យ​គាត់​វិលត្រឡប់​រក​រាងកាយ​ពីមុន​។ នៅ​ក្នុងព្រៃ​ស្ងាត់ជ្រងំ គាត់​បាន​ស្រែក​ដូចជា​សត្វ​តោ​ម្នាក់ឯង ដោយ​ព្យាយាម​បណ្តេញចេញ​ភាពឈឺចាប់​ពី​រាងកាយ និង​ចិត្ត​របស់គាត់​។​

​    ​នៅ​ទីបំផុត លោក Wu បានសម្រេច​ចិត្ត​ឈប់​ព្យាបាល​ដោយសារ​ធាតុគីមី​។ ប៉ុន្តែ​ក្រោយមក កោសិកា​មហារីក​បា​នប​ង្ក​ដុំ​សាច់​ថ្មី ហើយ​ដុំ​សាច់​ទាំង​នោះបាន​បង្ខាំង​សរសៃឈាម​ទៅកាន់​ប្លោកនោម​របស់គាត់ ដែល​បញ្ហា​នេះ​ត្រូវ​បង្ខំ​ឱ្យ​គាត់​ទទួល​ការវះកាត់​ដ៏​ឈឺចាប់​។​

​    ​កាលពី​គាត់​នៅ​ក្មេង លោក Wu ជា​មនុស្ស​ចូលចិត្ត​ក្បាច់គុណ​ចម្រុះ ហើយ​សព្វថ្ងៃនេះ គាត់​ទៅ​ក្លឹប​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​រយៈពេល​ពីរ​ម៉ោង​។ គាត់​ក៏​ជិះ​កង់​ចូល​ព្រៃ​រៀងរាល់​សប្តាហ៍​ផងដែរ​។ គាត់​និយាយថា គាត់​មិន​ចង់ឱ្យ​នរណាម្នាក់​មើលថែ​គាត់​ដូច​អ្នកជំងឺ​នោះទេ​។​

បុរស​ម្នាក់នេះ​តស៊ូ​ប្រយុទ្ធ​ជាមួយ​ជំងឺមហារីក​រហូត​ជាសះស្បើយ​! លោកអ្នក​ដែល​កើត​មហារីក​ប្រហែលជា​ចង់​សាកល្បង​តាម​គាត់​ដែរ ពេល​ស្តាប់​ដំណើររឿង​របស់គាត់​

​    ​កាលពី​ប៉ុន្មាន​ឆ្នាំមុន លោក Wu បាន​ជួប​គ្រូពេទ្យ​របស់គាត់​តាមផ្លូវ ហើយ​នៅពេលនោះ​គ្រូពេទ្យ​ភ្ញាក់ផ្អើល​ជាខ្លាំង​ដែល​ឃើញ​គាត់​ខ្លាំង និង​មាន​សុខភាព​ល្អ ហើយ​ថែមទាំង​និយាយ​ទាំង​ភ្ញាក់ផ្អើល​ថា "​លោក​នៅរស់​ទៀត​?"​។​

​    ​កាលពី​រដូវ​ត្រជាក់​ឆ្នាំ ២០០៨ លោក Wu សុខចិត្ត​ខកដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​របស់​ក្រុមហ៊ុន​។ គាត់​បាន​យក​ឆ្កែ​ទៅ​ឧទ្យាន​ព្រៃឈើ​មួយ ហើយ​ចាប់ផ្តើម​រលាក់​ព្រិល​ចេញពី​មែកឈើ​យ៉ាង​ក្លាហាន​។ បុគ្គលិក​ឧទ្យាន​ម្នាក់​បាន​ចូលមក​ជិត​គាត់ និង​សួរថា ហេតុអ្វី​គាត់​មក​ទីនេះ​នៅ​ថ្ងៃ​ដែល​រងារ​ស្ទើរ​កក​។ លោក​បាន​ឆ្លើយតប​ជាមួយ​ស្នាមញញឹម​ថា គាត់​មក​ទីនេះ​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​។ លោក​បាន​ត្រឡប់​ទៅ​ឧទ្យាន​នៅ​បី​ថ្ងៃ​បន្ទាប់​។ គាត់​បាន​និយាយថា "​នៅពេល​ខ្ញុំ​ឃើញ​ដែល​ឈើ​ដែល​ជិត​បាក់​បែរជា​ឈរ​ត្រង់ គឺ​ប្រៀប​បីដូច​ជា​ឃើញ​ខ្លួន​ខ្ញុំ​រស់​សាជាថ្មី​ក្រោម​អាកាសធាតុ​ត្រជាក់​បំផុត​អ៊ីចឹង​"​។​

បុរស​ម្នាក់នេះ​តស៊ូ​ប្រយុទ្ធ​ជាមួយ​ជំងឺមហារីក​រហូត​ជាសះស្បើយ​! លោកអ្នក​ដែល​កើត​មហារីក​ប្រហែលជា​ចង់​សាកល្បង​តាម​គាត់​ដែរ ពេល​ស្តាប់​ដំណើររឿង​របស់គាត់​

​    ​ខណៈ​លោក Wu Qihang កំពុង​តស៊ូ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​តាមរយៈ​ការហាត់​ប្រាណ​ដ៏​ខ្លាំងក្លា​របស់គាត់ អ្នកជំងឺ​មហារីក​ចិន​ដទៃទៀត​កាលពី​អតីតកាល​បាន​សាក​វិធី​ត្រាំ​ទឹក​អាចម៍​របស់​សត្វ​និង​វិធី​ចម្លែកៗ​ជាច្រើន​។ ទោះយ៉ាងណា មិន​ថា​វិធី​អ្វី​ទេ លោកអ្នក​ត្រូវតែ​សាក និង​មានគំនិត​សុទិដ្ឋិនិយម​ជានិច្ច​៕

បុរស​ម្នាក់នេះ​តស៊ូ​ប្រយុទ្ធ​ជាមួយ​ជំងឺមហារីក​រហូត​ជាសះស្បើយ​! លោកអ្នក​ដែល​កើត​មហារីក​ប្រហែលជា​ចង់​សាកល្បង​តាម​គាត់​ដែរ ពេល​ស្តាប់​ដំណើររឿង​របស់គាត់​បុរស​ម្នាក់នេះ​តស៊ូ​ប្រយុទ្ធ​ជាមួយ​ជំងឺមហារីក​រហូត​ជាសះស្បើយ​! លោកអ្នក​ដែល​កើត​មហារីក​ប្រហែលជា​ចង់​សាកល្បង​តាម​គាត់​ដែរ ពេល​ស្តាប់​ដំណើររឿង​របស់គាត់​