បញ្ជីឈ្មោះក្រុម U-19កម្ពុជា ដែលជាប់ធ្វើតេស្ដ ដំណាក់កាលទី៣ ត្រៀមពាន AFF U-19 នៅវៀតណាម

(ភ្នំពេញ)៖ ការប្រមូលផ្ដុំហ្វឹកហាត់ និងធ្វើតេស្ដសមត្ថភាពកីឡាករនៃក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា(U-19) បានឈានដល់ដំណាក់ទី៣ ហើយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុនលោក Ohara Kazunori ដើម្បីបន្ដចម្រាញ់រហូតរកឃើញកីឡាករឆ្នើម ២៣នាក់ សម្រាប់ត្រៀមចូលរួមប្រកួតពានរង្វាន់ AFF U-19 Championship 2016 នៅចន្លោះថ្ងៃទី១១-២៤ ខែកញ្ញាខាងមុខនេះ ដោយវៀតណាមធ្វើជាម្ចាស់ផ្ទះ ខណៈកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមការពារតំណែងជើងឯកថៃ មីយ៉ាន់ម៉ា ឡាវ ឥណ្ឌូនេស៊ី និងអូស្ដ្រាលី ។

fn-2016-08-30-07-46-21-2

គួរបញ្ជាក់ថា ការប្រមូលផ្ដុំ និងធ្វើតេស្ដសមត្ថភាពកីឡាករ U-19 កម្ពុជានេះ បានធ្វើឡើងជាងកន្លះខែមកហើយ ដោយដំណាក់កាលទី១ មានកីឡាករ ៥១នាក់ត្រូវបានកោះហៅឲ្យចូលរួម ប៉ុន្ដែត្រូវបានជម្រុះនៅសល់ ៣១នាក់ប្រមូលផ្ដុំដំណាក់កាលទី២ រហូតបន្ដជម្រុះចេញ ៣នាក់ទៀត ទុក ២៨នាក់បន្ដប្រមូលផ្ដុំនៅដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញាខាងមុខ នៅមជ្ឈមណ្ឌលសាលាបាល់ទាតជាតិទន្លេបាទី ដើម្បីសម្រេចយក ២៣នាក់ចុងក្រោយ សម្រាប់ចូលរួមប្រកួតពានរង្វាន់យុវជនថ្នាក់តំបន់ខាងលើ ៕

fn-2016-08-30-07-46-21-0
fn-2016-08-30-07-46-21-1
fn-2016-08-30-07-46-21-3
fn-2016-08-30-07-46-25-0
fn-2016-08-30-07-46-25-1

ប្រភពពី khmertalking

The post បញ្ជីឈ្មោះក្រុម U-19កម្ពុជា ដែលជាប់ធ្វើតេស្ដ ដំណាក់កាលទី៣ ត្រៀមពាន AFF U-19 នៅវៀតណាម appeared first on CamboSport.