ជម្រើសជាតិកម្ពុជា ចេញទៅតតាំងជាមួយ ក្រុមម្ចាស់ផ្ទះហុងកុង យប់មិញ

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរឆ្ពោះទៅទីក្រុងហុងកុងហើយ កាលពីយប់មិញ ដើម្បីត្រៀមប្រកួតមិត្ដភាពអន្ដរជាតិជាមួយក្រុមម្ចាស់ផ្ទះហុងកុងនៅទីនោះ នៅថ្ងៃទី០១ ខែកញ្ញាខានស្អែកនេះ ដើម្បីដកស្រង់បទពិសោធន៍ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នៅលើទឹកដីប្រទេសកម្ពុជានាខែតុលាខាងមុខ ។

fn-2016-08-30-07-44-32-3

នេះគឺជាការប្រកួតមិត្តភាពលើកទី២ របស់ក្រុមជម្រើសជាតិកម្ពុជា ដែលដឹកនាំដោយលោក Lee Tae Hoon ខណៈលើកទី១ គឺប្រកួតជាមួយក្រុម African All Stars ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ កាលពីចុងសប្ដាហ៍កន្លងទៅ ប៉ុន្ដែគ្រាន់តែជាការប្រកួតកម្ដៅសាច់ដុំ ដើម្បីត្រៀមប្រកួតមិត្តភាពផ្លូវការជាមួយក្រុមជម្រើសជាតិហុងកុងនាដើមខែក្រោយប៉ុណ្ណោះ ។

fn-2016-08-30-07-44-32-2

គួរបញ្ជាក់ថា សមាជិករបស់ក្រុមជម្រើសជាតិកម្ពុជា ដែលលោក Lee ដឹកនាំទៅតតាំងជាមួយក្រុមម្ចាស់ផ្ទះហុងកុងកាលពីយប់មិញមានគ្នា ២៤នាក់ មកពីក្លឹបចំនួន ៦ផ្សេងគ្នា ក្នុងនោះមានកីឡាករនៃក្លឹបព្រះខ័នរាជស្វាយរៀងចំនួន ៨នាក់, បឹងកេតអង្គរ ៥នាក់, ក្រសួងការពារជាតិ ៥នាក់, អគ្គស្នងការដ្ឋាននគរបាលជាតិ ៣នាក់, ភ្នំពេញក្រោន ២នាក់ និងកីឡាករក្លឹបណាហ្គាវើលម្នាក់ ។

fn-2016-08-30-07-44-32-1

ប៉ុន្ដែក្រុមជម្រើសជាតិកម្ពុជា និងក្រុមបាល់ទាត់ហុងកុង គឺត្រូវធ្វើការប្រកួតមិត្តភាព ២ជើង ដោយជើងទី១ ប្រកួតលើទឹកដីហុងកុង នាថ្ងៃទី០១ ខែកញ្ញាសប្ដាហ៍នេះ ខណៈជើងទី២ ក្រុមគោព្រៃកម្ពុជា ត្រូវបើកទ្វាពហុកីឡដ្ឋានជាតិទទួលក្រុមហុងកុងវិញម្ដង នៅថ្ងៃទី០៦ ខែតុលាខាងមុខ មុននឹងក្រុមជម្រើសជាតិកម្ពុជា បន្ដជួបក្រុមជម្រើសជាតិស្រីលង្ការ នៅថ្ងៃទី០៩ ខែតុលាដដែល ៕

fn-2016-08-30-07-44-31-0

ប្រភពពី Khmertalking

The post ជម្រើសជាតិកម្ពុជា ចេញទៅតតាំងជាមួយ ក្រុមម្ចាស់ផ្ទះហុងកុង យប់មិញ appeared first on CamboSport.