«ស្រ្តីកក្ងាន»កុលសម្ព័ន្ធភូមា៖ កង.កជាសញ្ញានៃសម្រស់ និងមានសារៈសំខាន់

ស្ត្រីនៃសមាជិកកុលសម្ព័ន្ធ Kayan ដែលរស់នៅក្នុងប្រទេសភូមា ត្រូវបានសម្គាល់យ៉ាងពិសេស ជាមួយភាពទាក់ទាញដ៏គួរឲ្យចម្លែករបស់ពួកគេ តាមរយៈការពាក់កងលង្ហិនជាច្រើនជាន់ ដែលធ្វើឲ្យករបស់ពួកគេដកវែងដូច “ក.ល្ងាន” អីចឹង ។ ការពាក់កងពន្លូតកបែបនេះ ត្រូវបានចាត់ទុកថាជា «សញ្ញានៃសម្រស់» នៅក្នុងវប្បធម៌ Kayan ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រដ្ឋ Kayah រហូតមកទល់បច្ចុប្បន្ននេះ គឺមានភាពជិតស្និទ្ធជាមួយពិភពខាងក្រៅ ដោយបើកចំហរឲ្យពួកភ្ញៀវទេសចរចូលលេងកំសាន្ត តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ។

ហេតុដូច្នេះ វាជាឱកាសមួយ ដែលអាចធ្វើឲ្យភ្ញៀវទេសចរបានប្រាស្រ័យផ្ទាល់ជាមួយកុលសម្ព័ន្ធចម្លែកទាំងនេះ ។ អ្នកថតរូបម្នាក់ឈ្មោះ Dmytro Gilitukha មកពីប្រទេសអ៊ុយក្រែន បានចូលទៅផ្តិតយករូបភាពច្រើន ពីសកម្មភាពជីវិតរស់នៅប្រចាំថ្ងៃរបស់ស្ត្រី Kayan កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅ Pan Pet ។

អ្នកថតរូបវ័យ ២៨ ឆ្នាំ រូបនេះនិយាយថាៈ “ស្ត្រីនៃកុលសម្ព័ន្ធនេះបានមានទម្លាប់ពាក់កង.កដំបូង តាំងនៅពីនៅវ័យក្មេងម្ល៉េះ ។ កង.កនីមួយៗគឺធ្ងន់ណាស់ ដែលជាមូលហេតុធ្វើឲ្យឆ្អឹងដងកាំបិតធ្លាក់ចុះ និងចាប់ផ្តើមខូចទ្រង់ទ្រាយ និងធ្វើឲ្យ.ឆ្អឹងកងករបស់ពួកគេដកវែងតែម្តង” ។

អបិយជំនឿបានជឿថា ស្ត្រីនឹងអាចបាក់ក ឬ មិនអាចនឹងមានលំនឹងទ្រ.ករបស់ពួកគេបាន ប្រសិនបើពួកគេដោះកងទាំងនេះចេញ និងដើម្បីការពារស្ត្រីក្នុងករណីមានសត្វខ្លាមកវាយប្រហារ ៕

 


Related Posts