កម្ពុជាឱ្យវៀតណាមចាត់វិធានការលើពលរដ្ឋខ្លួនដែលបញ្ចេញមតិ

ក្រសួងការបរទេសកម្ពុជា បានថ្កោលទោសចំពោះការបញ្ចេញមតិ (Comment) លើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីសំណាក់ពលរដ្ឋវៀតណាម ដែលស្ដីបន្ទោសលោកនាយករដ្ឋមន្ត្រីធ្ងន់ៗចំពោះការកាន់ជើងរដ្ឋាភិបាលក្រុងប៉េងកាំង ទាក់ទិនអធិបតេយ្យនៅសមុទ្រចិនខាងត្បូង។ តាមរយៈសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ និងចុះហត្ថលេខាដោយលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ក្រសួងនេះបានលើកឡើងថា ការបញ្ចេញមតិថា លោក ហ៊ុន សែន បានក្បត់អ្នកដែលធ្លាប់ណែនាំលោកនៅក្នុងជួររដ្ឋាភិបាលវៀតណាម គឺជាការប្រមាថដ៏ធ្ងន់ធ្ងរ។ សេចក្ដីថ្លែងការណ៍នោះមានខ្លឹមសារដូច្នេះថា “អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើដ៏អសីលធម៌របស់កម្មាភិបាល និងក្រុមបុគ្គលវៀតណាម ដូចបានលើកឡើងខាងលើដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រមុខដឹកនាំកំពូលនៃប្រទេសជាតិមួយដែលមានឯករាជ្យ និងអធិបតេយ្យភាពពេញលេញ។ អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណរបស់កម្មាភិបាល និងក្រុមបុគ្គលដែលបានប្រព្រឹត្តអំពើប្រមាថយ៉ាងអសីលធម៌មកលើប្រមុខដឹកនាំកំពូលរបស់កម្ពុជា”។ សេចក្ដីថ្លែងការណ៍ដដែលអំពាវនាវឱ្យរដ្ឋាភិបាលវៀតណាម ”ផ្ដន្ទាទោសក្រុមជនទាំងនោះទៅតាមផ្លូវច្បាប់ជាធរមាន ដើម្បីរក្សាការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កម្ពុជា ក៏ដូចជាទំនាក់ទំនងជាប្រពៃណី និងភាពជាអ្នកជិតខាងល្អរវាងកម្ពុជា និងវៀតណាម”។ លោក ជុំ សុន្ទរី មិនអាចទាក់ទងសុំការបំភ្លឺបានទេទាក់ទិនបញ្ហានេះ។ ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គូសបញ្ជាក់ថា សេចក្ដីថ្លែងការណ៍នេះមិនមែនជាការស្ដីបន្ទោសរដ្ឋាភិបាលវៀតណាម ដែលនៅឆ្នាំ១៩៧៩ បានជួយបណ្ដេញខ្មែរក្រហម  និងលើកបន្តុបលោក ហ៊ុន សែន ឱ្យឡើងកាន់អំណាចនៅក្នុងឆ្នាំ១៩៨៥ឡើយ។ លោកបានថ្លែងថា ផ្ទុយមកវិញវាជាការអង្វរករសុំឱ្យរដ្ឋាភិបាលនៃប្រទេសជិតខាងជាមិត្តធ្វើរឿងត្រឹមត្រូវ។ ”គុណស្រ័យគឺជារឿងមួយ ប៉ុន្តែការដឹកនាំប្រទេសក្នុងឋានៈជាប្រមុខរដ្ឋាភិបាលមិនមានន័យថាត្រូវបម្រើផលប្រយោជន៍របស់ប្រទេសដទៃឡើយ។ នេះត្រូវបានបង្ហាញយ៉ាងច្បាស់ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង។ វានឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើយ ពីព្រោះនេះគ្រាន់តែជាការបញ្ចេញមតិរបស់ជនមួយក្ដាប់តូច និងក្រុមតូចមួយ មិនអាចធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋវៀតណាម ទាំងអស់ប្រមាណ១០០លាននាក់នោះទេ”។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ លោក […]

The post កម្ពុជាឱ្យវៀតណាមចាត់វិធានការលើពលរដ្ឋខ្លួនដែលបញ្ចេញមតិ appeared first on The Cambodia Daily.