ខណៈគូប្រជែងបែក​​​ខ្ញែកគ្នា​​​ លោក ​​​ហ៊ុន សែន ​​​ចុះទៅ​​​​​​មូលដ្ឋាន​​​យ៉ាង​​​សកម្ម​​​ទូទាំង​​​ប្រទេស​​​ដើម្បី​​​ស្វែងរក​​​ការទ្រ

លោកគឺជាអធិរាជហ្វេសប៊ុកដែលមិនអាចប្រកែកបាន។ ពេលលោកមិនលេងអីុនធឺណិត គឺលោកកំពុងតែធ្វើដំណើរចុះទៅតាមទីផ្សារនានាតាមបណ្តាខេត្តដោយបានឈប់ឱបអាជីវករ ឬថតរូបសែលហ្វីជាក្រុម ដែលជារូបភាពមួយបង្ហាញថា “បុគ្គលបឡូកក្នុងឆាកនយោបាយដ៏សាមញ្ញមួយរូបដែលមានពលរដ្ឋស្រឡាញ់ចូលចិត្ត”។ លោកបានព្រមាននៅក្នុងសារដែលមានការសញ្ជឹងគិតយ៉ាងខ្លាំងមុនបង្ហោះតាមអីុនធឺណិតជាបន្តបន្ទាប់ថា វៀតណាមដាច់ខាតកំុលូកដៃចូលនៅក្នុងកិច្ចការរបស់កម្ពុជាហើយឈប់សំដែងឬកជាប្រទេសជិតខាងដែលជាចៅហ្វាយនាយរបស់កម្ពុជាទៀត។ នៅក្នុងការកែប្រែថ្មីបំផុតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យប្លែកពីមុន លោកមើលទៅស្ទើរតែដូចនឹងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែរ។ ចាប់តាំងពីលោក សម រង្ស៊ី បានភៀសខ្លួនទៅទីក្រុងប៉ារីសកាលពីចុងឆ្នាំមុន ហើយលោក កឹម សុខា ដែលជាអនុប្រធានរបស់លោកត្រូវបានគេបង្ខំឲ្យរត់ទៅពួនសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២៦ ខែឧសភាដើម្បីគេចពីការជាប់ពន្ធនាគារមកលោកហ៊ុន សែន បានរកឃើញវិធីទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗនៅក្នុងការដេញជើងការចុះទៅជួបប្រជាពលរដ្ឋមូលដ្ឋានយ៉ាងញឹកញាប់របស់មេដឹកនាំគណបក្សប្រឆាំងទាំងពីររូបនេះ។ ដោយបានធ្វើដំណើរទៅខេត្តចំនួន១៨ ក្នុងចំណោមខេត្តចំនួន២៤នៅទូទាំងប្រទេសចាប់តាំងពីដំណើរចុះតាមខេត្តរបស់លោកបានចាប់ផ្តើមកាលពីខែមុនមក ការចូលចិត្តខុសពីធម្មតារបស់លោក ហ៊ុន សែន នៅក្នុងការថតរូបជាមួយអាជីវករនៅតាមផ្សារនានាទូទាំងប្រទេស កន្លែងដែលលោក សម រង្ស៊ី ធ្លាប់ចុះទៅ ពេលចាប់ផ្តើមប្រឡូកក្នុងអាជីពនយោបាយនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០នោះ មិនមែនថាគ្មានគេចាប់អារម្មណ៍នោះទេ។ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ព្រះសង្ឃប្រកាន់ជំហរប្រឆាំង និងជាប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានមានសង្ឃដីកាថា “លោក ហ៊ុន សែន ចាក់សោ ទ្វារ ហើយឥឡូវនេះកំពុងតែប្រឌិតរឿងដោយខ្លួនឯង។ គាត់ព្យាយាមស្តារប្រជាប្រិយភាពដែលបាត់បង់ ហើយទាក់ទាញសំឡេងឆ្លោតមកវិញ”។ ព្រះតេជគុណបានមានសង្ឃដីកាបន្តថា”គាត់ចាក់សោ លោក សម រង្ស៊ី និង លោក កឹម សុខា នៅខាងក្នុង ហើយគាត់យកតុលាការ និងយោធាមកគំរាមគេឯង។លោក ហ៊ុន សែន កំពុងតែលេងល្បែងនយោបាយដែលគ្មានការចូលរួមដោយស្មើភាព គាត់ធ្វើអ្វីៗតាមតែចិត្តចង់ ប៉ុន្តែ គណបក្សប្រឆាំងគ្មានឱកាសនោះឡើយ”។ ដោយការបោះឆ្នោតឃុំសង្កាត់ដែលនឹងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០១៧ នៅសល់រយៈពេលមិនដល់១ឆ្នាំផងនោះ ឥឡូវនេះវេទិកាដែលជារឿយៗធ្លាប់តែចុះតាមបណ្តាខេត្តរបស់គណបក្សសង្គ្រោះជាតិ បានចុះខ្សោយម្តងបន្តិចៗហើយ ដោយសារតែគ្មានមេដឹកនាំទាំងពីររូបរបស់ខ្លួន រីឯលោកនាយករដ្ឋមន្ត្រីវិញ ហាក់បីដូចជាចងចាំត្រង់ចំណុចមួយដែលលោកធ្លាប់ជួបប្រទះ។ និន្នាការថ្មីរបស់លោក ហ៊ុន សែន ដែលតែងតែចុះទៅតាមផ្សារនីមួយៗមានភាពលេចធ្លោខ្លាំង។ អំឡុងភាពតានតឹងក្រោយការបោះឆ្នោតឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រីបានចំអកខ្លាំងៗឲ្យលោក […]

The post ខណៈគូប្រជែងបែក​​​ខ្ញែកគ្នា​​​ លោក ​​​ហ៊ុន សែន ​​​ចុះទៅ​​​​​​មូលដ្ឋាន​​​យ៉ាង​​​សកម្ម​​​ទូទាំង​​​ប្រទេស​​​ដើម្បី​​​ស្វែងរក​​​ការទ្រ appeared first on The Cambodia Daily.