ម្សិលមិញ​ Henry បាន​បង្ហាញ​ខ្លួន​ដើម្បី​បង្វឹក​កីឡាករ​ប៊ែលហ្សិក​ហើយ​

អតីតកីឡាករឆ្នើមរបស់បារាំងក៏ដូចជា Arsenal គឺ Thierry Henry ថ្មីៗនេះទើបតែត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹក ( Assitant Mananger ) របស់ក្រុមជម្រើសជាតិប៊ែលហ្សិក ។

យ៉ាងណាកាលពីម្សិលមិញ Henry បានខ្លួនជាផ្លូវការហើយចាប់ផ្ដើមធ្វើបង្វឹកកីឡាករតែម្ដង ស្របពេលដែលជម្រើសជាតិមួយនេះត្រៀមការប្រកួតចំនួន២ក្នុងពេលឆាប់ៗនេះ គឺត្រូវជួបជាមួយអេស្ប៉ាញនៅថ្ងៃទី១ខែកញ្ញាដែលជាការប្រកួតមិត្តភាព ខណៈនៅថ្ងៃទី៦ខែកញ្ញាត្រូវប្រកួតជាមួយ Cybrus ក្នុងការប្រកួតជម្រុះទៅកាន់ World Cup ២០១៨ ។

ម្សិលមិញ​ Henry បាន​បង្ហាញ​ខ្លួន​ដើម្បី​បង្វឹក​កីឡាករ​ប៊ែលហ្សិក​ហើយ​

ម្សិលមិញ​ Henry បាន​បង្ហាញ​ខ្លួន​ដើម្បី​បង្វឹក​កីឡាករ​ប៊ែលហ្សិក​ហើយ​

លោក RoberMartinez ដែលជាគ្រូបង្វឹករបស់ជម្រើសជាតិប៊ែលហ្សិកបានសម្ដែងចំណាប់ជាមួយនឹងជំនួយការថ្មីខ្លួនគឺ Henry ថា « បច្ចុប្បន្នពួកកំពុងឆ្ពោះទៅសម្រាប់ប្រកួតប្រជែងដែលជិតមកដល់នេះ ពួកយើងមានធនធានកីឡាករល្អៗច្រើន ហើយការមកដល់របស់ Henry ជារឿងដ៏ល្អសម្រាប់ក្រុម » ។

ម្សិលមិញ​ Henry បាន​បង្ហាញ​ខ្លួន​ដើម្បី​បង្វឹក​កីឡាករ​ប៊ែលហ្សិក​ហើយ​

Martinez បន្តថា « Henry គេធ្លាប់ជាកីឡាករមួយរូបដែលធ្លាប់គ្រប់រសជាតិនៃការប្រកួតទាំងធំទាំងតូច ហើយគេទទួលបានបទពិសោធន៍យ៉ាងច្រើន ដូចនេះខ្ញុំជឿថាគេនឹងអាចផ្ដល់អ្វីដែលគេទទួលបានទាំងនោះទៅឲ្យកីឡាករបាន » ។

ខាងក្រោមនេះគឺជាកីឡាករប៊ែលហ្សិកដែលបានកោះហៅ ៖

ម្សិលមិញ​ Henry បាន​បង្ហាញ​ខ្លួន​ដើម្បី​បង្វឹក​កីឡាករ​ប៊ែលហ្សិក​ហើយ​

ប្រភព ៖


  • ម្សិលមិញ​ Henry បាន​បង្ហាញ​ខ្លួន​ដើម្បី​បង្វឹក​កីឡាករ​ប៊ែលហ្សិក​ហើយ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:កីឡា
Tags: