៩ហេតុផល ដែលធ្វើឲ្យអ្នកគាំទ្រ ស្រឡាញ់ចូលចិត្ត Justin Bieber

កាណាដា៖ មិនត្រឹមតែសំឡេងល្អ រូបសម្ផស្សក៏ស្រស់សង្ហាប៉ុណ្ណោះទេ Justin Bieber មើលទៅក៏ជាមនុស្សដែលមានសំណាងម្នាក់ ព្រោះគាត់មានសមត្ថភាពដ៏អស្ចារ្យអាច ទទួលបានជោគជ័យមួយផ្នែកធំ នៅក្នុងជីវិតទាំងនៅវ័យក្មេង។

អ្នកគាំទ្រចាប់ផ្តើម ស្គាល់តាំងពីគេនៅកុមារភាពមកម្ល៉េះ គិតមកដល់បច្ចុប្បន្នតារាចម្រៀងរូបនេះ ក៏កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅមិនតិចនាក់ដែរ។ ចុះហេតុអ្វីបានជាក្រុមអ្នកគាំទ្រ ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ Justin Bieber ជាសកលបែបនេះ? ដើម្បីជ្រាបច្បាស់ពីមូលហេតុចម្បង យើងទៅមើល ១០ ហេតុផល ដែលធ្វើឱ្យនរណាៗ ក៏ស្រឡាញ់ចូលចិត្ត Justin Bieber ទាំងអស់គ្នា៖

១. អធិរាជសំឡេង ៖ យុវជនជនជាតិស្បែកសរូបនេះ ថ្វីត្បិតតែមាន វ័យក្មេងមែន ប៉ុន្តែសំឡេងរបស់គាត់ ច្បាស់ល្អ មានថាមពល ងាយធ្វើឱ្យមនុស្ស មានវ័យណាក៏ស្រឡាញ់ចូលចិត្តស្តាប់ដែរ មិនថា Usher ឬ Justin Timberlake ក៏ពេញចិត្តដែរ ។

២. គួរឱ្យស្រឡាញ់មិនអាចប្រកែកបាន៖ គ្រាន់តែស្តាប់សំឡេង មិនទាន់ឃើញរូបរាងអាចសនិ្នដ្ឋាននៅក្នុងចិត្តបានថា មានរូបស្អាត ៥0-៥0 ប៉ុន្តែពេលបានជួបមុខមាត់ពិតបានដឹងថា សង្ហារគួរជាទីប៉ងប្រាថ្នារបស់នារីៗ ហើយម្យ៉ាងកាន់តែពេញវ័យក៏កាន់តែសង្ហារឡើងៗស្ទើតែស្រីៗទ្រាំមិនស្រឡាញ់មិនបាន។

៣. ស្រឡាញ់អ្នកគាំទ្រលើសអ្វីៗទាំងអស់៖ គេមិនគ្រាន់តែប្រើប្រព័ន្ធទំនាក់ទំនងសង្គម ដើម្បីអរគុណដល់អ្នកគាំទ្រជានិច្ចនោះទេ តែរាល់ពេល Justin Bieber តែងព្យាយាមជួបផ្ទាល់ជាមួយក្រុមអ្នកគាំទ្ររបស់ខ្លួន ដោយភាគច្រើនចុះហត្ថលេខា ថតរូបសែលហ្វីជាមួយគ្នា រហូតដល់នាទីចុងក្រោយសូម្បីតែចូលដល់ក្នុងរថយន្តហើយក៏នៅអើតក្បាល ចេញពីបង្អួចរថយន្តគ្រវីដៃលាអ្នកគាំទ្រដែរ។ ទង្វើនេះបានធ្វើឱ្យមនុស្សគ្រប់គ្នាធ្លាក់ក្នុងក្តីស្នេហ៍ ជាមួយបុរសវ័យក្មេងម្នាក់នេះយ៉ាងងប់ងល់។

៤. ស្រឡាញ់តន្ត្រីជាទីបំផុត៖ ទោះបីជាមានរឿងអាស្រូវ ជារឿយៗតែសម្រាប់ការច្រៀងចម្រៀង ឬការប្រគំតន្ត្រីផ្សេងៗ Justin Bieber ខិតខំប្រឹងប្រែងយ៉ាងខ្លាំង អស់ពីកម្លាំងកាយចិត្ត ទាំងកាយវិការលេងសើច កំប្លុកកំប្លែង ក្បាច់រាំ និងការលេងឧបករណ៍តន្រ្តីនានា ទោះបីជាពេលខ្លះឈឺផងក៏មាន នៅតែមកសម្តែងនៅក្នុងការប្រគំតន្ត្រីដែរ។

៥. ជាតន្រ្តីក្នុងក្តីស្រមៃដ៏អស្ចារ្យ៖ តន្ត្រីដែល Justin Bieber បានលេងមិនមែនតែជាតន្ត្រីប៉ុបទូទៅទេ ប៉ុន្តែជាញឹកញាប់វាជាការរួមបញ្ចូលគ្នា នៃតន្ត្រីដ៏ពិសេសមួយទាំងបច្ចេកទេសសំឡេង និងភ្លេងតន្រ្តីជាច្រើនប្រភេទបូកផ្សំគ្នា ដែលភាគច្រើនវាជាភ្លេងតែមួយគត់ដែលមាននៅជុំវិញពិភពលោកយើងនេះ។ សឹងតែមិនជឿសោះថាគេអាចធ្វើបានព្រោះគេមានអាយុត្រឹមតែ២២ឆ្នាំប៉ុណ្ណោះ។

៦.មានភាពស្មោះត្រង់ជានិច្ច៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ចូលចិត្តគេ ព្រោះគេតែងឆ្លើយសំណួរដោយស្មោះត្រង់ ត្រង់ទៅត្រង់មក។ វាបានបង្ហាញទៅក្រុមអ្នកគាំទ្រឱ្យបានស្គាល់រឿងជីវិត និងអត្ដសញ្ញាណពិតប្រាកដ របស់ Justin បាន ដូច្នេះនេះជាមន្តស្នេហ៍ដ៏អស្ចារ្យមួយ។

៧. ជាសុភាពបុរស៖ មានមនុស្សជាច្រើនមិនចូលចិត្ត ស្តាប់តន្ត្រីរបស់ Justin ប៉ុន្ដគ្មានបញ្ហាអ្វីទេ ព្រោះគេត្រឹមតែជាមនុស្សម្នាក់ដែលសាមញ្ញ មានសេចក្តីស្រឡាញ់ មានស្នេហាដូចគេឯង។

៨. ចេះសម្របខ្លួននឹងការផ្លាស់ប្តូរ៖ ការផ្លាស់ប្តូរចាប់តាំងពីនៅអាយុ១២ឆ្នាំ មកដល់ ២២ឆ្នាំ  និងចាប់តាំងពីការបោះជំហានចូលទៅក្នុងវិស័យតន្ត្រីដំបូង គឺមិនមែនជាការងាយស្រួលទេ ប៉ុន្តែរូបគេតែងតែអភិវឌ្ឍន៍ខ្លួនឯងជានិច្ច ដោយរកគន្លឹះផ្សេងៗនៅក្នុងលក្ខខណ្ឌទាំងរឿងល្អ និងអាក្រក់។

៩. ជាអ្នកតស៊ូដ៏អស្ចារ្យ៖ នេះគឺពិតជាគួរឱ្យស្ងើចសរសើរ ទោះបីជាមាន ការប្រមាថពីអ្នកធ្វើការងារជាមួយ ក៏គេមិនដែលបាក់ទឹកចិត្ត គឺនៅតែព្យាយាមបង្ហាញថាខ្លួន ជាសិល្បករមួយរូបដ៏អស្ចារ្យ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload