អង់គ្លេស​បញ្ជូន​នាវា​ពិឃាដ​ថ្មី ទៅ​ឈូងសមុទ្រ Persian បន្ទាប់​ពី​ជួប​រឿង​អាម៉ាស់​រួច​ម្ដង

កងទ័ពជើងទឹកអង់គ្លេស បានសម្រេចបញ្ជូននាវាពិឃាដមានប្រព័ន្ធការពារដែនអាកាស ប្រភេទ Daring-class នោះគឺនាវា HMS Daring ទៅកាន់ឈូងសមុទ្រ Persian ជាថ្មី ដើម្បីជួយគាំទ្រកងទ័ពសម្ព័ន្ធដឹកនាំដោយអាមេរិក ដើម្បីប្រឆាំងនឹងភេរវកម្មក្នុងតំបន់ តែអ្វីដែលជាកត្តាព្រួយបារម្ភនោះ គឺកំហុសបច្ចេកទេសនៃនាវាពិឃាដទាំងនោះ ព្រោះអង់គ្លេសធ្លាប់ស្គាល់បទពិសោធន៍ជូរចត់ម្ដងរួចមកហើយ ដោយសារនាវាពិឃាដមិនអាចផលិតអគ្គិសនីប្រើប្រាស់បាន ព្រោះស្ថិតក្នុងសមុទ្រទឹកក្ដៅ ។
អង់គ្លេស​បញ្ជូន​នាវា​ពិឃាដ​ថ្មី ទៅ​ឈូងសមុទ្រ Persian បន្ទាប់​ពី​ជួប​រឿង​អាម៉ាស់​រួច​ម្ដង

ជាមួយនឹងកាតព្វកិច្ចការពារនាវាដឹកយន្តហោះចម្បាំងអាមេរិក ដែលវាយប្រហារលើក្រុម ISIS នោះ នាវាពិឃាដ Type 45 តម្លៃ១.៤ពាន់លានដុល្លារ ចំនួន៦គ្រឿង ជានាវាពិឃាដទំនើបបំផុតរបស់កងទ័ពជើងទឹកអង់គ្លេស បែរជាដាច់ចរន្តអគ្គិសនី ពេលតាំងទីក្នុងទឹកមានសីតុណ្ហភាពខ្ពស់ ហើយចំពោះករណីនេះ កងទ័ពអង់គ្លេសក៏បានប្រកាសទទួលស្គាល់រឿងនេះដែរ ។

អង់គ្លេស​បញ្ជូន​នាវា​ពិឃាដ​ថ្មី ទៅ​ឈូងសមុទ្រ Persian បន្ទាប់​ពី​ជួប​រឿង​អាម៉ាស់​រួច​ម្ដង

ជាមួយនឹងកំហុសបច្ចេកទេសនេះដែរ គេសម្រេចថានឹងជួសជុលម៉ាស៊ីនម៉ាស៊ូតរបស់នាវាចម្បាំងទាំង៦គ្រឿងនោះ ហើយអាចនឹងប្រើការឡើងវិញនៅឆ្នាំ២០១៩ ។ ជាក់ស្ដែងនាវា HMS Daring ដែលនឹងបញ្ជូនទៅថ្មីនេះ មាននាវិកចំនួន១៩០នាក់ ហើយវានឹងចេញដំណើរពីទីក្រុង Portsmouth ក្នុងបេសកកម្មនេះ នាថ្ងៃសុក្រនេះ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Michael Fallon
ប្រភព ៖ kqube

  • អង់គ្លេស​បញ្ជូន​នាវា​ពិឃាដ​ថ្មី ទៅ​ឈូងសមុទ្រ Persian បន្ទាប់​ពី​ជួប​រឿង​អាម៉ាស់​រួច​ម្ដង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:ជីវិតនិងសង្គម
Tags: