បញ្ឈប់បញ្ហា «សក់ស្កូវ» ដោយគ្រឿងផ្សំ ២ យ៉ាង

6 Videos


តាមធម្មជាតិ សក់ស្កូវច្រើនតែកើតឡើងនៅពេលចម្រើនវ័យកាន់តែចាស់ទៅ ប៉ុន្តែបច្ចុប្បន្ននេះឃើញថា មនុស្សមួយចំនួននៅក្មេងសោះក៏មានស្កូវដែរ តួយ៉ាងចាប់ស្កូវតាំងពីវ័យជំទង់ក៏មាន ។ អត្រាស្កូវសក់ទាំងក្មេងនេះកាន់តែកើនឡើងយ៉ាងឆាប់រហ័យពីមួយឆ្នាំទៅមួយឆ្នាំ តើបណ្តាលមកពីមូលហេតុអ្វីទៅ ?

មូលហេតុបណ្តាលឱ្យមានដុះសក់ស្កូវក្នុងវ័យក្មេងនេះ អាចមកពីអតុល្យភាពអ័រម៉ូន លើស-ខ្វះទីរ៉ុកស៊ីន កង្វះអាហារូបត្ថម្ភ ភាពមិនប្រក្រតីនៃសែន ការព្យាបាលដោយប្រើសារធាតុគីមី និងវិទ្យុសកម្ម និង កត្តាខាងក្រៅ ដូចជា ការប្រើប្រាស់ម៉ាស៊ីនផ្លុំសក់ និង ការលាបថ្នាំសក់ញឹកញាប់ពេក ។ មួយវិញទៀត សារធាតុគីមីក្នុងផលិតផលសក់ ក៏អាចជាហេតុបណ្តាលឱ្យសក់ប្រែជាស្តើង ស្ងួត និងខូចបានដែរ ។

ដើម្បីកែខៃបញ្ហានេះ ក៏ដូចជាបន្ថែមពីលើការទទួលទានអាហារសុខភាព និង សម្បូរដោយសារធាតុចិញ្ចឹម អ្នកគួរសាកល្បងវិធីខាងក្រោម ដែលត្រូវការតែប្រេងដូង និង ទឹកក្រូចឆ្មារប៉ុណ្ណោះ ។

១ – ប្រេងដូង

បញ្ឈប់បញ្ហា «សក់ស្កូវ» ដោយគ្រឿងផ្សំ ២ យ៉ាង

ប្រេងដូងសម្បូរទៅដោយសារធាតុប្រឆាំងនឹងមេរោគ អាស៊ីដឡូរីក និង អាស៊ីដខ្លាញ់ច្រវាក់មធ្យម ដែលមានតួនាទីជួយឱ្យសរសៃសក់រឹងមាំ ស្បែកក្បាលទន់ និង ឱ្យសក់ដុះឡើងស្រាងយ៉ាងមានសុខភាពល្អ ។ ការប្រើប្រាស់ប្រេងដូងក៏ជួយកាត់បនថ្យការជ្រុះសក់ទាំងចំពោះសក់ខូច និង សក់ធម្មតាផងដែរ ។ ប្រេងដូងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចនេះប្រសិនបើអ្នកប្រើប្រាស់ប្រេងដូងជាប្រចាំ នោះសក់នឹងមិនងាយស្កូវទេ ។

២ – ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្មារក៏ត្រូវបានទទួលស្គាល់ជាវេជ្ជសាស្ត្រថាអាចជួយទប់ស្កាត់សក់ស្កូវដែរ ពីព្រោះវាសម្បូរវីតាមីនបេ វីតាមីនសេ និង ផូស្វ័រ ជួយចិញ្ចឹមសរសៃសក់ និងព្យាបាលបុព្វហេតុដែលបណ្តាលឱ្យសក់ស្កូវ ។

បញ្ឈប់បញ្ហា «សក់ស្កូវ» ដោយគ្រឿងផ្សំ ២ យ៉ាង

វិធីធ្វើ ៖
– អ្នកត្រូវការប្រេងដូង និង ទឹកក្រូចឆ្មារ ៣ស្លាបព្រាកាហ្វេ
– លាយទឹកក្រូចឆ្មារ ជាមួយប្រេងដូងក្នុងបរិមាណសមស្របនឹងទំហំ និង ប្រវែងសក់របស់អ្នក
– លាបល្បាយនេះលើសក់ឱ្យសព្វដោយម៉ាស្សាស្បែកក្បាលផង
– ទុកចោលយ៉ាងតិច១ម៉ោង
– លាងទឹកចេញឱ្យអស់ប្រេង រួចកក់សក់ដូចធម្មតា
– គួរធ្វើជារៀងរាល់សប្តាហ៍ ( ១ សប្តាហ៍ម្តង )

អត្ថប្រយោជន៍មួយទៀតដែលមិនគួរមើលរំលងនោះ គឺថា ការប្រើប្រេងដូងជាប្រចាំ អាចជួយបំបាត់បញ្ហាអង្គែបានជ្រះស្រលះតែម្តង ។ វិធីធ្វើនោះគឺលាយប្រេងដូងជាមួយទឹកក្តៅឧណ្ហៗ និង បន្ថែមប្រេងខាស្ទ័របន្តិច ( មិនប្រើក៏បាន ) សម្រាប់ម៉ាស្សាលើស្បែកក្បាល ៕

លក្ខិណា