ស្ពាន​អាកាស​៥០៤ម៉ែត្រ​ ​ត្រូវ​អេស្កាវ៉ាទ័រ​១១៦គ្រឿង​ កម្ទេចហ្មត់​​ទាំង​យប់

ស្ពាន​អាកាស​ Yong Hemen អាយុ​កាល​ ២៤​ឆ្នាំ នៅ​កណ្ដាល​ក្រុង​ណានចាង ខេត្តជាំងស៊ី ប្រទេស​ចិន ​ត្រូវ​បាន​អេស្កាវ៉ាទ័រ​ចំនួន​ ១១៦គ្រឿង​​ ចោមរោម​​កម្ទេច​ដូច​ក្ដាម​​ចាក់​ទម្លុះ​​​​​រាប​ដល់​ដី​ត្រឹម​រយៈពេល​ប៉ុន្មាន​​ម៉ោង​ប៉ុណ្ណោះ​ កាល​ពី​យប់​ថ្ងៃ​សុក្រ​​សប្ដាហ៍​មុន។

 

ស្ពាន​អាកាស​៥០៤ម៉ែត្រ​ ​ត្រូវ​អេស្កាវ៉ាទ័រ​១១៦គ្រឿង​ កម្ទេចហ្មត់​​ទាំង​យប់

 

ការ​បើក​ប្រតិបត្តិការ​​ទាំង​កណ្ដាល​អាធ្រាត្រ​នេះ​​ គឺ​ដើម្បី​ចៀសវាង​ការ​កក​ស្ទះ​ចរាចរណ៍។ ​គោលបំណង​​​​​កម្ទេច​ស្ពាន​នៅ​ល្អ​ថ្មី​​នេះ គឺ​​សម្រាប់​យក​ទីតាំង​​​​​ធ្វើ​ផ្លូវ​រថភ្លើង​ក្រោម​ដី​ណាន​ចាង​​​ខ្សែ​ទីពីរ​វិញ ព្រោះ​ស្ពាន​អាកាស​មិន​អាច​កាត់បន្ថយ​ការ​កកស្ទះ​បាន។

 

Yonghemen Flyover បាន​សាងសង់​ឡើង​​​​ក្នុង​​ឆ្នាំ​ ​១៩៩២ ប្រវែង​៥០៤ម៉ែត្រ ទទឹង​១៤,៨ម៉ែត្រ ដោយ​ទៅ​ពីរ​ជួរ មក​ពីរ​ជួរ និង​ស្ថិត​នៅ​លើ​ដី​ទំហំ ៦១៨០ម៉ែត្រការ៉េ៕

 

ស្ពាន​អាកាស​៥០៤ម៉ែត្រ​ ​ត្រូវ​អេស្កាវ៉ាទ័រ​១១៦គ្រឿង​ កម្ទេចហ្មត់​​ទាំង​យប់

 

ស្ពាន​អាកាស​៥០៤ម៉ែត្រ​ ​ត្រូវ​អេស្កាវ៉ាទ័រ​១១៦គ្រឿង​ កម្ទេចហ្មត់​​ទាំង​យប់

 

ស្ពាន​អាកាស​៥០៤ម៉ែត្រ​ ​ត្រូវ​អេស្កាវ៉ាទ័រ​១១៦គ្រឿង​ កម្ទេចហ្មត់​​ទាំង​យប់

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Trending in China