ចឹងទេ? ខំនាំគ្នាផ្អើល…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​លែង​កើត ប្រះ​ខ្លួន​ដេក​នៅ​លើ​ផ្លូវជាតិ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​នឹក​ស្មានថា​ជា​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃ​ទី​២៨ សីហា វេលា​ម៉ោង​៨​យប់ លើ​ផ្លូវជាតិ​លេខ​៧៨ មុខ​ផ្សា​របរ​កែវ ។

បើ​តាម​អ្នកស្រុក​នៅ​កន្លែង​កើតហេតុ​ផ្ទាល់ បាន​និយាយ​ថា បុរស​ស្រវឹង​ខួប​ខាងលើ គ្មាន​នរណា​ស្គាល់ឈ្មោះ​ទេ ជិះ​ម៉ូតូ​ម៉ាក​ស៊ី​រ៉ូ​ស ពណ៌​ខ្មៅ​លា​យស គ្មាន​ស្លាក​លេខ ជិះ​ម្នាក់ឯង​ពី​លិចទៅ​កើត និង​មាន​សាច់​ក្លែម​មួយ​ថង់​ផង​ដែរ ។ ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឮ​សំឡេង​ម៉ូតូ​រោទ៍​យ៉ាង​ខ្លាំង ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ផ្តួល​ម៉ូតូ​នៅ​កណ្តាល​ថ្នល់ជាតិ ហើយ​អ្នក​បើក​ម៉ូតូ​បាន​ដេក​នៅ​ក្បែរ​ម៉ូតូ​នោះ​តែ​ម្តង ។ ឃើញ​ដូច្នេះ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​បាន​ជួយ​ធ្វើ​ចរាចរណ៍ ខ្លាច​មាន​រថយន្ត​ធ្វើ​ដំណើរ​នៅ​ពេល​យប់​បើក​កិន​បុរស​ស្រវឹង​ខាងលើ ។

ក្រោយ​ពេល​ដឹងខ្លួន​បុរស​ស្រវឹង​ខួប​នោះ​បាន​និយាយ​ប្រាប់​ក្រុម​អ្នកស្រុក​ថា គាត់​ឈ្មោះ ផេង រស់នៅ​ខេត្ត​ត្បូងឃ្មុំ មិន​ទាន់​មាន​ប្រពន្ធ​នោះ​ទេ បាន​មក​រស់នៅ​ស្រុក​បរ​កែវ​នេះ​នៅផ្ទះ​ឈ្មោះ ធា អស់​រយៈពេល​៣​ឆ្នាំ​ហើយ ដោយ​មានមុខរ​បរជា​កម្មករ​លី​សែង​ដំឡូង ។ នៅ​មុន​ពេល​កើតហេតុ​ខ្លួន​បាន​ទៅ​ផឹកស្រា​ជាមួយ​មិត្តភក្ដិ​៣​នាក់​ទៀត​អស់​ស្រា​បៀរ​៣​កេះ ទើប​បណ្តាល​ឲ្យ​ខ្លួន​ស្រវឹង​ដាប​លែង​ដឹងខ្លួន​បែប​នេះ ៕