ភរិយាតារាចម្រៀង តាំ ឌឺស្តារ សម្រក់ទឹកភ្នែក រង់ចាំចម្លើយលែងលះ

6 Videos


នាង ទុកទូន រចលេខ កានកុសល អតីតអ្នកអានព័ត៌មាន និង សម្តែង ជាភរិយារបស់លោក តាំ ឌឹស្តារ តារាចម្រៀង និង សម្តែង បានស្រុះចិត្តគ្នាចែកផ្លូវគ្នាដើរ ២ សប្តាហ៍មកហើយ តែត្រឡប់មកវិញ ដើម្បីជម្រះបញ្ហាឱ្យជ្រះស្រឡះ ព្រោះមិត្តជិតស្និទ្ធរបស់នាង បានឃើញប្តីនៅជាមួយស្រីស្អាតមួយរូបក្នុងកំលុងពេលដែលនៅបែកគ្នា ។ ឥឡូវនេះរង់ចាំតែខាងប្រុសចេញមកតទល់ទេ ។

ភរិយាតារាចម្រៀង តាំ ឌឺស្តារ សម្រក់ទឹកភ្នែក រង់ចាំចម្លើយលែងលះ

ក្រោយពីបែកធ្លាយព័ត៌មានមក អ្នកចម្រៀង តាំ ឌឺស្តារ ១០ ឬ តាំ សុធន វង្វេងផ្ទះ ដោយសារជាប់ស្នេហ៍ស្រីក្មេង (Pretty Girl) ក្នុងពេលកំពុងមានកូន ២ នាក់ ។ រឿងរ៉ាវនេះកើតឡើងក្រោយពីភរិយាលោក តាំ បានបង្ហោះខ្លឹមសារ និង រូបថតនៅក្នុង Instagram ផ្ទាល់ខ្លួនថា «សន្យាថានឹងក្លាយជាក្មេងល្អណា! យើងនឹងមិនបោះបង់គ្នា # ម្តាយនឹងរឹងមាំដើម្បីកូន # ម៉ាក់សុំទោសណា #martrin, អ្នកដទៃបោះបង់យើងបាន អាចមើលមកយើងជាមនុស្សគ្មានតម្លៃ ប៉ុន្តែម្តាយយើងប្រាប់ហើយថា យើងមានតម្លៃខ្លាំងបំផុតក្នុងជីវិតម៉ាក់… #ម៉ាក់ស្រឡាញ់កូនជាទីបំផុត #យើងនៅជាមួយគ្នាណា! ^^» ។

ភរិយាតារាចម្រៀង តាំ ឌឺស្តារ សម្រក់ទឹកភ្នែក រង់ចាំចម្លើយលែងលះ

ឆ្លើយនឹងសំណួររបស់អ្នកកាសែតដែលសួរថា តើក្រោយពីមានព័ត៌មានចេញមក បាននិយាយអ្វីខ្លះ? នាង ទុកទូន(Tuk_Toon) ឆ្លើយលាយឡំជាមួយនឹងទឹកភ្នែកថា «មិនទាន់ ឥឡូវនេះកំពុងនាំកូនមកមន្ទីរពេទ្យ ខ្ញុំចង់ដឹងថា តើ តាំ បាននិយាយអ្វីខ្លះឱ្យអ្នកដទៃបានឮ ព្រោះយ៉ាងណាក៏គាត់នៅជាឪពុករបស់កូនទាំងពីរដែរ» ។

ភរិយាតារាចម្រៀង តាំ ឌឺស្តារ សម្រក់ទឹកភ្នែក រង់ចាំចម្លើយលែងលះ

នារីនោះនៅជាមួយ តាំ រហូតឬ? «បានឃើញក្នុងហ្វេសប៊ុក ហើយអ្នកជិតខាង មិត្តភក្តិ ក៏ខឹងជំនួស តែមុននេះយើងបាននិយាយហើយថា សុំលែងលះគ្នា ២ កាលពី ២ សប្តាហ៍កន្លងមកហើយ ក្រោយមកក៏មកនិយាយគ្នាឱ្យដាច់ស្រេចថាលែង ឬ មិនលែង ព្រោះឥឡូវយើងកំពុងគិតរកផ្លូវចិញ្ចឹមកូន ខ្ញុំចង់បានតែចម្លើយប៉ុណ្ណឹង» ។

ភរិយាតារាចម្រៀង តាំ ឌឺស្តារ សម្រក់ទឹកភ្នែក រង់ចាំចម្លើយលែងលះ

ទីបំផុតមានព័ត៌មានថា តាំ សុធន ត្រៀមចេញមកថ្លែងសារពាក់ព័ន្ធរឿងនេះ នៅថ្ងៃទី ៣១ ខែសីហា វេលាម៉ោង ១២.៣០ នាទី ៕ សូរ្យកាន្ត (ថៃរ៉ាត់)

ភរិយាតារាចម្រៀង តាំ ឌឺស្តារ សម្រក់ទឹកភ្នែក រង់ចាំចម្លើយលែងលះភរិយាតារាចម្រៀង តាំ ឌឺស្តារ សម្រក់ទឹកភ្នែក រង់ចាំចម្លើយលែងលះភរិយាតារាចម្រៀង តាំ ឌឺស្តារ សម្រក់ទឹកភ្នែក រង់ចាំចម្លើយលែងលះភរិយាតារាចម្រៀង តាំ ឌឺស្តារ សម្រក់ទឹកភ្នែក រង់ចាំចម្លើយលែងលះភរិយាតារាចម្រៀង តាំ ឌឺស្តារ សម្រក់ទឹកភ្នែក រង់ចាំចម្លើយលែងលះភរិយាតារាចម្រៀង តាំ ឌឺស្តារ សម្រក់ទឹកភ្នែក រង់ចាំចម្លើយលែងលះ