ឃើញ​ស្ងាត់​ ឱកាស​ល្អ​​ហើយ..​ចាំ​អង្កាល់​សុំមិនឲ្យ​ចាប់​តែ​ម្ដង​ បានមួយថ្ងៃ ត្រូវសមត្ថកិច្ច ចាប់​វិញ​

ខេត្តកំពត៖  សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពចាប់រំលោភកុមារីវ័យ១៤ឆ្នាំ បានមួយថ្ងៃ ។

ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង ១០និហ០០នាទី ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចបានទទួលបានព័ត៌មាន មានករណីរំលោភសេពសន្ថវៈលើកុមារី អាយុ ១៤ឆ្នាំ នៅ ភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៨:០០នាទី ។ បន្ទាប់មក កម្លាំងមានសមត្ថកិច្ចបានចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបាន ១នាក់ឈ្មោះ សិត សាវុធ អាយុ ២៧ឆ្នាំ ភេទ ប្រុស មានទីលំនៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ។

បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ ៕

ឃើញ​ស្ងាត់​ ឱកាស​ល្អ​​ហើយ..​ចាំ​អង្កាល់​សុំមិនឲ្យ​ចាប់​តែ​ម្ដង​ បានមួយថ្ងៃ ត្រូវសមត្ថកិច្ច ចាប់​វិញ​

ប្រភព ៖ vd7news

  • ឃើញ​ស្ងាត់​ ឱកាស​ល្អ​​ហើយ..​ចាំ​អង្កាល់​សុំមិនឲ្យ​ចាប់​តែ​ម្ដង​ បានមួយថ្ងៃ ត្រូវសមត្ថកិច្ច ចាប់​វិញ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:ជីវិតនិងសង្គម
Tags: