ក្មេង​ស្រី​អាយុ​៦​ឆ្នាំ ដ៏​ក្លាហាន​​ប្រឹង​រត់​គេច​ពី​ចុង​កាំ​ភ្លើង​ឪពុក ដែល​ព្យាយាម​សម្លា​ប់​នាង​ មុន​ពេល​បាញ់​ខ្លួន​ឯង

(បរទេស)៖ ពិតជារន្ធត់ណាស់ នៅពេលដែលក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានរត់មកឲ្យគេឯងជួយ ក្រោយពីឪពុកបាញ់ត្រូវក្បាល ក្នុងបំណងសម្លាប់ផ្តាច់ពូជ គ្រួសារខ្លួនឯង។ មនុស្សជាច្រើន ដែលជាមិត្តភក្តិ និងអ្នកធ្វើការជាមួយជនដៃដល់ ពិតជាមានការតក់ស្លុតណាស់ នៅពេលដឹងថា ក្រុមគ្រួសារមួយ ដែលពួកគេធ្លាប់គិតថា ជាគ្រួសារដ៏មានសុភមង្គល តែបែរជាបុរសអាយុ២៤ឆ្នាំ ជាឪពុក និងប្តីឈ្មោះ Jesus Diaz គិតខ្លីសុខចិត្តផ្តាច់សង្ខារប្រពន្ធ និងកូនទៅវិញ។

ក្មេង​ស្រី​អាយុ​៦​ឆ្នាំ ដ៏​ក្លាហាន​​ប្រឹង​រត់​គេច​ពី​ចុង​កាំ​ភ្លើង​ឪពុក ដែល​ព្យាយាម​សម្លា​ប់​នាង​ មុន​ពេល​បាញ់​ខ្លួន​ឯង

ហេតុការណ៍នេះ កើតឡើងនៅទីក្រុង Glynn រដ្ឋ Georgia នៅថ្ងៃកើតហេតុ Diaz បានបាញ់សម្លាប់ប្រពន្ធ អាយុ២១ ឆ្នាំឈ្មោះ Emiko នៅចំពោះមុខកូនស្រីដ៏តូចឈ្មោះ Eva បន្ទាប់មកក៏បង្វែរចុងកាំភ្លើង មកបាញ់ចំក្បាលកូនស្រីតែម្តង ប៉ុន្តែនាងតូចក្លាហានប្រឹងរត់គេច មករកអ្នកជិតខាងឲ្យជួយ ដែលប្រហែលជាគ្រាប់មិនចំក្បាលខ្លាំងទេ។
ឃើញបែបនេះ អ្នកជិតខាងបានទូរស័ព្ទ ហៅរថយន្តសង្គ្រោះបន្ទាន់ភ្លាម ដើម្បីដឹកក្មេងស្រីទៅមន្ទីរពេទ្យ តែក៏បានឧទ្ធម្ភាគចក្រមួយគ្រឿង មកដឹកយកនាងតូចទៅពេទ្យយ៉ាងប្រញាប់ដែរ ដោយពេលនេះក្មេងស្រី កំពុងស្ថិតក្នុងសភាព សង្គ្រោះបន្ទាន់ រីឯឪពុកម្តាយបានស្លាប់ អស់ទៅហើយ៕

ប្រភព ៖ khmertalking

  • ក្មេង​ស្រី​អាយុ​៦​ឆ្នាំ ដ៏​ក្លាហាន​​ប្រឹង​រត់​គេច​ពី​ចុង​កាំ​ភ្លើង​ឪពុក ដែល​ព្យាយាម​សម្លា​ប់​នាង​ មុន​ពេល​បាញ់​ខ្លួន​ឯង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:ជីវិតនិងសង្គម
Tags: