ឆ្នាំនេះ​ ឥណ្ឌា​ រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗ

ភ្លៀងជាច្រើនមេក្នុងរដូវមូសុង នៅប្រទេសឥណ្ឌា បណ្ដាលឲ្យទឹកទន្លេជាច្រើនជោរជន់ រួមទាំងទន្លេគង្គាផងដែរ ព្រមទាំងផ្លូវទឹកដែលហូរចូលទន្លេធំៗ បង្ខំឲ្យប្រជាជនជាង ២០ ម៉ឺននាក់ ក្នុងរដ្ឋ ប៊ីហា, អ៊ុត្រាប្រាដែស, ម៉ាត់យ៉ា ប្រាដែស, រ៉ាចាថាន និងរដ្ឋ អ៊ុតតារ៉ាខាន់ ភៀសខ្លួនទៅកាន់ទីជម្រកបណ្ដោះអាសន្ន ។
ឆ្នាំនេះ​ ឥណ្ឌា​ រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗ

ទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងតិច ៣០០ នាក់ ជន់លិចផ្ទះរាប់ពាន់ខ្នង និងបណ្ដាលឲ្យភូមិជាច្រើនកប់ក្នុងភក់ ព្រមទាំងបំផ្លាញដំណាំសន្ធឹកសន្ធាប់ ប៉ះពាល់ដល់មនុស្សរាប់លាននាក់ក្នុងរដ្ឋទាំង ៥ ។
ប្រទេស  ឥណ្ឌា តែងរងគ្រោះដោយសារទឹកជំនន់ក្នុងរដូវវស្សា ចាប់ទីខែ មិថុនា ដល់ កញ្ញា ជារដូវភ្លៀងមូសុង ដែលបង្កផលប៉ះពាល់ដល់ដំណាំកសិកម្ម ជាវិស័យផ្ដល់ចំណូលក្នុងស្រុក ១៨% និងផ្ដល់ការងារដល់ប្រជាជនជិតពាក់កណ្ដាលនៃប្រជាជន ឥណ្ឌា ១.៣ ពាន់លាននាក់ ។ រដ្ឋជាច្រើននៅទូទាំងប្រទេស ឥណ្ឌា ទទួលរងគ្រោះដោយសារការបាក់ដី និងទឹកជំនន់ ដែលបំផ្លាញដំណាំកសិកម្ម និងផ្ទះសម្បែង ព្រមទាំងសត្វចិញ្ចឹម ធ្វើឲ្យប្រជាជនជួបនឹងផលលំបាកក្នុងជីវភាព ។
ទឹកជំនន់ក្នុងរដ្ឋ ប៊ីហា តែមួយ បានសម្លាប់មនុស្សយ៉ាងតិច ១៣០ នាក់នៅឆ្នាំនេះ និងជិតមួយលាននាក់ក្នុងស្រុក ២៤ នៃស្រុកទាំង ៣៨ ស្ថិតនៅក្នុងទឹកជំនន់ ដោយត្រូវជម្លៀសទៅកាន់ជីជម្រកបណ្ដោះអាសន្ន ។

ឆ្នាំនេះ​ ឥណ្ឌា​ រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗ
ប្រភព ៖ kqube

  • ឆ្នាំនេះ​ ឥណ្ឌា​ រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:ជីវិតនិងសង្គម
Tags: