សម្លាប់ស្ត្រីម្នាក់ធ្វើជាកូនក្រមុំសាកសពលក់ឱ្យមង្គលការខ្មោចនៅចិន ត្រូវប៉ូលីសឃាត់ខ្លួន

ពិធីមង្គលការខ្មោចត្រូវបានគេធ្វើតៗគ្នានៅប្រទេសចិនអស់ជាង ៣ ០០០ ឆ្នាំមកហើយដោយផ្អែកលើជំនឿថាពិធីនេះនឹងធ្វើឱ្យអ្នកដែលស្លាប់ក្នុងវ័យកម្លោះ ឬក្រមុំ ទៅជាតិក្រោយទៅពិតជានឹងមានគូដោយមិននៅឯកោតែម្នាក់ឯងនោះទេ។

សម្លាប់ស្ត្រីម្នាក់ធ្វើជាកូនក្រមុំសាកសពលក់ឱ្យមង្គលការខ្មោចនៅចិន ត្រូវប៉ូលីសឃាត់ខ្លួន

ដើម្បីបានសាកសពកូនក្រមុំខ្មោចម្នាក់ បុរស ៣ នាក់បានចាក់ថ្នាំបំបាត់ការឈឺចាប់សម្លាប់នារីវិកលចរិតម្នាក់ដោយប្រាប់នាងថាជួយរកប្តីម្នាក់ឱ្យ។ ក្រោយមកពួកគេក៏បានយកសាកសពនាងទៅលក់ធ្វើជាកូនក្រមុំខ្មោចក្នុងស្រុកយូលីន (Yulin) ខេត្តហ្សាន់ហ្ស៊ី (Shaanxi) សម្រាប់ពិធីមង្គលការខ្មោចមួយនៅទីនោះក្នុងតម្លៃ ៣៥ ០០០ យ័ន្ត ត្រូវជាជាង ៥២០០ ដុល្លារ។

សម្លាប់ស្ត្រីម្នាក់ធ្វើជាកូនក្រមុំសាកសពលក់ឱ្យមង្គលការខ្មោចនៅចិន ត្រូវប៉ូលីសឃាត់ខ្លួន

នៅខែ មេសា ពួកគេក៏បានយកសាកសពនាងទៅលក់បន្តទៀតឱ្យពិធីមង្គលការខ្មោចមួយផ្សេងទៀត ហើយក៏ត្រូវប៉ូលីសឃាត់ខ្លួនដោយចោទប្រកាន់ពីបទចាប់ពង្រត់ ជួញដូរ និងមនុស្សឃាតតែម្តង។ កាលពីឆ្នាំមុន សាកសពចំនួន ១៤ ត្រូវបានគេលួចគាស់ចេញពីផ្នូរ និងយកទៅលក់ធ្វើជាកូនក្រមុំខ្មោចក្នុងពិធីមង្គលការខ្មោចមួយចំនួនផងដែរ៕

ប្រភព ៖ mohameas

  • សម្លាប់ស្ត្រីម្នាក់ធ្វើជាកូនក្រមុំសាកសពលក់ឱ្យមង្គលការខ្មោចនៅចិន ត្រូវប៉ូលីសឃាត់ខ្លួន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:ជីវិតនិងសង្គម
Tags: