ព្រះសង្ឃ ៣៧ អង្គ ពុលចង្ហាន់ នៅវត្តបារាយណ៍

6 Videos


នគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៦ នេះ ព្រះសង្ឃដែលគង់នៅវត្តបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានពុលចង្ហាន់នោះកើតឡើងចំនួន ៣៧ អង្គ និង កូនសិស្សចំនួន ២ នាក់ផងដែរ ។

ព្រះសង្ឃ ៣៧ អង្គ ពុលចង្ហាន់ នៅវត្តបារាយណ៍

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៦ ក្រោយពេលដែលព្រះសង្ឃបានឆាន់ចង្ហាន់ថ្ងៃត្រង់ តែករណីនេះមន្ត្រីជំនាញសហការណ៍ជាមួយមន្ត្រីសុខាភិបាលបាន និងកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិត ។

ព្រះសង្ឃ ៣៧ អង្គ ពុលចង្ហាន់ នៅវត្តបារាយណ៍

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា នៅរវលាម៉ោង ៤ រសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៦ មានករណីព្រះសង្ឃដែលគង់នៅក្នុងវត្តបារាយណ៍ បានចាប់ផ្តើមមានអាការៈរាគក្អួតចង្អោរ និង ចុកពោះជាបន្តបន្ទាប់ ហើយត្រូវបានព្រះគ្រូចៅអធិការព្រះនាម ហាក់ សំណាង បានផ្តល់ដំណឹងដល់ញោមរបស់ព្រះសង្ឃដែលព្រះឈួន និង បានអញ្ជើញគ្រូពេទ្យឃុំឱ្យមកពិនិត្យព្យាបាលហើយកម្លាំងនគរបាលប៉ុស្តិ៍ ក៏បានសហការណ៍ជាមួយក្រុមគ្រូពេទ្យ និង ប្រជាពលរដ្ឋជាច្រើននាក់ ។

ព្រះសង្ឃ ៣៧ អង្គ ពុលចង្ហាន់ នៅវត្តបារាយណ៍

លោកស្នងការបានបន្តទៀតថា គិតត្រឹមម៉ោង ៨ និង ៤០ នាទីព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៦ នេះ ព្រះសង្ឃពុលចង្ហាន់បន្ថែមចំនួន ៩ អង្គ និង កូនសិស្សម្នាក់ទៀត សរុបទាំងអស់កើនដល់ទៅ ៣៧ អង្គ ក្នុងចំណោមព្រះសង្ឃចំនួន ៧៣ អង្គ និង កូនសិស្សលោកចំនួន ២ នាក់ផងដែរ ៕

សុថាត់

ព្រះសង្ឃ ៣៧ អង្គ ពុលចង្ហាន់ នៅវត្តបារាយណ៍