មូលហេតុធំពីរ នាំឲ្យ iPhone SE លក់មិនទៅមុខ

iPhone SE ដែល​បាន​ប្រកាស​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​កា​ល​ពី​ខែ​មេសា​កន្លង​ទៅ ហាក់​មិន​សូវ​ជោគជ័យប៉ុន្មាន​ទេ ដោយ​ហេតុ​មក​ពីជនឧកាស​និយម​មួយ​ចំនួនយក​ iPhone 5s ​ប្តូររូបរាង​សំបក ឬហៅ​ថា iPhone 5s Update ហើយ​លក់​​ក្នុង​តម្លៃ​ថោក។

 

មូលហេតុធំពីរ នាំឲ្យ iPhone SE លក់មិនទៅមុខ

 

ម្ចាស់​ហាង​លក់​ទូរសព្ទ​ល្បី​មួយ​កន្លែង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ចំនួន​លក់ iPhone SE នៅ​មាន​កម្រិត​ទាប​ធៀប​នឹង​ម៉ូឌែល​រៀម​ច្បង​មុនៗ ដូចជា iPhone 6s, 6s Plus ជា​ដើម។ មូល​ហេតុ​​មិន​សូវ​មាន​គេ​និយម ដោយ​សារ​ការ​រចនា​រូបរាង​ខាង​ក្រៅ​របស់​វា​ដូច​ទៅ​នឹង iPhone 5s ខ្លាំង​ពេក ទោះ​ជា​សមត្ថភាព​ខាង​ក្នុង​​ខ្លាំងដូច iPhone 6s​ ក៏ដោយ ហើយ​តម្លៃ​របស់វាប្រហាក់ប្រហែល​នឹង iPhone 6 ឬ 6s ទៀត ពោល​គឺ ខ្ទង់ ៤៣០ ដុល្លារ​ទៅ ៤៦០ ដុល្លារ។

 

​មូលហេតុ​ធំមួយ​ទៀត​ គមក​ពីជនឱកាស​និយម​មួយ​ចំនួនយក​ iPhone 5s ​ប្តូររូបរាង​សំបក ឬបន្លំជា​ iPhone SE ហើយ​លក់​​ក្នុង​តម្លៃ​ថោកលើ​ទីផ្សារ​ក្នុ​ងស្រុកដែល​ធ្វើ​ឱ្យ iPhone SE ​​ថ្មី​នៅ​សូវ​ពេញ​និយម៕

 

មូលហេតុធំពីរ នាំឲ្យ iPhone SE លក់មិនទៅមុខ

 

មូលហេតុធំពីរ នាំឲ្យ iPhone SE លក់មិនទៅមុខ

 

មូលហេតុធំពីរ នាំឲ្យ iPhone SE លក់មិនទៅមុខ

 

ចុច​អាន៖ Samsung ចេញ​មុខ​ឆ្លើយតប​ លាង​ជម្រះ​ការ​សង្ស័យ

 

អត្ថបទ៖ រក្សា