ធ្លាប់តែឃើញនៅស្រុកគេ ឥឡូវមាននៅស្រុកខ្មែរហើយ ជើងល្អជាបន្លំធ្វើពិការរំកិលសុំទាន

(បន្ទាយមានជ័យ)៖ យុវជនម្នាក់មានជើងល្អជា នឹងដើរបានធម្មតា តែបន្លំធ្វើជាជនពិការជើង រំកិលសុំទាននៅតាមដងផ្លូវ នៅក្រុងប៉ោយប៉ែត ក៏ត្រូវសមត្ថកិច្ចមានការសង្ស័យ ឃាត់ត្រួតពិនិត្យ រកឃើញថាបុរសខាងលើ ពិតជាមានជើងល្អ បន្លំធ្វើជើងពិការពិតមែន។

ករណីឃាត់ខ្លួនអ្នកសុំទាន មានជើងល្អជាធម្មតា តែបែរជាបន្លំធ្វើជាជនពិការរំកិលខ្លួន នៅតាមដង ផ្លូវដើម្បីអោយគេមើលឃើញមាន ការអាណិតអាសូរហើយដាក់ទានអោយនេះ បានប្រព្រឹត្តទៅនៅក្រុង ប៉ោយប៉ែតនាព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៦នេះ។ ក្រោយការឃាត់ត្រួតពិនិត្យ ទើបបុរសខាងលើព្រម សារភាពថាខ្លួនបន្លំធ្វើជាជនពិការ រំកិលសុំទានដើម្បីអោយអ្នកដំណើរ មានការអាណិតអាសូរ ហើយព្រមដាក់ទានអោយ តាមពិតជើងរបស់ខ្លួន អាចដើរបានជាធម្មតាមិនពិការនោះទេ។

ក្រោយឃើញទិដ្ឋភាពជាក់ស្ដែង បែបនេះមនុស្សម្នាដែលចោមរោម មានការហួសចិត្ត ព្រោះទិដ្ឋភាពនេះ គេធ្លាប់តែឃើញនៅប្រទេសគេ ដូចជាប្រទេសចិន ឥណ្ឌាជាដើមឬធ្លាប់តែឃើញ ក្នុងរឿងកុនប៉ុណ្ណោះ ឥឡូវមាននៅស្រុកខ្មែរហើយ។

ចំណែកសមត្ថកិច្ចដែលសង្ស័យ ហើយឃាត់ត្រួតពិនិត្យ បានអះអាងថាសកម្មភាព បែបនេះបានធ្វើអោយបាត់បង់ សណ្ដាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់មុខមាត់ប្រទេសផងដែរ ព្រោះនៅតំបន់ប៉ោយប៉ែត ជាតំបន់ភ្ញៀវទេសចរឆ្លងកាត់៕
ធ្លាប់តែឃើញនៅស្រុកគេ ឥឡូវមាននៅស្រុកខ្មែរហើយ ជើងល្អជាបន្លំធ្វើពិការរំកិលសុំទាន

ធ្លាប់តែឃើញនៅស្រុកគេ ឥឡូវមាននៅស្រុកខ្មែរហើយ ជើងល្អជាបន្លំធ្វើពិការរំកិលសុំទាន

ធ្លាប់តែឃើញនៅស្រុកគេ ឥឡូវមាននៅស្រុកខ្មែរហើយ ជើងល្អជាបន្លំធ្វើពិការរំកិលសុំទាន

ធ្លាប់តែឃើញនៅស្រុកគេ ឥឡូវមាននៅស្រុកខ្មែរហើយ ជើងល្អជាបន្លំធ្វើពិការរំកិលសុំទាន

ធ្លាប់តែឃើញនៅស្រុកគេ ឥឡូវមាននៅស្រុកខ្មែរហើយ ជើងល្អជាបន្លំធ្វើពិការរំកិលសុំទាន

ប្រភព៖ Fresh News

  • ធ្លាប់តែឃើញនៅស្រុកគេ ឥឡូវមាននៅស្រុកខ្មែរហើយ ជើងល្អជាបន្លំធ្វើពិការរំកិលសុំទាន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:ជីវិតនិងសង្គម
Tags: