ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយទៀត កំពុងសំដៅទៅភាគខាងជើង ប្រទេសជប៉ុន ខណៈអាជ្ញាធរបានចេញ ការព្រមានកម្រិតខ្ពស់

ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយទៀត កំពុងសំដៅទៅភាគខាងជើង ប្រទេសជប៉ុន ខណៈអាជ្ញាធរបានចេញ ការព្រមានកម្រិតខ្ពស់

(តូក្យូ)៖ ព្យុះទីហ្វុងកំណាចដែលមានរហ័សនាមថា Lionrock កំពុងតែបោលក្បាល សំដៅទៅភាគខាងជើង ឈៀងខាងកើតប្រទេសជប៉ុនហើយ នៅព្រឹកថ្ងៃអង្គារនេះ ខណៈអាជ្ញាធរបាន ចេញសេចក្តីព្រមានកម្រិតខ្ពស់ ថានឹងអាចកើតមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា លាយឡំជាមួយនឹងរលកសមុទ្រខ្ពស់ៗ នៅតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកនោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា។

ព្យុះទីហ្វុង Lionrock មានល្បឿនរហូតដល់ ១៧០ គីឡូម៉ែត្រក្នុងមួយម៉ោង បានធ្វើដំណើរមកកៀកនឹង តំបន់ឆ្នេរទីក្រុង Choshi ភាគខាងកើតប្រទេសជប៉ុន នៅវេលាម៉ោង ១១៖០០នាទី ព្រឹកថ្ងៃអង្គារនេះ ម៉ោង នៅទីក្រុងតូក្យូ ហើយវាកំពុងតែសំដៅទៅកាន់តំបន់ ភាគខាងជើងប្រទេស ដោយវានឹងអាចបង្កើនល្បឿនរហូត ដល់ទៅ ១៨០គីឡូម៉ែត្រ ក្នុងមួយម៉ោងឯណោះ។

គួរបញ្ជាក់ថា ចំពោះការវាយប្រហារនៃព្យុះទីហ្វុង ដែលនឹងមកបញ្ចប់ ឥទ្ធិពលរបស់វាក្នុងដែនដី របស់ជប៉ុននេះ គឺជាលើកទីមួយហើយ គិតចាប់តាំងពីឆ្នាំ ១៩៥១មក ហើយនៅល្ងាចថ្ងៃអង្គារនេះ ផ្នែកព្យាករណ៍អាកាសធាតុ របស់ជប៉ុន ក៏បានអះអាងថា នឹងអាចកើតមានការបាក់ដី និង ទឹកជំនន់នៅតំបន់ភាគខាងជើងឈៀង ខាងកើតប្រទេស ដែលប្រជាជនទូទៅ បានទទួលសេចក្តីព្រមានឲ្យ មានការប្រុងប្រយ័ត្ន ខ្ពស់បំផុត សម្រាប់ព្យុះទីហ្វុងកំណាចទីពីរក្នុងខែសីហានេះ៕

ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយទៀត កំពុងសំដៅទៅភាគខាងជើង ប្រទេសជប៉ុន ខណៈអាជ្ញាធរបានចេញ ការព្រមានកម្រិតខ្ពស់ ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយទៀត កំពុងសំដៅទៅភាគខាងជើង ប្រទេសជប៉ុន ខណៈអាជ្ញាធរបានចេញ ការព្រមានកម្រិតខ្ពស់

ប្រភព៖ Fresh News

  • ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយទៀត កំពុងសំដៅទៅភាគខាងជើង ប្រទេសជប៉ុន ខណៈអាជ្ញាធរបានចេញ ការព្រមានកម្រិតខ្ពស់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:ជីវិតនិងសង្គម
Tags: