ក្នុង​មួយ​ប៉ប្រិចភ្នែក​! រន្ទះបាញ់ឆក់យកជីវិតសត្វរមាំងជាង ៣០០ ក្បាលនៅន័រវេស…

នេះជាគ្រោះធម្មជាតិរន្ទះបាញ់ដ៏ធំធេងមិនធម្មតាមួយ ដែលបានវាយប្រហារសម្លាប់សត្វរមាំងជាង ៣០០ ក្បាល ស្ថិតនៅឯឧស្យានជាតិប្រទេសន័រវេស ។

ហេតុការណ៍សោកនាដកម្មនេះ បានកើតឡើងកាលពីថ្ងៃសុក្រ ស្ថិតនៅឯតំបន់ភ្នំ Hardangervidda ភាគកណ្តាលនៃប្រទេសន័រវេស ក្នុងអំឡុងមេឃភ្លៀងផ្គររន្ទះបាញ់ដ៏ខ្លាំងក្លាមួយ ។

មន្ត្រីបរិស្ថានន័រវេសបានបញ្ចេញរូបភាពដ៏គួរឲ្យខ្លោចផ្សាទាំងនេះ ដោយបង្ហាញឲ្យឃើញពីទិដ្ឋភាពសត្វរមាំងបានដេកងាប់រដូករណែលពាសពេញលើដងភ្នំ Hardangervidda ។ មន្ត្រីនិយាយថា សត្វរមាំងចំនួន ៣២៣ ក្បាល ត្រូវបានសម្លាប់ ដែលក្នុងនោះរួមទាំងកូនៗរបស់ពួកវាចំនួន ៧០ ក្បាល ផងដែរ ។

សោកនាដកម្មទៅលើសត្វនេះ ត្រូវបានជឿថាបានកើតឡើងក្នុងអំឡុងពេលមេឃភ្លៀងផ្គររន្ធះបាញ់កាលពីថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០១៦ តែម្តង ។

BNO News រាយការណ៍ថា ក្នុងខណៈពេលនោះ មានសត្វរមាំងចំនួន ៥ ក្បាល ពុំត្រូវបានសម្លាប់ភ្លាមៗនោះទេ ប៉ុន្តែ ពួកវាបានដេកដួលដោយសាររងរបួសធ្ងន់ធ្ងរ ៕

ក្នុង​មួយ​ប៉ប្រិចភ្នែក​! រន្ទះបាញ់ឆក់យកជីវិតសត្វរមាំងជាង ៣០០ ក្បាលនៅន័រវេស…
ក្នុង​មួយ​ប៉ប្រិចភ្នែក​! រន្ទះបាញ់ឆក់យកជីវិតសត្វរមាំងជាង ៣០០ ក្បាលនៅន័រវេស…

ក្នុង​មួយ​ប៉ប្រិចភ្នែក​! រន្ទះបាញ់ឆក់យកជីវិតសត្វរមាំងជាង ៣០០ ក្បាលនៅន័រវេស…

ក្នុង​មួយ​ប៉ប្រិចភ្នែក​! រន្ទះបាញ់ឆក់យកជីវិតសត្វរមាំងជាង ៣០០ ក្បាលនៅន័រវេស…

ក្នុង​មួយ​ប៉ប្រិចភ្នែក​! រន្ទះបាញ់ឆក់យកជីវិតសត្វរមាំងជាង ៣០០ ក្បាលនៅន័រវេស…

ប្រភព៖ ksn

  • ក្នុង​មួយ​ប៉ប្រិចភ្នែក​! រន្ទះបាញ់ឆក់យកជីវិតសត្វរមាំងជាង ៣០០ ក្បាលនៅន័រវេស…已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:ជីវិតនិងសង្គម
Tags: