ស្លាប់ ៩ នាក់ និង របួសធ្ងន់ ៤ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកមោងឫស្សីល្ងាចម៉ិញ

6 Videos


មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើងរវាងរថយន្តក្រុមហ៊ុនដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយរថយន្តដឹកដីមួយគ្រឿង នៅតាមផ្លូវជាតិលេខ ៥ ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឲ្យស្លាប់ ៩ នាក់ និងរបួសធ្ងន់ ៤ នាក់ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៦ នេះ ។

ស្លាប់ ៩ នាក់ និង របួសធ្ងន់ ៤ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកមោងឫស្សីល្ងាចម៉ិញ

លោក ឌឿន សម្បត្តិ អធិការរងស្រុកមោងប្ញស្សី ខេត្តបាត់ដំបងបានឲ្យដឹងថា អ្នកស្លាប់ទាំង ៩ នាក់ មានប្រុស ៤ នាក់ ស្រី ៥ នាក់ រីឯអ្នករបួស ៤ នាក់ប្រុសម្នាក់ ស្រី ៣ នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ រថយន្តដឹកអ្នកដំណើរខាងលើនេះ ធ្វើដំណើរពីបាត់ដំបងទៅភ្នំពេញ ។

ស្លាប់ ៩ នាក់ និង របួសធ្ងន់ ៤ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកមោងឫស្សីល្ងាចម៉ិញ

នៅពេលមានករណីគ្រោះថ្នាក់ភ្លាមៗកម្លាំងសមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍ ដោយជួយសង្គ្រោះអ្នករស់រានមានជីវិត និង បានហៅរយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យផងដែរ ៕

សុថាត់

ស្លាប់ ៩ នាក់ និង របួសធ្ងន់ ៤ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកមោងឫស្សីល្ងាចម៉ិញស្លាប់ ៩ នាក់ និង របួសធ្ងន់ ៤ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកមោងឫស្សីល្ងាចម៉ិញស្លាប់ ៩ នាក់ និង របួសធ្ងន់ ៤ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកមោងឫស្សីល្ងាចម៉ិញស្លាប់ ៩ នាក់ និង របួសធ្ងន់ ៤ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកមោងឫស្សីល្ងាចម៉ិញស្លាប់ ៩ នាក់ និង របួសធ្ងន់ ៤ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកមោងឫស្សីល្ងាចម៉ិញ