មន្ត្រី ​ណាហ្គាវើល បាន​​ចុះ​ពិនិត្យ​ទីលាន​ខេត្ត​កំពង់​ស្ពឺ​ធ្វើ​ជា Home របស់​ខ្លួន​

បើ​តាម Page ​របស់​រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ​បាន​បង្ហោះ​មុន​នេះ​បន្តិច គឺ​ក្លឹប​ណាហ្គាវើល ​និង​ខេត្ត​កំពង់​ស្ពឺ​បាន​ឯកភាព​គ្នា​អស់​ហើយ ក្នុង​ការ​យក​តារាង​បាល់​ទាត់​ទី​រួម​ខេត្ត ធ្វើ​ជា​ Home ​ផ្ទាល់​​របស់​ខ្លួន។

 

មន្ត្រី ​ណាហ្គាវើល បាន​​ចុះ​ពិនិត្យ​ទីលាន​ខេត្ត​កំពង់​ស្ពឺ​ធ្វើ​ជា Home របស់​ខ្លួន​

 

ក្រុម​ការងារ​របស់​ NagaWorld​ ដឹកនាំ​ដោយ​លោក​ Yeo Wee Han Hans​ ប្រធាន​ផ្នែក​កីឡា​របស់​ NagaWorld FC ​ ថ្ងៃនេះ​បាន​ចុះ​មក​ដល់​តារាង​បាល់​ទាត់​ខេត្ត​កំពង់ស្ពឺ​ផ្ទាល់​ អម​ដោយ​មន្ត្រី​ជំនាញ​ខាង​សាង​សង់​កីឡដ្ឋាន​ស្មៅ​សិប្ប​និម្មិត ​ដែល​អាច​យក​គំរូ​ប្លង់​សាងសង់​តាម​កីឡដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​។

 

មន្ត្រី ​ណាហ្គាវើល បាន​​ចុះ​ពិនិត្យ​ទីលាន​ខេត្ត​កំពង់​ស្ពឺ​ធ្វើ​ជា Home របស់​ខ្លួន​

 

Page ​ខាង​លើ​បាន​បន្ត​ទៀត​ថា​ NagaWorld ​បាន​ឯកភាព​គ្នា​ហើយ​ ថា​នឹង​សាងសង់​កែ​សម្រួល​ទីលាន​បាល់ទាត់​ខេត្ត​កំពង់ស្ពឺ​នេះ​ ស្ថិត​ក្នុង​មណ្ឌល​កីឡា​ខេត្ត​ ឱ្យ​មាន​លក្ខណៈ​ស្តង់ដា។ ​ក្នុង​នោះ​មាន​ការ​ពង្រីក​ទំហំ​ទីលាន ​ការ​កសាង​កន្លែង​អង្គុយ​ដែល​អាច​ទទួល​អ្នក​ទស្សនា​បាន​ប្រហែល​ ៣ពាន់​នាក់​ កែសម្រួល​ប្រព័ន្ធ​ភ្លើង ​និង​ប្រព័ន្ធ​លូ​ជាដើម។ បន្ថែម​ពី​លើ​នេះ ​នឹង​មាន​ការ​ចង់​សម្ព័ន្ធ​ភាព​ជា​ដៃ​គូ​រវាង​ក្រុម​ជម្រើស​ខេត្ត​កំពង់ស្ពឺ​និង​ក្រុម​បាល់ទាត់ ​NagaWorld FC ​នេះ​ផង​ ហើយ​ក៏​សុំ​ឱ្យ​មាន​ការ​សហការ​ល្អ​ជាមួយ​អាជ្ញាធរខេត្ត​ និង​អ្នក​ពាក់ព័ន្ធ​នានា​លើ​គម្រោង​នេះ។

 

មន្ត្រី ​ណាហ្គាវើល បាន​​ចុះ​ពិនិត្យ​ទីលាន​ខេត្ត​កំពង់​ស្ពឺ​ធ្វើ​ជា Home របស់​ខ្លួន​

 

យ៉ាងណាមិញ​រឿង​រ៉ាវ​នេះ លោក Han ​បាន​និយាយ​ដែរ​ថា​នេះ​គ្រាន់​តែ​ក្រុម​របស់​លោក​ចុះ​ទៅ​មើល​សិន​ប៉ុណ្ណោះ ដើម្បី​សិក្សា​អំពី​តម្លៃ​នៃ​ការ​សាងសង់ ដោយ​មិន​ទាន់​មាន​ការ​ចុះ​កិច្ចសន្យា​ឱ្យ​បាន​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ ​ក្រុម​របស់​លោក​នឹង​ស្វែង​រក​វិធី​សាស្ត្រ​បន្ថែម​ទៀត ចំពោះ​អ្វី​ដែល​អាច​កើត​មាន​ជា​ផ្លែផ្កា​បាន៕

 

អត្ថបទ៖ មុន្នី រម្យ
ប្រភព៖​រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ